Connect with us

កីឡា

កីឡាករ និងក្រុមសិល្បករ ត្រៀមទទួលទង់ស៊ីហ្គេមនៅវៀតណាម ចាក់វ៉ាក់សាំងដូសទី៣

បានផុស

នៅ

ថ្នាក់ដឹកនាំមន្ត្រីកីឡា គ្រូបង្វឹកកីឡាករ កីឡាការិនី រួមនឹងក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន៦៧៣នាក់ ដែលត្រៀមចូលរួមសម្តែងក្នុងពិធីទទួលទង់ស៊ីហ្គេមនៅវៀតណាម នាឆ្នាំ២០២២ បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ដូសទី៣ ឬដូសជំរុញ ប្រភេទ AstraZeneca កាលពីថ្ងៃទី១ ខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ កីឡាការិនី ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬ ដូសជំរុញនេះ មកពី ៣៧ សហព័ន្ធកីឡាជាតិ ដែលមានចំនួន ៥៤៩នាក់។ ក្រុមការងារនៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ មានចំនួនចំនួន ៧២នាក់និងបុគ្គលិកប្រចាំការនៅពហុកីឡដ្ឋានជាតិមរតកតេជោចំនួន ៥២នាក់ សរុបមានចំនួន៦៧៣នាក់។

ការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់កីឡាករកីឡាការិនី នៅមិនទាន់បញ្ចប់នៅឡើយទេ ពិសេសកីឡាករ កីឡាការិនីជម្រើសជាតិថ្នាល ដែលមានអាយុពី១២ ដល់ក្រោម១៨ឆ្នាំ ដែលទើបតែនឹងបញ្ចប់ការចាក់ដូសទី២ កាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅនេះ។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តការរវាងគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) ជាមួយនឹងក្រុមការងារចាក់វ៉ាក់សាំងនៃក្រសួងការពារជាតិ៕

អត្ថបទ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម