Connect with us

កីឡា

សហព័ន្ធកីឡាបាល់ទាត់ នឹងប្រើរូបមន្ដTop ៨ និង Bottom៥សម្រាប់លីគជុំទី២

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីល្ងាចថ្ងៃទី៧ខែកញ្ញា បានរៀបចំជាស្រេចនូវរូបមន្ដ សម្រាប់ការប្រកួតនៅជុំទី២ ខណៈដែល​លី​គ​ជុំ​ទី​១ ជិត​នឹង​ឈានទៅ​កាន់​ទីបញ្ចប់​ហើយ​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) បានប្រកាស​ជា​ផ្លូវការ​ថា​ សម្រាប់​ការប្រកួត​លី​គ​កំពូល​កម្ពុជា​ត្រូវ​ប្រើ​រូបមន្ដ Top ៨ និង រូបមន្ដ Bottom ៥ ។ រូបមន្ដ​នេះ គឺ​ក្រុម​ចំនួន​៨ ដែលមាន​ពិន្ទុ​លើ​គេ នឹងត្រូវ​ប្រកួត​វិលជុំ​នៅ​ជុំ​ទី​២ ដើម្បី​រក​ក្រុម​ដែលមាន​ពិន្ទុ​លើសគេ​ក្នុងចំណោម​៨​ក្រុម​នេះ​នឹង​ក្លាយជា​ក្រុម​លើក​ពាន។ ចំពោះ Bottom ៥ គឺ​ក្រុម​ចំនួន​៥ ដែលមាន​ពិន្ទុ​ក្រោម​គេ ក្នុងការ​ប្រកួត​នៅ​ជុំ​ទី​១ ដើម្បី​ប្រកួត​វិលជុំ​រក​ក្រុម​ដែលមាន​ពិន្ទុ​ខ្សត់ខ្សោយ​ជាង។ ក្រុម​ដែលមាន​ពិន្ទុ​តិចជាងគេ នៅ​វគ្គ Bottom ៥ នឹងត្រូវ​ខ្ទាត​ទៅលេង​ក្នុង​លី​គ​ទី​២ នា​រដូវ​កាល​ក្រោយ។ ការប្រកួត​សន្សំ​ពិន្ទុ​នៅ​ជុំ​ទី​១​ នឹង​បញ្ចប់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ​ក្នុងខណៈដែល​ការប្រកួត​ជុំ​ទី​២ គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៨​កញ្ញា​ខាងមុខនេះ។

សូមបញ្ជាក់ថា ពេលនេះ​ជា​បណ្ដោះអាសន្ន​ក្រុម​វិសាខា កំពុងតែ​ឈរ​នៅ​កំពូល​តារាង​ដែលមាន​២៥​ពិន្ទុ ទោ​ជា​យ៉ាងណា​ក៏​ប៉ុន្មាន​ក្រុម​ទៀត​នោះ​មាន​ពិន្ទុ​តាម​ប្រកិត​ពីក្រោយ​គឺ​២៤​ពិន្ទុ ៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម