CAMSOC ចុះពិនិត្យសាលសម្រាប់ត្រៀមការប្រកួតកីឡា ក្នុងសាលស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

CAMSOC ចុះពិនិត្យសាលសម្រាប់ត្រៀមការប្រកួតកីឡា ក្នុងសាលស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣

បានផុស

នៅ

អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅ​ព្រឹក​ថ្ងៃទី​១ ខែ​កញ្ញា​នេះ បាន​ដឹកនាំ​គណៈកម្មការជំនាញ ដើម្បីពិនិត្យពីលក្ខណៈបច្ចេកទេសនៃសាល សម្រាប់ត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន បញ្ជាក់ថា «​ការចុះ​ត្រួតពិនិត្យ​នេះ មាន​គណៈកម្មការ​ជំនាញ​របស់ CAMSOC ដូចជា​គណៈកម្មការ​ទីលាន​ប្រកួត គណៈកម្មការ​បទប្បញ្ញត្តិ ដើម្បី​ត្រៀម​រៀបចំ​ទីលាន​កីឡា​ក្នុង​សាល នៅទីនេះ​ឲ្យ​ចេញ​ជា​ផែនការ​ច្បាស់លាស់ ដើម្បី​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​។ តាម​ការចង្អុលបង្ហាញ​របស់លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេស ចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​CAMSOC បាន​ណែនាំ​និង​ជំរុញ​ឲ្យ​គ្រប់​គណៈកម្មការ​ជំនាញ​របស់ខ្លួន​ទាំងអស់​រៀបចំ​សកម្មភាព​ការងារ​ទាំង អស់​ឲ្យ​បាន​រួចរាល់ ត្រឹម​ដំណាច់​ឆមាស​ទី​២ ឆ្នាំ ២០២១​នេះ ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC»​។

ក្រោយ​ការត្រួត​ពិនិត្យឃើញថា សាល​ទាំងនេះ​មាន​ស្តង់ដារ​បច្ចេកទេស​ខ្ពស់​ល្អ​មាន​ហេដ្ឋារចនា សម្ព័ន្ធ​បន្ទប់​ទីធ្លា​ចត​យានយន្ត​ជាដើម​នោះ មាន​លក្ខណៈ​សមស្រប ដែល​អាច​រៀបចំ​ការតុបតែង​លម្អ បំពាក់​សម្ភារ​ការប្រកួត​បាន​យ៉ាង​ល្អប្រសើរ ។​

លោក ​វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ទីតាំង​សាល​នេះ មាន​ភាពសមស្រប​សម្រាប់​ការរៀប​ចំការ ប្រកួត​កីឡា​ក្នុង​សាល​តាម​ស្តង់ដារ​អន្តរជាតិ​ ហើយ​ស័ក្ដិសម​នឹង​កិត្តិយស​របស់​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣​។​ ជាមួយគ្នា​នោះ​លោកនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​OCIC​ក៏បាន​ចូលរួម​ក្នុងការ​ត្រួតពិនិត្យ​សាល​នេះ ជាមួយនឹង​ការធ្វើ​បទ​បង្ហាញ​ពី​សារសំខាន់ៗ​នៃ​សាល​នេះ​ ព្រមទាំង​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ ចំពោះ​ការរៀបចំ​សាល​នេះ​ ឲ្យ​ក្លាយ​ជា​ទីលាន​ប្រកួត​កីឡា​ក្នុង​សាល​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទៀតផង​៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services