Connect with us

កីឡា

កីឡាករ Man City ម្នាក់ ត្រូវបានតុលាការ ចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈ

បានផុស

នៅ

ខ្សែការពារ Benjamin Mendy របស់ក្លិបមេឃខៀវ Manchester City ត្រូវបានតុលាការ Cheshire Constabulary ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈចំនួន ៤ករណី និងរំលោភបំពានផ្លូវភេទចំនួន ១ករណី។

សេវាអយ្យការ (CPS) បាននិយាយថា ព្រឹត្តិការណ៍ដែលត្រូវចោទប្រកាន់​ គឺបានកើតឡើងនៅទីក្រុង Cheshire ភាគពាយ័ព្យប្រទេសអង់គ្លេស ចន្លោះខែតុលាឆ្នាំ២០២០ ដល់ខែសីហាឆ្នាំ ២០២១ ហើយទាក់ទងទៅនឹងដើមបណ្តឹងបីនាក់ដែលមានអាយុលើសពី ១៦ ឆ្នាំ។

សេចក្តីថ្លែងការណ៍របស់ CPS បាននិយាយថា “Mendy ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស ហើយនឹងបង្ហាញខ្លួននៅចំពោះមុខតុលាការ Chester Magistrates នៅថ្ងៃសុក្រទី ២៧ ខែសីហាឆ្នាំ ២០២១ នេះ”។

ចំណែក នៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ក្លិប Manchester City បាននិយាយថា Mendy ត្រូវបានព្យួរទោស រង់ចាំការស៊ើបអង្កេត។

សេចក្តីថ្លែងការណ៍បានសរសេរថា “បញ្ហានេះស្ថិតនៅក្រោមដំណើរការផ្លូវច្បាប់ ដូច្នេះក្លិបមិនអាចធ្វើការអត្ថាធិប្បាយបន្ថែមបានទេ រហូតដល់ដំណើរការនេះចប់សព្វគ្រប់”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ បែកធ្លាយ សារចុងក្រោយរបស់ Messi និយាយច្បាស់ៗការចាកចេញពី Barcelona ទៅកាន់ PSG

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម