Connect with us

កីឡា

ONE ប្រកាស​ព្រឹត្តិការណ៍​ថ្មី​ប្រជុំ​កំពូល​ជើង​ខ្លាំង​ឃី​ក​បុក​សី​ង​លើ​លោក​២០​រូប

បានផុស

នៅ

កំពូល​អ្នក​ប្រដាល់​ឃី​ក​បុក​សី​ង​លំដាប់​ពិភពលោក​២០​រូប​មកពី​ជុំវិញ​ពិភពលោក​នឹង​ជួបជុំគ្នា​នៅលើ​ស​ង្វើ​ន ONE: FIRST STRIKE នា​ថ្ងៃ​សុក្រ ទី​១៥ ខែតុលា ឆ្នាំ​២០២១​នេះ​។

ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់មាន​ដែល​ប្រជុំ​ដោយ​អ្នកលេង​កណ្តាប់ដៃ និង​រន្ទះ​ជើង​សុទ្ធ​ក្នុង​មួយ​រាត្រី អ្នកគាំទ្រ​ទូទាំង​ពិភពលោក​នឹង​ឃើញ​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Featherweight នៅពេល​ម្ចាស់​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Featherweight Kickboxing World Grand Prix មកពី​ប្រទេស​អ៊ីតា​លី Giorgio Petrosyan ប្រឈម​នឹង​ជើង​ខ្លាំង​ថៃ Superbon​។

ក្រៅពី​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខាងលើ ក៏មាន​ការប្រកួត​ជើងឯក​ពិភពលោក និង​ជា​ពានរង្វាន់ ONE Featherweight Kickboxing World Grand Prix ប្រចាំឆ្នាំ​២០២១​ដែល​ប្រជុំ​ដោយ​ជើង​ខ្លាំង​មកពី​ទូទាំង​ពិភពលោក​៨​រូប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគាំទ្រ​នឹងធ្វើ​ជា​សាក្សី​ក្នុងការ​ប្រកួត​វគ្គ​១/៤​ក្នុង​ព្រឹត្តិការណ៍​នេះ ជើង​ខ្លាំង​មកពី​អា​មេ​នី​-​ប៊ែ​ល​ហ្សិ​ក Marat Grigorian ជួប​ខ្លា​កំណាច​ហុ​ល្លង់ Andy Souwer ខណៈ Sitthichai ដែលជា​បេក្ខភាព​តែ​ម្នាក់​គត់​មកពី​ប្រទេស​ថៃ​នឹង​ជួប​ជើង​ខ្លាំង​តួ​ក​គី​កាត់​ហូ​ល្លង់ Tayfun Ozcan​។ ចំណែក​ជើងឯក​រង Grand Prix កាលពី​ឆ្នាំ​២០១៩​បារាំង​កាត់​អាល់​ហ្សេ​រី Samy Sana ប៉ះ​ខ្លា​កំណាច​បេឡា​រុស្ស Chingiz Allazov និង​ជើង​ខ្លាំង​អាល្លឺម៉ង់ Enriko Kehl ជួប​អ្នក​ប្រដាល់​ហ្ស​ក​ហ្ស៊ី Davit Kiria​។

រាត្រី​ឃី​ក​បុក​សី​ង​នេះ អ្នកគាំទ្រ​នឹង​ឃើញ​មនុស្ស​ដែល​រឹង​ដូច​ថ្មី​កណ្តាប់ដៃ​រន្ទះ​របស់​ថៃ និង​

ជើងឯក​មួយ​ថៃ​ពិភពលោក Rodtang វិលត្រឡប់​មកកាន់​ស​ង្វៀន​ឃី​ក​បុក​សី​ង​ដោយ​ត្រូវ​ជួបនឹង​ជើង​ខ្លាំង​អេ​ស្ប៉ា​ញ Daniel Puertas ដែលជា​ជើងឯក​ពិភពលោក ISKA ពីរ​ស្ថាប័ន​។

សមាសភាព​គូប្រកួត​ប្រចាំ​ព្រឹត្តិការណ៍ ONE: FIRST STRIKE

•​ ​ជើងឯក Giorgio Petrosyan ប៉ះ Superbon (​ដណ្តើម​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ONE Featherweight)

•​ ​មនុស្ស​ដែក Rodtang ប៉ះ Daniel Puertas (​ប្រកួត​ឃី​ក​បុក​សី​ង​)

•​ ​ជើង​ខ្លាំង Marat Grigorian ប៉ះ Andy Souwer (​វគ្គ​ជម្រុះ​ខ្សែក្រវាត់​ពិភពលោក World Grand Prix ១/៤)

•​ ​ជើង​ខ្លាំង Sitthichai ប៉ះ Tayfun Ozcan (​វគ្គ​ជម្រុះ​ខ្សែក្រវាត់​ពិភពលោក World Grand Prix ១/៤)

•​ ​ជើង​ខ្លាំង Samy Sana ប៉ះ Chingiz Allazov (​វគ្គ​ជម្រុះ​ខ្សែក្រវាត់​ពិភពលោក World Grand Prix ១/៤)

•​ ​ជើង​ខ្លាំង Enriko Kehl ប៉ះ Davit Kiria (​វគ្គ​ជម្រុះ​ខ្សែក្រវាត់​ពិភពលោក World Grand Prix ១/៤)

•​ ​ជើង​ខ្លាំង Saemapetch ប៉ះ Tawanchai (​ប្រកួត​មួយ​ថៃ​)

•​ ​ជើង​ខ្លាំង Rade Opacic ប៉ះ Patrick Schmid (​ប្រកួត​ឃី​ក​បុក​សី​ង​)

•​ ​ជើង​ខ្លាំង Zhang Chunyu ប៉ះ Dovydas Rimkus (​ប្រកួត​ឃី​ក​បុក​សី​ង​)

•​ ​ជើង​ខ្លាំង Jo Nattawut ប៉ះ York Davtyan (​ប្រកួត​ឃី​ក​បុក​សី​ង​)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម