Connect with us

កីឡា

តើ​កម្ពុជា​នឹង​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​ថ្មី ​ក្នុង​ការប្រកួត​កីឡា​អាស៊ី 19th Asian Games Hangzhou 2022 ឬទេ ?

បានផុស

នៅ

កម្ពុជា​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​រួច រាល់​ហើយ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០២២ (19th Asian Games Hangzhou 2022) នៅ​ទីក្រុង Hangzhou នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ នេះ​បើតាម លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អគ្គលេខា​NOCC បញ្ជាក់ថា ទាំង​កីឡាករ កីឡាការិនី គ្រូបង្វឹក មេដឹកនាំ​កីឡា នរណា​ក៏មាន​មហិច្ឆតា​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ធំៗ​ដែរនោះ ​គឺ​ការបង្កើន​នូវ​ចំនួន​មេដាយ​ឲ្យ​បាន​លើសពី​ការប្រកួត​មុនៗ។

ទោះបី​កាលពី​ទសវត្ស​ឆ្នាំ​៦០​កម្ពុជា​ធ្លាប់​ប្រជែង​បាន​មេដាយ​ក៏ពិតមែន តែ​បាន​ត្រឹម​មេដាយប្រាក់ និង មេដាយសំរិទ្ធ​ប៉ុណ្ណោះ។ កម្ពុជា​បាន​បង្កើតឡើង​នូវ​ប្រវត្តិសាស្ត្រ​លើក​ដំបូង​នៅក្នុង​ការប្រកួត​កីឡា​អាស៊ី​លើក​ទី ១៧​នៅ​សាធារណរដ្ឋ​កូរ៉េ​ដែល​កីឡាការិនី​តេ​ក្វាន់​ដូ​WT(World Taekwondo) ស៊ន សៀវ​ម៉ី​ប្រជែង​បាន​មេដាយមាស។ ៤​ឆ្នាំក្រោយ​មកទៀត គឺ​នៅ​ឆ្នាំ​២០២៨ នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី (ASIAN Games)​លើក​ទី​១៨​ដែល​ធ្វើ​នៅ​ប្រទេស​ហ្វីលីពីន កម្ពុជា​ប្រជែង​បាន​មេ ដាយ​មាស​ចំនួន​២​គ្រឿង គឺ​កីឡាការិនី​ជេ​សា​ខាន់​ដែល​លេង​ប្រភេទ​កីឡា​ប្រយុទ្ធ​ជី​ជិត​ស៊ូ​កីឡាការិនី​រូបនេះ ​ដណ្ដើមបាន​មេដាយ​មាស​១​គ្រឿង​និង​កីឡាករ​ម៉ូតូ​ទឹក​សាលី អ៊ូ​ម៉ើ​ត​ដណ្ដើមបាន​មេដាយមាស​មួយគ្រឿង និង សំរិទ្ធ​មួយគ្រឿង ។ ដូច្នេះ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អា ស៊ី (ASIAN Games)​លើក​ទី​១៩​នៅ​ប្រទេស​ចិន​លើក​នេះ មិនដឹងថា​កម្ពុជា​នឹង​កែប្រែ​ប្រវត្តិសាស្ត្រ​នៅក្នុង​កីឡា​អាស៊ី​ឲ្យ បាន​កាន់តែ​ប្រសើរ​ឬទេ ? អ្នក​ប្រកួត​ត្រូវការ​ឈ្នះ និង មាន​ជំនឿ​ចិត្តជា​និច្ច​ដូច្នេះ​អ្វីៗ ពិតជា​នឹង​ល្អ​ជាង​មុន​មិនខានឡើយ។​

លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា​

​ព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 ដែល​គ្រោង​ប្រព្រឹត្ត ទៅ​រយៈពេល ១៦​ថ្ងៃ ចាប់ពី​ថ្ងៃទី ១០ ដល់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២២ ម្ចាស់ផ្ទះ​ចិន​បាន​កំណត់​កីឡា​ចំនួន​៤០​ប្រភេទ ដាក់​ក្នុង​ការប្រកួត​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីប ៤ ឆ្នាំ​ម្ដង នេះ​។​

ខាងក្រោម​នេះ ជា​កំណត់ត្រា​ខ្លះៗ​របស់​កម្ពុជា​ក្នុងការ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​តាំង ពី​ឆ្នាំ​១៩៥៤​មក ។​

-​ឆ្នាំ​១៩៥៤ កម្ពុជា​មិន​ទទួលបាន​មេដាយ​ឡើយ ឆ្នាំ​១៩៥៨​ក៏​កម្ពុជា​មិន​ទទួលបាន​មេដាយ​ដែរ​។​

-​ឆ្នាំ​១៩៦២​កម្ពុជា​ឈ្នះ​មេដាយ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​គឺ​មេដាយ​សំរឹទ្ធ​ដោយ​កីឡាករ​ប្រដាល់សកល យូ ជិន​ហុង​ដែល​។​

-​ឆ្នាំ​១៩៧០​ក្នុងការ​ប្រកួត​កីឡា​អាស៊ី​នេះ កម្ពុជា​ឈ្នះ​មេដាយ​៥​គ្រឿង​គឺ​ប្រាក់​២ និង​សំរឹទ្ធ​៣​។ មេដាយប្រាក់​រកបាន​ដោយ​កីឡាករ​ប្រដាល់សកល ខៀវ សឿន​១​គ្រឿង​និង កីឡាករ ឡុង សាវឿន​១​គ្រឿង​។ មេដាយ​សំរឹទ្ធ​រកបាន​កីឡាករ​ហែល​ទឹក ផាត ស៊ីម​អន​១​គ្រឿង និង​កីឡាករ អៀ​ត គឹម​ហេង​១ គ្រឿង​ដែល​សព្វថ្ងៃ​លោក​នៅរស់​នៅឡើយ និង​១​គ្រឿង​ទៀត​រកបាន​ដោយ​ក្រុម​បាល់ ទះ​នារី​មាន​កីឡាករ ចាន់ លៀង​ឈី​វ​, ចាវ ចាន់​, ឈូក វណ្ណា​, អៀ​ប សុ​ដា​នេ​ប​, ផាវ យឿន​, ថេ​ន សែម​, ទេព គីមហេង និង វ៉ូ អន​។​

-​ឆ្នាំ​១៩៧៤​កម្ពុជា​មិន​ទទួលបាន​មេដាយ​ហើយ​នៅ​ឆ្នាំ​១៩៩៤ កម្ពុជា​មិន​ទទួលបាន​មេដាយ​ដែរ​។​ឆ្នាំ​២០០២ មេដាយ ឆ្នាំ ២០០៦​និង ឆ្នាំ​២០១០ ក៏​កម្ពុជា​មិន​ទទួលបាន​មេដាយ​ដែរ ។

សូម​រំឭកថា ឆ្នាំ​២០១៤ កម្ពុជា​បង្កើតបាន​នូវ​ប្រវត្តិសាស្ត្រ​ថ្មី​ដោយ​ឈ្នះ​មេដាយ​មាស​១ ​ដែលជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ ដោយ​កីឡាការិនី​តេ​ក្វាន់​ដូ​ ស៊ន សៀវ​ម៉ី​។ ឆ្នាំ​២០១៨​កម្ពុជា​ឈ្នះ​មេដាយ ៣​គឺ​មាស​២ និង​សំរឹទ្ធ​១​។ នេះ​ជា​លើក​ទី១​ ដែល​កម្ពុជា​ឈ្នះ​មេដាយមាស​ដល់​ទៅ ២​គ្រឿង​។ កីឡាការិនី ចេ​សា ខាន់ ឈ្នះ​មេ ដាយ​មាស ១​ពី​កីឡា​ជឺ​ជិត​ស៊ូ និង​កីឡាករ សាលី អ៊ូ​មើ​ត​ឈ្នះ​មេដាយមាស​១ និង​សំរឹទ្ធ​១​ពី​កីឡា​ម៉ូតូ​ទឹក​។ ចាំមើល​កម្ពុជា​នឹង​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​ការប្រកួត​កីឡា​អាស៊ី 19th Asian Games Hangzhou 2022 ឬទេ ?៕

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម