Connect with us

កីឡា

ចាន់ រតនា ជឿថា Xiong Jing Nan ការពារ​ខ្សែក្រវាត់​ជោគជ័យ​ទល់នឹង Nicolini ថ្ងៃ​សុក្រ​នេះ​

បានផុស

នៅ

នា​ថ្ងៃ​សុក្រ ទី​៣ ខែកញ្ញា​នេះ កីឡាការិនី​ចិន Xiong Jing Nan នឹង​ឡើង​ការពារ​ខ្សែក្រវាត់​គុន​ចម្រុះ​ពិភពលោក ONE Women’s Strawweight របស់​នាង​ទល់នឹង​អ្នកជំនាញ​ជឺ​ជី​តស៊ូ​របស់​ប្រេ​ស៊ី​ល Michelle Nicolini នៅក្នុង​ព្រឹត្តិការណ៍ ONE: EMPOWER​។

សម្រាប់​ការប្រកួត​ខ្សែក្រវាត់​ពិភពលោក​នេះ អ្នកលេង​គុន​ចម្រុះ​លេខ​១​កម្ពុជា ចាន់ រតនា ជឿជាក់​លើ​ម្ចាស់​ខ​ជើងឯក​របស់​ចិន​នឹង​ការពារ​ខ្សែក្រវាត់​ពិភពលោក​បាន​ជោគជ័យ​។

​ចាន់ រតនា បាន​លើក​ឡើង​ថា «​ខ្ញុំ​គិតថា កីឡាការិនី​ប្រេ​ស៊ី​ល Nicolini ពិបាក​យកឈ្នះ Xiong ពីព្រោះ​តាម​ខ្ញុំ​ឃើញ​កីឡាការិនី​ប្រកួត​កន្លងមក​គឺ​នាង​ល្អ​។ មាន​កត្តា​៣​សំខាន់​ដែល​កីឡាការិនី​ចិន​ម្នាក់នេះ​នឹង​ឈ្នះ​»​។

«​ទី​១ Xiong មាន​ជំនាញ​វ៉ៃ​ឈរ​ល្អ​ណាស់​។ គាត់​ពូកែ​វ៉ៃ​កណ្តាប់​បានល្អ​ស្ទើរ​ដូច​មនុស្ស​ប្រុស​។ ក្រៅពី​កណ្តាប់ដៃ គឺ​គាត់​អាច​ទាត់​បានល្អ​ថែមទៀត​។ ទី​២ កីឡាការិនី​ចិន​នេះ​មាន​កម្លាំង​ស៊ុ​ហ្វ​ល្អ​។ តាម​បទពិសោធ​ដែល​គាត់​វ៉ៃ​ខ្សែក្រវាត់​ជាច្រើនលើក​កន្លងមក​គឺ​គា​តើក​ម្រ​ចុះខ្សោយ​ណាស់ នៅពេល​គាត់​វ៉ៃ​៥​ទឹក​ពេញ​»​។ ចាន់ រតនា បាន​រៀបរាប់ និង​បន្តថា ៖«​ទី​៣ Jing Nan មាន​ក្បាច់​ការពារ​ជំនាញ​ក្រោម​ល្អ​។ ដៃគូ​ល្មម​ពី​បាក​ធ្វើ​គាត់​ណាស់​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​លើក​ឡើង​ថា កីឡាការិនី​ប្រ​ស៊ី​ល Michelle Nicolini ជា​ជើងឯក​ពិភពលោក​ជំនាញ​ជឺ​ជី​តស៊ូ​ត​ដែលជា​ក្បាច់​ក្រោម​កម្រិតស្តង់ដារ​អន្តរជាតិ​ត្រូវបាន ចាន់ រតនា បញ្ជាក់ថា ៖«​ខ្ញុំ​ទទួលស្គាល់ថា Nicolini ល្អ​ក្បាច់​ក្រោម តែ​ខ្ញុំ​ឃើញ Xiong វ៉ៃ​ជាមួយ Angela Lee ដែល​ពូកែ​ក្បាច់​ក្រោម ប៉ុន្តែ​ធ្វើ​អ្វី​កីឡាការិនី​ចិន​មិនកើត ពីព្រោះ​នាង​ល្អ​ការពារ​»​។

ចាន់ រតនា បន្ថែមទៀតថា កីឡាការិនី​ប្រ​ស៊ី​ល Michelle Nicolini អាច​នឹង​ខ្សោយកម្លាំង​ដែល​មិនអាច​វ៉ៃ​បានល្អ​៥​ទឹក ដូច្នេះ​នៅ​ទឹក​ទី​៤ ឬ​ទី​៥​គឺ​ពិបាក​ទប់ទល់​នឹង​កណ្តា​ប់​ដៃ​របស់ Xiong Jing Nan ណាស់។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រកួត ONE: EMPOWER នា​រាត្រី​ថ្ងៃ​សុក្រ​នេះ ការប្រកួត​ខ្សែក្រវាត់​នារី​គុន​ចម្រុះ​ពិភពលោក​គឺ ONE Women’s Atomweight World Grand សម្រាប់​ការប្រកួត​ជុំ​ដំបូង​ដែលមាន​កីឡាការិនី​ឆ្នើមៗ​មកពី​៨​ប្រទេស។

កីឡាការិនី​ហ្វីលីពីន Denice Zamboanga ប្រកួត​ជាមួយ​កីឡាការិនី​កូរ៉េខាងត្បូង Seo Hee Ham, កីឡាការិនី​អ៊ុយ​ក្រែ​ន Alyona Rassohyna ប្រកួត​ជាមួយ​កីឡាការិនី​ថៃ Stamp Fairtex ថៃ​ជា​លើក​ទី​២ កីឡាការិនី​ជប៉ុន Itsuki Hirata ប៉ះ​កីឡាការិនី​អាមេរិក Alyse Anderson និង​កីឡាការិនី​ចិន Meng Bo ប៉ះ​ខ្លា​ញី​ឥណ្ឌា Ritu Phogat៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម