Connect with us

កីឡា

សម្ដេច​តេ​ជោ ហ៊ុន សែន​អនុញ្ញាត​ឲ្យ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ទូកក្តោង​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​កម្ពុជានា​ចុងឆ្នាំ​នេះ

បានផុស

នៅ

គម្រោង​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ នៃ​ការប្រកួត​កីឡា​ទូកក្ដោង​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ២០២១ នៅ​ខេត្ត​ព្រះ​សីហ​នុ ចាប់ពី​ថ្ងៃទី​១២​ដល់​ថ្ងៃទី​១៧​ខែធ្នូ ឆ្នាំ ២០២១​នោះ ពេលនេះ​ត្រូវបាន​សម្ដេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ដល់​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​កីឡា​ទូកក្ដោង​សិង្ហ​បុរី រៀបចំ​ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​នាយក​រដ្ឋមន្ដ្រី​ធ្វើឡើង ក្រោយពី​មាន​ការ​ស្នើសុំ​ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បន្ទាប់ពី​អង្គសន្និបាត​គណៈកម្មាធិកា​រ​ជាតិ CAMSOC បាន​គាំទ្រ​ពេញទំហឹង ចំពោះ​គម្រោង​សហការ​រៀបចំ​ព្រឹត្តិការណ៍​ថ្នាក់​តំបន់ រវាង​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា និង​សិង្ហ​បុរី កាលពី​ថ្មីៗ​នេះ។

យោង​តាម​ការ​ជូនដំណឹង​របស់​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា កាលពី​រសៀល​ថ្ងៃ សុក្រ​ទី​២៧​ខែសីហា​នេះ បាន​បញ្ជាក់ថា «​សហព័ន្ធ​កីឡា​ទូក ក្តោង​កម្ពុជា​សូម​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ កម្ពុជា ដែល​បាន​គាំទ្រ​និង​អនុញ្ញាត​ដល់​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​កីឡា​ទូកក្តោង​សិង្ហ​បុរី ក្នុងការ រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទូក ក្តោង​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២១​នេះ គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​មាន​សារសំខាន់ និង​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​របស់​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទូកក្តោង​អន្តរជាតិ ជា​លើក ដំបូង​របស់ខ្លួន​»​។​

លោក ថា​ង ហ្កោ​ដុន ប្រធាន​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដែល​បានអនុញ្ញាត​ដល់​ក្រុមមន្ដ្រី គ្រូបង្វឹក និង​ក្រុម​កីឡាករ​-​កីឡាការិនី ជម្រើសជាតិ ក្នុង​ការទទួល​បានកា​រ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នូវ​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ ដែលជា​យុទ្ធនា ការ​ដ៏​មាន​សារ​សំ ខាន់ ក្នុងការ​ចាប់ផ្តើម​ដំណើរ ការហ្វឹកហាត់​ឡើងវិញ ដើម្បី​បង្ហាញ​អំពី​កិត្យានុភាព​ជាតិ លើ​វិស័យ​កីឡា​ទូក​ក្តោ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ។​

សូម​បញ្ជាក់​ថា ការ​ស្នើសុំ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទូក ក្ដោង​អន្ដរជាតិ នៅ​ខេត្ត​ព្រះសីហនុ​នេះ ដោយសារ​ប្រទេស​វៀតណា​ម​ដែលជា​ម្ចាស់ផ្ទះ មិនបាន​បញ្ចូល​ប្រភេទ​កីឡា​ទូកក្ដោង ដែលជា​ប្រភេទ​កីឡា​អូឡាំពិក​ទៅក្នុង​កម្មវិធី​ប្រកួត​ឡើយ​។ តាម​ការ​គ្រោងទុក ការប្រកួត​នឹង​បែង​ចែកជា ១២​វិញ្ញាសា ហើយ​កម្ពុជា និង​សិង្ហ​បុរី នឹង​ចែកគ្នា​រៀបចំ ៥០% ម្នាក់ ខណៈ​គ្រោង​មាន​អត្ត​ព​លិ​ក ១៥០​នាក់ មកពី​៦​ប្រទេស​ចូលរួម។ អ្វីដែល​សំខាន់ ការ​រៀបចំ​នេះ នឹងត្រូវ​គោរព​តាម​វិធាន​ទប់ស្កាត់​ជំងឺ​កូវីដ​-១៩ យ៉ាង​ម៉ឺងម៉ាត់ តាម​ស្ដង់ដារ​ប្រតិបត្តិ “SOP” របស់​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូ​ក្យូ៕​

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម