Connect with us

កីឡា

ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា នឹងមកដល់មាតុភូមិវិញនាថ្ងៃស្អែកនេះ

បានផុស

នៅ

ប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា នឹងមកដល់មាតុប្រទេសវិញនៅថ្ងៃទី៨កញ្ញាស្អែក។​ នេះ​បើតាម​ការអះអាង​ឲ្យ​ដឹង​ពី​លោក ​យី សុភ​ក្ត្រា ដែល​ជា​នាយ​បេសកកម្ម​កម្ពុជា​ សម្រាប់​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​តូ​ក្យូ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​យី សុភ​ក្ត្រា បានបញ្ជាក់​តាមរយៈ​សារ​អេឡិចត្រូនិក​ថា ពិធី​បិទ​ព្រឹត្តិការណ៍​ខាងលើ បានធ្វើ​ឡើង​កាលពី​យប់​ថ្ងៃទី​៥​កញ្ញា​ហើយ នៅវេលា​ម៉ោង​២២​និង​៥៥​នាទី ​ថ្ងៃទី​៧​កញ្ញា​(​ម៉ោង​នៅ​ទីក្រុង​តូ​ក្យូ​) ប្រតិភូ​កម្ពុជា​នឹង​ចាក់​ចេញពី​ទីនោះ​ ហើយនឹង​គ្រោង​មកដល់​កម្ពុជា​វេលា​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃ​ទី​៨​កញ្ញា​ ហើយ​ពួកគេ​នឹងធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ តាម​វិធានការ​របស់​ក្រសួងសុខាភិបាល។

​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​ហ្គេម​កីឡាករ វ៉ាន វ៉ុ​ន ប្រកួត​ផ្ដាច់ព្រ័ត្រ​បាន​ចំណាត់ថ្នាក់​លេខ​៧​។​កីឡាករ​កម្ពុជា​រូបនេះ​ ប្រជែង​មិនបាន​មេដាយ​មែន តែ​គេ​បាន​បង្កើត​នូវ​កំណត់ត្រា​ថ្មី​ដោយ​ចម្ងាយ​១០០​ម៉ែត្រ​គេ​ប្រើ​ថិរវេលា​ត្រឹមតែ​១៤,២១​វិនាទី​ប៉ុណ្ណោះ ។​ ចំពោះ​មេដាយមាស​បាន​ទៅលើ​ កីឡាករ​ថៃ​ឈ្មោះ Athiwat Paeng-Nuea​ ដែល​ប្រើ​ថិរវេលា​១៣,៧៦​វិនាទី មេដាយប្រាក់​បាន​ទៅ​អតីត​ម្ចាស់​មេដាយមាស​ទីក្រុង​រី​យ៉ូ ​ប្រទេស​ប្រេ​ស៊ី​ល​ ឆ្នាំ​២០១៦​ឈ្មោះ Lao Pekka Tahti មកពី​ប្រទេស​ហ្វាំ​ង​ឡង់​ ដោយ​ប្រើ​ថិរវេលា​១៣,៨៥​វិនាទី​និង​មេដាយសំរិទ្ធ​ បាន​ទៅ​កីឡាករ​ម៉ិ​ក​ស៊ី​កូ​ឈ្មោះ Juan Pablo Garcia ដែល​ប្រើ​ថិរវេលា​១៣,៨៧​វិនាទី ។

កីឡាករ វ៉ាន វ៉ុ​ន បាន​បំបែក​ថិរវេលា​ចាស់​របស់​ខ្លួន​ដែល​ធ្វើ​ក្នុង​វគ្គ​ជម្រុះ​កាល​(Heat-1)​ដែល​ធ្វើ​ពី​ព្រឹក​ដោយ​ប្រើ​ថិរវេលា​១៤,៣៩​វិនាទី ចំពោះ​កីឡាករ​ដែល​ជា​ប់​ចំណាត់ថ្នាក់​ក្រោយ​គេ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ គឺ​កីឡាករ​មកពី​ហូ​ល្លង់​ឈ្មោះ​Kenny Van Weeghel ដែល​ធ្វើ​ក្នុង​ថិរវេលា​១៤,៥៣​វិនាទី ។

​លោក យី វាសនា ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បានបង្ហាញ​នូវ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដែល​បាន​ឧបត្ថម្ភ​ទាំងស្រុង ដល់​ក្រុម​ប្រតិភូ​កីឡា​ពិការ​កម្ពុជា សម្រាប់​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ ប៉ា​រ៉ា​ឡាំ​ពិ​ក នៅ​ប្រទេស​ជប៉ុន​លើក​នេះ​។

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ឆ្នាំ​២០២០ កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក ១​រូប និង​ប្រតិភូ ១​រូប​ចូលរួម គឺ​កីឡាករ វ៉ាន វ៉ុ​ន និង​លោក យី សុភ​ក្ត្រា ជា​ប្រតិភូ​៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៥៧ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម