Connect with us

កីឡា

ខេត្តសៀមរាបជាជំរំហ្វឹកហាត់ និងប្រកួតរបស់អត្តពលិកប្រណាំងកង់ សម្រាប់ត្រៀមស៊ីហ្គេម​វៀតណាម និងកម្ពុជា

បានផុស

នៅ

សហព័ន្ធ​កីឡា​ទោចក្រយាន​ បានសម្រេច​ជ្រើស​រើសយក​ខេត្តសៀមរាប​ធ្វើជា​ជំរំ​ហ្វឹកហាត់ ​និង​ប្រកួត ដើម្បី​បង្កើន​នូវ​កម្លាំងកាយ និង​បច្ចេកទេស​កីឡាករ កីឡាការិនី ដើម្បី​ត្រៀម​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណា​ម ​និង​ស៊ី​ហ្គេម​លើក​ទី​៣២​ ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ ដើម្បី​ពង្រឹងសមត្ថភាព​អត្ត​ព​លិ​ក ជាមួយនឹង​ការបន្ថែម​នូវ​ការអប់រំ​ផ្លូវចិត្ត​។ ការអប់រំ​សុខភាព​ផ្លូវ​ចិត្តជា​យុទ្ធសាស្ត្រ​អាចជួយ​ជំរុញ​ឲ្យ​អត្តព​លិ​ក ដែល​ខ្ចី​បទពិសោធន៍​មាន​ទំនុក​ចិត្ត​ខ្ពស់​អាច​ប្រជែង​លើ​ឆាក​អន្តរជាតិ ដោយ​ជោគជ័យ។

លោក អ៊ុច សុខ​វិបុល គ្រូបង្វឹក​ជម្រើស​ជាតិ​កីឡា​ទោចក្រយាន​បាន​អះអាងថា ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ការអប់រំ​សុខភាព​ផ្លូវចិត្ត​បន្ថែម​លើ​ការហ្វឹកហាត់​បង្កើន​បច្ចេកទេស គឺជា​យុទ្ធសាស្ត្រ​សំខាន់​ជួយ​ជំរុញ​ឲ្យ​អត្ត​ព​លិ​ក​ដែល​ខ្ចី​បទពិសោធន៍​អាច​អភិវឌ្ឍន៍​សមត្ថភាព​រីក​ចម្រើន​ខ្លាំង​ អាច​ចូលរួម​ប្រកួតប្រជែង​នៅលើ​ឆាក​អន្តរជាតិ ដោយ​ពុំមាន​ភាពភ័យខ្លាច។

គ្រូបង្វឹក​រូបនេះ ពន្យល់ថា កីឡាការិនី​ជម្រើសជាតិ​កីឡា​ទោចក្រយាន​២​រូប ដែល​កំពុង​ទទួល​ការបណ្តុះបណ្តាល​ក្នុង​ជំរំ​ហ្វឹក ហាត់​នៅ​ខេត្តសៀមរាប ត្រៀម​ចូលរួម​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​ជា​លើកដំបូង​។​ ដូច្នេះហើយ​យើង​ត្រូវ​បន្ថែម​ការអប់រំ​សុខភាព​ផ្លូវចិត្ត លើ​ការហ្វឹកហាត់​បង្កើន​បច្ចេក​ទេស ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​រីកចម្រើន​ខ្លាំង នឹងមាន​ភាពជឿជាក់ ជួយកីឡាករកីឡាការិនី​បន្សាំ​ខ្លួន​ជាមួយ​កីឡាករ​ក្នុង​តំបន់​អាស៊ី​៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម