Connect with us

កីឡា

រសៀលនេះ កីឡាប្រណាំងកង់គួកកម្ពុជា ដែលទៅហាត់នៅប្រទេសបារាំង មកដល់កម្ពុជាវិញ

បានផុស

នៅ

កីឡាករប្រណាំងកង់គួកកម្ពុជា ចំនួន៣រូប រួមជាមួយនិងគ្រូបង្វឹកមួយរូប ដែលចេញទៅបោះជំរំហ្វឹកហាត់ នៅប្រទេសបារាំងរយៈពេល​៣​ខែ​កន្លង​នោះបាន​បញ្ចប់​ការហ្វឹកហាត់​ហើយៗ​ពួកគេ​នឹង​មកដល់​កម្ពុជា​វិញ នា​រសៀល​ថ្ងៃទី​៧​ខែកញ្ញា​នេះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ទាំង​៣​រូបនោះ ​មាន​កីឡាករ​ គឹម ចាន់ធូ, សាន ណា​ម៉ា, សាន ណា​ម៉ា​វ រួមជាមួយ​គ្រូបង្វឹក ​ខ្លូត ករណី។ ​ក្នុង​អំឡុង​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​នោះ ពួកគេ​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Tour of Szeklerland នៅ​ប្រទេស​រ៉ូ​ម៉ា​នី​ពី​ថ្ងៃទី​៤​ដល់​ថ្ងៃទី​៧ ​ខែសីហា ដែលជា​ការប្រកួត​ក្នុង​កម្រិត​២,១។ ការប្រកួត​ដែល​មាន​ចម្ងាយ​ផ្លូវ​៥២៣,៧០​គីឡូម៉ែត្រ​នោះ ​មាន​ប្រទេស​ចំនួន​១១​ចូលរួម ដែល​ភាគច្រើន​ជា​ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​តែម្ដង ដែល​នេះ​ជាការ​ប្រណាំង​កម្រិត​អាជីព។​ ក្រៅពីនេះ​ កីឡាករ​កម្ពុជា​ទាំង​៣​រូប បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​CCC Tour Grody Piastowskie UCI Europe Tour​កម្រិត​២,២​ នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​ទៀតផង។​

​បើតាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ថា ចំពោះ​ការហ្វឹកហាត់​រយៈពេល ៣​ខែ​កន្លងមក​នៅ​បារាំង បានធ្វើ​ឲ្យ​កីឡាករ​ម្នាក់ៗ​មានការ​អភិវឌ្ឍ និង​រីកចម្រើន​ទាំង​សមត្ថភាព និង​បច្ចេកទេស​។ ប៉ុន្ដែ​តាម​ផែនការ​ក្រោយ​ត្រឡប់​មកដល់​មាតុភូមិ សហព័ន្ធ​ក៏​នឹងសិក្សា​ក្នុងការ​បញ្ជូន​ពួកគេ​ទៅ​ហ្វឹកហាត់​នៅ​បារាំង​ម្ដងទៀត នា​អំឡុង​ដំណាច់ឆ្នាំ​២០២១ ដើម្បី​សម្រួច​សមត្ថភាព​បន្ថែម សម្រាប់​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀតណាម ដែល​ត្រូវបាន​ពន្យារពេល​ទៅ​ប្រកួត​នា​ឆ្នាំ​២០២២​។​

​យ៉ាងណា​លោក​បញ្ជាក់ថា ផែនការ​ទៅ​ហាត់​នៅ​បារាំង​លើក​ទី​២ នៅ​មិនទាន់​អាចសន្និដ្ឋាន​បានទេ ព្រោះ​ក្រោយ​ត្រឡប់​មកដល់​មាតុភូមិ ទាំង​គ្រូបង្វឹក​និង​កីឡាករ ត្រូវធ្វើ​ច​ត្ដា​ឡី​ស័ក តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​។ បន្ទាប់មក សហព័ន្ធ​នឹង​បញ្ជូន​ពួកគេ​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ខេត្តសៀមរាប​ជាមួយ​ក្រុម​ជម្រើសជាតិ​កង់​ភ្នំ​។​តែ​យ៉ាងណា​សហព័ន្ធ​នឹង​ព្យាយាម​សម្របសម្រួល​ឲ្យ​បាន​ទៅ​ហាត់​នៅ​បារាំង​ម្ដងទៀត ព្រោះ​ការហ្វឹកហាត់​ក្រៅប្រទេស​នេះ បាន​ជំរុញ​ឲ្យ​កីឡាករ​មានការ​រីកចម្រើន​ច្រើន​សម្រាប់​ត្រៀម​ការប្រកួត​អន្ដរជាតិ​៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម