ក្រុមបាល់ទាត់នារី នឹងចេញទៅហ្វឹកហាត់នៅប្រទេសចិន សម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ក្រុមបាល់ទាត់នារី នឹងចេញទៅហ្វឹកហាត់នៅប្រទេសចិន សម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារី ត្រៀមចេញទៅហ្វឹកហាត់នៅប្រទេសចិន នៅចុងខែកញ្ញា ឬដើមខែតុលា ឆ្នាំ២០២១ខាងមុខ ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុងឋានៈ ជា​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មានប្រសាសន៍ថា យើង​មាន​សុទិដ្ឋិនិយម​ចំពោះ​ក្រុមបាល់ទាត់​នារី ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ហើយ​ការហ្វឹកហាត់​នៅ​ប្រ ទេស​ចិន​នេះ គឺ​ក្រុម​នារី​មានឱកាស​បាន​ហ្វឹក ហាត់​សមជា​មួយក្រុម​នារី​នៅ​ចិន ពីព្រោះ​នៅ​ចិន មាន​ក្រុមបាល់ទាត់​នារី​ច្រើន​។ នេះ​គឺជា​ការ​ហ្វឹក ហាត់​ត្រៀម​បានល្អ​ប្រសើរ​ជាង​នៅក្នុង​ស្រុក ដោយសារ​យើង​មាន​ក្រុមបាល់ទាត់​នារី​តិចតួច​។ កាលណា​ការប្រមូលផ្តុំ​ហ្វឹកហាត់ បូកផ្សំ​នឹង​ការ គោរព​វិន័យ​ផង​នោះ យើង​ជឿជាក់ថា ក្រុម​បាល់ ទាត់​នារី ក៏​អាច​បង្កើនបាន​សមិទ្ធផល​កាន់តែ​ខ្ពស់ ទៅតាម​នោះដែរ​។ លោក​សង្ឃឹមថា ក្រុមបាល់ទាត់​នារី នឹង​អាច​រីកចម្រើន អាច​ប្រកួតប្រជែង​បាន រួមផ្សំ​នឹង​ក្រុម បាល់ទាត់​បុរស​១​ក្រុម​ទៀត ដែលជា​ក្តីសង្ឃឹម ក្នុងពេល​ដំណាលគ្នា សម្រាប់​ការទទួល​ធ្វើ​ម្ចាស់ ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។

បើតាម​ការប្រកាស​រប​ស់​សហព័ន្ធ​កីឡា​បាល់ ទាត់​កម្ពុជា​(FFC)​បានឱ្យដឹងថា នេះ​ជាការ​ត្រៀម ខ្លួន​បង្កើន​គុណភាព​បច្ចេកទេស​របស់​ក្រុមបាល់ទាត់​នារី​កម្ពុជា នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ រៀងរាល់​២​ឆ្នាំ​ម្តងនេះ​។ ​ដើម្បី​ពង្រឹងសមត្ថភាព​អត្ត​ព​លិ​ក​កម្ពុជា ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រោម​កិច្ច​សហ ការ​ពី​រដ្ឋាភិបាល​ចិន តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) នឹង​បញ្ជូន​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ដែលមាន​រាយ​នាម​ក្នុង​បញ្ជី ទៅ​ហ្វឹកហាត់​នៅ​សា​ធារ ណ​រដ្ឋ​ប្រជាមានិត​ចិន​រយៈពេល​៩០​ថ្ងៃ​។

ក្រុម​ជម្រើសជាតិ​នារី​ នឹងត្រូវ​ធ្វើដំណើរ​ទៅ​ហ្វឹកហាត់​នា​ចុងខែ​កញ្ញា​នេះ ក្រោយ​ពន្យារពេល​មួយរយៈ​ដោយសារ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩​។ ចំពោះ​សមាសភាព​ក្រុម​នារី ដែល​ត្រៀម​ចេញ ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន​នេះ មាន​ចំនួន​២២ នាក់ ក្នុងនោះ​មកពី​ក្លឹប​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តកំពង់ស្ពឺ​-​ណាហ្គា​វើ​លដ៍ ៧​នាក់​, ភ្នំពេញ​ក្រោ​ន ៧​នាក់​, ព្រះខ័ន​រាជ​ស្វាយរៀង ៤​នាក់​, ក្លឹប​បាល់ទាត់​សៀមរាប ២​នាក់​, មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបាត់ដំបង ២​នាក់​។​

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ មានប្រសាសន៍ថា ក្រុម បាល់ទាត់​នារី​កម្ពុជា​ចំនួន​២២​នាក់ ដែល​ត្រៀម​ចេញទៅ​ហ្វឹកហាត់​នៅ​ចិន គឺ​ស្ថិតនៅក្នុង​ចំ​ណោម​ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា សរុប ១៣៥​នាក់ នៃ​១២​ប្រភេទ​កីឡា​។ គម្រោង​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន គ្រោង​នឹង​ចេញទៅ​នា​ចុងខែ​កញ្ញា ឬ​ដើមខែ​តុលា ឆ្នាំ​២០២១ ដែល​នេះ​ គឺជា​ជំនួយឥតសំណង​មួយផ្នែក​របស់​ចិន ក្រៅ​អំពី​ជំនួយឥតសំណង លើ​ការ សាងសង់​កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ គម្រោង​ហ្វឹកហាត់​នៅ​ប្រទេស​ចិន មាន​រយៈពេល​វែង ពី​ចុងឆ្នាំ​២០២១ រហូតដល់​ឆ្នាំ ២០២៣ ដែល​ព្រះរាជា​ណា​ក្រ​កម្ពុជា កំពុង​ត្រៀម​គ្រប់​លក្ខណៈសម្បត្តិ​ទាំងអស់ ក្នុងការ​រៀបចំខ្លួន​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​។

លោក​អគ្គលេខា​បញ្ជាក់ថា បច្ចុប្បន្ន​ភាគី​មិត្ត​ចិន កំពុង​រៀបចំ​ទីលាន គ្រូបង្វឹក វិធានការ​សុខា ភិ​បាល សម្រាប់​ការហ្វឹកហាត់​របស់​ក្រុម​ជម្រើស ជាតិ​កម្ពុជា​នៅ​ទីនោះ ហើយ​នៅពេល​ទទួលបាន​ព័ត៌មាន​នៃ​ការរៀបចំ​រួចរាល់ គឺ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទាំងអស់ នឹងត្រូវ​បញ្ជូន​ចេញទៅ​ហ្វឹកហាត់​ភ្លាមៗ​ផងដែរ​។ នៅក្នុងពេល​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ខែមេសា​និង​ខែឧសភា ឆ្នាំ​២០២២ ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ហ្វឹកហាត់​នៅ​ចិន នឹង​ត្រឡប់មក​ចូលរួម​ប្រកួតប្រជែង​មេដាយ​ស៊ី​ហ្គេម​នេះ ហើយ​ក្រោយ​បញ្ចប់ ទើប​ក្រុម​ជម្រើស ជាតិ​ទាំងអស់ នឹង​បន្តទៅ​ហ្វឹកហាត់​នៅ​ចិន​បន្ថែមទៀត រហូតដល់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​៕​

អត្ថបទ៖ វិ​សិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services