Connect with us

កីឡា

ក្រុមជម្រើសជាតិថ្នាលជាង ២០០​នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ រួចរាល់ហើយ

បានផុស

នៅ

ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ថ្នាល​កម្ពុជា ដែលមាន​អាយុ​ពី ១២​ឆ្នាំ​ដល់​ក្រោម ១៨ ឆ្នាំ ចំនួន ២២៦​នាក់ បាន​ចាក់​វ៉ា​ក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​២​រួចរាល់​ហើយ នៅ​ព្រឹក​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០២១ ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ជូន​ក្រុម​ជម្រើស​ជាតិ​ថ្នាល អាយុ​ក្រោម ១៨​ឆ្នាំ នៅ​មជ្ឈមណ្ឌល​កីឡាហែលទឹក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) សហការ​ជាមួយ​ក្រុមការងារ​វ៉ាក់សាំង នៃ​ក្រសួង​ការពារជាតិ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ក្រុម​ជម្រើស​ជាតិ​ថ្នាល​នេះ ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដល់​កុមារ និង ក្មេង​ជំទង់​ដែល​មាន​អាយុ​ចាប់ពី​១២ ដល់​ក្រោម ១៨​ឆ្នាំ កាលពីដើម ខែ​សីហា​កន្លងទៅ​។ ដូច្នេះ​គណៈកម្មាធិការ​ជាតិ CAMSOC និង​ក្រុមការងារ​វ៉ាក់សាំង​នៃ​ក្រសួង ការពារ​ជាតិ ក៏ដូចជា​សហព័ន្ធ​កីឡា​ជាតិ ក៏បាន​រៀបចំ​ចាក់​ជូន​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម ១៨​ឆ្នាំ ដែល​ត្រូវ​ចេញទៅ​ហ្វឹកហាត់ និង​ប្រកួត​នៅក្រៅ​ប្រទេស។​

មន្ដ្រី​សម្របសម្រួល​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ខាងលើ​បាន​បញ្ជាក់ថា កីឡាករ – កីឡាការិនី​ជម្រើសជាតិ​ថ្នាល ដែល​ទទួលបាន​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​២​ថ្ងៃនេះ មាន​ចំនួន ២២៦​នាក់ មកពី​សហព័ន្ធ​កីឡា​ជាតិ​ចំនួន ២៧​សហព័ន្ធ។ ប៉ុន្ដែ​ទន្ទឹម​ជាមួយគ្នា ក៏មាន​ការរៀបចំ​ចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក និង​កម្មករ​- កម្ម ការិនី​សាងសង់​ភូមិ​កីឡា​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ចំនួន ៩៧​នាក់​ផងដែរ។ ដូច្នេះ​សរុប​កីឡាករ​-​កីឡា​ការិនី​ជម្រើសជាតិ​ថ្នាល បុគ្គលិក​និង​កម្មករ​- កម្មការិនី​សាងសង់​ភូមិ​កីឡា ដែល​បាន​ចាក់​ដូ​ស​ទី​២ រួចរាល់​ថ្ងៃនេះ គឺមាន​ចំនួន ៣២៣​នាក់ ។​

ក្រោយ​ទទួលបាន​វ៉ាក់សាំង ២​លើក​រួចមក កីឡាករ​- កីឡាការិនី​ជម្រើសជាតិ​ថ្នាល បាន​សម្ដែង​ការសប្បាយ​ចិត្តជា​ខ្លាំង ពិសេស​បាន​បង្កើន​ទំនុកចិត្ត​ដល់​ការ​ហ្វឹកហាត់​របស់​ពួកគេ ដោយ​មិនមាន​អារម្មណ៍​ភ័យខ្លាច ឬ ព្រួយបារម្ភ​ដូច​មុន ស្របពេល​កីឡាករ​-​កីឡាការិនី ជម្រើស ជាតិ​ថ្នាល ក៏ដូចជា​ក្រុម​ជម្រើសជាតិ គ្រោង​ធ្វើ ការប្រមូលផ្ដុំ​ហ្វឹកហាត់​លក្ខណៈ​បិទ​ខ្ទប់​នាពេល​ឆាប់ៗ​ខាងមុខ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ក៏ដូចជា​ការត្រៀម​ចេញទៅ​ហ្វឹកហាត់​រយៈ ពេល​វែង​នៅ​ចិន ដើម្បី​បង្កើន​សមត្ថភាព​និង​ប​ច្ចេក​ទេស​ត្រៀម​ស៊ី​ហ្គេម ២​លើក​ចំពោះ​មុខ។

ដោយឡែក​នៅ​ថ្ងៃទី​០១ ខែកញ្ញា​ខាងមុខ គណៈកម្មាធិការ​ជាតិ CAMSOC នឹង​បន្ដ​រៀបចំ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ដល់​ថ្នាក់​ដឹក នាំ មន្ដ្រី​កីឡា គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី រួមទាំង​ក្រុមការងារ និង​សិល្បៈករ​-​សិល្បៈការិនី នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​ត្រៀម ចូលរួម​សម្ដែង​ក្នុង​ពិធី​ទទួល​ទង់​ស៊ី​ហ្គេម បន្ដវេន​ធ្វើ​ម្ចាស់ផ្ទះ​ពី​ប្រទេស​វៀតណាម សរុប​ចំនួន ៦៧៣​នាក់​ទៀត នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​

គួរ​បញ្ជាក់ថា គិត​មកទល់នឹង​ពេលនេះ គណៈក​ម្មា​ធិ​ការ​ជាតិ CAM SOC បានរៀបចំ​ការចាក់​វ៉ាក់សាំង​ជូន​ថ្នាក់​ដឹកនាំមន្ដ្រី គ្រូបង្វឹក កីឡាករ​-កីឡាការិនី និង​សហព័ន្ធ​កីឡា​ជាតិ រួមទាំង​បុគ្គលិ​ក កម្មករ​-​កម្មការិនី​សាងសង់ នៅ​ពហុ​កី​ឡដ្ឋា​ន​ជាតិ​មរតក​តេ​ជោ​ជាច្រើន​មកហើយ ពិសេស​កាលពី សប្ដាហ៍​មុន CAMSOC បានរៀបចំ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ប្រភេទ AstraZeneca ដល់​ថ្នាក់ដឹកនាំ មន្ដ្រី​កីឡាគ្រូបង្វឹក​និង​កីឡាករ​-​កីឡាការិនី​សរុប ១,២២៩​នាក់ ៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម