Connect with us

កីឡា

វីដេអូស្តែងៗ អ្នកប្រដាល់ស្រីម៉ិកស៊ិក វ័យ១៨ឆ្នាំ បាត់បង់ជីវិត ក្រោយត្រូវដៃគូវាយលើសង្វៀន

បានផុស

នៅ

អ្នកប្រដាល់ស្រីសញ្ជាតិម៉ិកស៊ិក Jeanette Zacarias Zapata បានទទួលមរណភាពនៅអាយុត្រឹម ១៨ ឆ្នាំ, ប្រាំថ្ងៃបន្ទាប់ពីសន្លប់ក្នុងការប្រកួតអាជីព។

Jeanette Zacarias Zapata, 18, has died five days after being knocked out in a boxing fight
កីឡាការិនី Jeanette Zacarias Zapata

កីឡាការិនី Zapata ត្រូវបានផ្តួលឲ្យសន្លប់ក្នុងទឹកទី ៤ ទល់នឹងកីឡាការិនី Marie Pier Houle កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុននៅឯសង្វៀន GVM Gala International ក្នុងទីក្រុង Montreal។

នាងបានទទួលរងកណ្តាប់ដៃជាបន្តបន្ទាប់នៅជ្រុងសង្វៀន នៅចុងទឹកទី៤។

Zapata was brutally knocked out by Marie Pier Houle during their fight on Saturday night at the GVM Gala International in Montreal

Zapata ហាក់ដូចជាប្រកាច់ខណៈដែលកំពុងឈរប៉ុន្តែដៃគូនិងគ្រូបង្វឹករបស់នាងគឺ Jovanni Martinez បានដាក់ឲ្យនាងដេកភ្លាមៗនៅលើសង្វៀន។ ក្រុមគ្រូពេទ្យនៅនឹងកន្លែង បានប្រញាប់ទៅជិតនាងហើយនាងត្រូវបានគេធ្វើចលនា មុនពេលត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យ។

អ្នករៀបចំកម្មវិធីប្រដាល់លោក Yvon Michel បានជូនដំណឹងកាលពីថ្ងៃអាទិត្យថា Zapata នៅតែសន្លប់ ហើយបានបញ្ជាក់ពីការស្លាប់របស់នាងនៅថ្ងៃព្រហស្បតិ៍។

After the referee waved off the fight, Zapata appeared to suffer a convulsion in the ring was laid down by her trainer before being rushed to hospital and placed in an induced coma

រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ Quebec លោក Geneviève Guilbault បាននិយាយនៅលើ Twitter កាលពីព្រឹកថ្ងៃសុក្រថា ការិយាល័យពិនិត្យសាកសព Quebec នឹងស៊ើបអង្កេតការស្លាប់របស់អ្នកប្រដាល់ម៉ិកស៊ិកវ័យ ១៨ ឆ្នាំរូបនេះនិងមូលហេតុដែលអាចកើតមាន៕

វីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មើលវីដេអូនេះដឹងហើយថា សភាពរបស់ Pacquiao បែបណា ក្រោយចាញ់ Ugas

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម