​សហព័ន្ធកីឡាចំបាប់ធ្វើតេស្តជ្រើសរើសក្រុម ជម្រើសជាតិឆ្ពោះទៅស៊ីហ្គេម ២០២៣ – Kampuchea Thmey Daily
Connect with us

កីឡា

​សហព័ន្ធកីឡាចំបាប់ធ្វើតេស្តជ្រើសរើសក្រុម ជម្រើសជាតិឆ្ពោះទៅស៊ីហ្គេម ២០២៣

Published

on

សហព័ន្ធកីឡាចំបាប់កម្ពុជា កាលពីម្សិលមិញ បានធ្វើតេស្តកីឡាករ កីឡាការិនី ដើម្បីជ្រើសរើសចូល​ក្រុម​ជម្រើសជាតិដើម្បីហ្វឹកហាត់ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម២០២៣។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បញ្ជាក់ថា នេះជាការធ្វើតេស្តជ្រើស​រើសក្រុម​ជម្រើសជាតិឆ្ពោះទៅស៊ីហ្គេម ២០២៣ ដែលតាមគោលការណ៍របស់មជ្ឈមណ្ឌ​លជាតិ ហ្វឹកហ្វឺនកីឡា ​នៃ​ក្រសួងអប់រំ យុវជន និង កីឡា ដោយចាប់ពីឆ្នាំ២០២១តទៅ មិនមានបែង​ចែកក្រុមឈុតធំ និងថ្នាលទេ គឺ​ក្រុមជម្រើសជាតិ សម្រាប់ស៊ីហ្គេម​​២០២៣ ។ ដូច្នេះកីឡាករ កីឡា ការិនីជម្រើសជាតិ កីឡាចំបាប់ ដែល​មានចំនួន ៣០នាក់​ មិនអាចនៅទាំងអស់គ្នា​ដល់ឆ្នាំ ២០២៣ទេ ដែលយើងត្រូវការ​ជ្រើសរើស​កីឡាករ កីឡាការិនី ដែលមាន​ទេពកោសល្យ និង​សក្ដានុពល ដើម្បី​ហ្វឹកហាត់​ត្រៀមឲ្យស៊ីហ្គេម២០២៣។

លោក​បញ្ជាក់​ថា ការកំណត់បែបនេះមិនមែនត្រឹមតែទៅលើប្រភេទកីឡាចំបាប់មួយទេ ពោលគឺប្រភេទ​កីឡា​ទាំងអស់របស់កម្ពុជា ត្រូវមានក្រុមជម្រើសរបស់ខ្លួន សម្រាប់​ឆ្ពោះទៅស៊ីហ្គេម ២០២៣ ដូចៗគ្នា៕

អត្ថបទ ៖ វិសិទ្ធ


 

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

ពលករ​ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​សមត្ថកិច្ច​កំពុង​ស្វែងរក

ព័ត៌មានជាតិ2 hours ago

រដ្ឋាភិបាល​ស្វី​ស ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​ពលរដ្ឋ​តាម​ព្រំដែន​ឲ្យ​កាន់តែ​ប្រសើរឡើង

ជីវិតកម្សាន្ដ4 hours ago

គាំទ្រ !​ តារា​ប្រុស សិរី វង្ស បំផុស​យុវជន​ចូលរួម​ម្នាក់​១០០០​រៀល​ដើម្បី​ល្ខោនខោល​ខ្មែរ

ព័ត៌មានជាតិ5 hours ago

ឆ្នាំ​២០២០​ខេត្ត​ព្រះសីហនុ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​បាន​២៤​លើក​ឃាត់ខ្លួន​៣០​មុខសញ្ញា​ភាគច្រើន​ជា​ជន​ជាតិចិន

ព័ត៌មានជាតិ5 hours ago

លោកស្រី​ឱ វណ្ណឌី​ន ​៖ ​សម្តេច​តេ​ជោ​គឺជា​ថ្នាក់ដឹកនាំ​ដ៏​គំរូ​នៅ​លើ​សកលលោក​ដែល​បាន​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ទទួលបាន​ជោគជ័យ

ព័ត៌មានពេញនិយម