កីឡា
អត្តពលិកអត្តពលកម្ម១៤រូប និងគ្រូបង្វឹក១រូប ត្រៀមចេញទៅហ្វឹកហាត់ នៅប្រទេសចិន
សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានបង្ហាញវត្តមានកីឡាករ-កីឡាការិនីរបស់ខ្លួន ចំនួន ១៤នាក់ និងគ្រូបង្វឹក១នាក់ ត្រៀមធ្វើដំណើរចេញទៅហ្វឹកហាត់នៅប្រទេសចិន ដើម្បីពង្រឹកសមត្ថភាពចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
កញ្ញា កែវ មនោរម្យ អគ្គលេខាធិការនៃសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា សហព័ន្ធនឹងបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន១៤នាក់ និងគ្រូបង្វឹក១នាក់ទៅហ្វឹកហាត់នៅប្រទេសចិន ដើម្បីអភិវឌ្ឍជំនាញបច្ចេកទេសកីឡាកម្ពុជា ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងត្រៀមទទួលធ្វើម្ចាស់ផ្ទះSEAGAMES លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។
កញ្ញាបានបន្តថា ចំពោះក្រុមអត្តពលិកទាំង ១៤នាក់យើងផ្តោតលើវិញ្ញាសារត់ចម្ងាយ លោត ចម្ងាយ ចោលដុំដែក និងលោតកម្ពស់ ចំណែកកីឡាករ ប៉ែន សុខគង់ សព្វថ្ងៃកំពុងធ្វើការហ្វឹក ហាត់នៅប្រទេសជប៉ុន ក្រោយបញ្ចប់ការចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ រូបគេមិនបានត្រឡប់មកវិញឡើយ។
សូមបញ្ជាក់ថា ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាចំនួន១៣៥នាក់ បូករួមទាំងគ្រូ បង្វឹក គ្រូជំនួយម្នាក់ ឬ២នាក់ ក្នុង១ប្រភេទកីឡា ក្នុងការចេញទៅគ្រប់គ្រង ដឹកនាំកូនសិស្សរបស់ខ្លួនសម្រាប់ការហ្វឹកហាត់នៅប្រទេសចិន ដែលតាមគម្រោងកម្មវិធី ត្រូវចេញទៅហ្វឹកហាត់នៅ ក្នុងខែកក្កដា ឬខែសីហា ឆ្នាំ២០២១។
អត្តពលិកកម្ពុជា ចំនួន១៥៣ នាក់ របស់កម្ពុជានេះ គឺជាអត្តពលិក ដែលមានគុណភាពខ្ពស់ៗជាងគេបំផុតក្នុងចំណោមជាង ១០ ប្រភេទកីឡា ដែលភាគីចិនជាអ្នកមកជ្រើសរើសដោយខ្លួនឯង ។ ក្រៅពីការហ្វឹកហាត់នៅចិន ក្រុមជម្រើសជាតិកម្ពុជា លើប្រភេទកីឡាមួយចំនួនទៀត ដូចជាកា រ៉ាតេត្រៀមចេញទៅហ្វឹកហាត់នៅជប៉ុន, តេក្វាន់ដូ WT ទៅហ្វឹកហាត់ នៅសាធារណរដ្ឋកូរ៉េ រីឯកីឡាករ កីឡាការិនីមានឈាមជ័រជាខ្មែរផ្សេងៗទៀត រស់នៅក្រៅប្រទេសស្រាប់ ដូចជាកីឡាការិនីជឺជីតស៊ូ ខាន់ ជេសា ដែលជាម្ចាស់មេដាយ មាសអាស៊ី (ASIAN Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ ២០១៩ ក៏ត្រូវបានជំរុញលើកទឹកចិត្ត ឲ្យបន្តការហ្វឹកហាត់ ក្នុងពេលដំណាលគ្នានេះដែរ៕
អត្ថបទ៖ វិសិទ្ធ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ