Connect with us

កីឡា

រដ្ឋបាលកីឡា មានសារសំខាន់ ក្នុងការជំរុញឱ្យមន្ត្រីកីឡា បំពេញចរន្តការងារកាន់តែរលូន និងមានប្រសិទ្ធភាព

បានផុស

នៅ

វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា ជាវគ្គដែលមានសារសំខាន់ណាស់ ក្នុងការជួយជំរុញឱ្យមន្ត្រីកីឡាអាចបំពេញចរន្តការងាររដ្ឋបាលកីឡា និង​ការងារ​ទំនាក់ទំនង ​ក្នុង​រង្វង់​ជំនាញ​កីឡា​ឲ្យ​កាន់តែ​រលូន និង​កាន់​តែមានប្រសិទ្ធភាព​ខ្ពស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​ម្មាធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​មាន ប្រសាសន៍​លើកឡើង​បែបនេះ នៅក្នុង​ពិធី​បិទ​បញ្ចប់​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្តីពី​រដ្ឋបាល​កីឡា ដែលជា​វគ្គ​សិក្សា​ប្រចាំឆ្នាំ​របស់ NOCC ជូន​ដល់​មន្ត្រី​កីឡា​ចំនួន​២៥​នាក់ ក្នុងនោះ​មានដូចជា មន្ត្រី​តាម​សហព័ន្ធ​កីឡា​ជាតិ និង​មន្ត្រី​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ដើម្បី​ចែករំលែក​ចំណេះដឹង ទ្រឹស្តី​និង​គោល​ការណ៍​កីឡា ជួយ​ជំរុញ​ឱ្យ​ពួកគាត់​កាន់តែ​រឹងមាំ​ ក្នុងការ​បំពេញការងារ​កីឡា​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។

លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ដោយ​ទទួលបាន​ការជំរុញ​ពី​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន NOCC យើង​បានរៀបចំ​វគ្គ​សិក្សា​នេះ​ឡើង និង​នៅមាន​វគ្គ​បណ្តុះបណ្តាល​ជាច្រើន នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ ដោយ​សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា នៃ​បណ្តា​ខេត្ត​ទាំងនោះ ដោយ NOCC បាន​ស្នើសុំ​គោលការណ៍​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា រួចរាល់​ហើយ​។

លោក វ៉ា​ត់ ចំរើន បានឱ្យដឹង​ទៀតថា វគ្គ​រដ្ឋបាល​កីឡា​នេះ ផ្តោត​សំខាន់​ទៅលើ​វេជ្ជសាស្ត្រ​កីឡា ការរៀបចំ​ រចនាសម្ព័ន្ធ​កីឡា ប្រវត្តិ​កីឡា គោលការណ៍​លេង​ដោយ​យុត្តិធម៌ រួមទាំង​ចំណេះដឹង​ ស្តីពី​ភាពជា​អ្នកដឹកនាំ ​ក្នុង​វិស័យ​កីឡា​ផងដែរ។ ដូច្នេះ នេះ​ជាការ​ប្រមូលផ្តុំ​ខ្លឹមសារ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ពី​ប្រព័ន្ធគ្រប់គ្រង​នៃ​វិស័យ​កីឡា​ជាតិ និង​អន្តរជាតិ ដើម្បី​ជួយ​ធ្វើឱ្យ​សិក្ខាកាម​ទាំង អស់ ទទួលបាន​ចំណេះដឹង​បន្ថែម​ពី​ចរន្ត​ការងាររដ្ឋបាល​កីឡា និង​ការងារ​ទំនាក់ទំនង​ក្នុង​រង្វង់​ជំនាញ​កីឡា ឱ្យ​កាន់តែ​រលូន និង​កាន់​តែមានប្រសិទ្ធភាព​ខ្ពស់​។ ម្យ៉ាងទៀត ពួកគាត់​ទទួលបាន​ខ្លឹមសារ​បន្ថែម ដើម្បី​ជួយ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​កីឡា​ទាំងអស់នេះ ផ្តោត​ការយកចិត្ត​ទុក ដាក់​ទៅលើ​ការអភិវឌ្ឍន៍​ជំនាញ​កីឡា ដោយ​ជំនាញ​កីឡា​នេះ ប្លែក​ពី​ជំនាញ​ផ្សេងទៀត គឺ​ត្រូវយក​ទាំង​កម្លាំងកាយ កម្លាំងចិត្ត ក​ម្លាំង​បញ្ញា​ស្មារតី មក​ហ្វឹកហាត់ ដើម្បីឱ្យ​ទទួលបាន​នូវ​សមត្ថភាព​ពិតប្រាកដ​។

បន្ថែម​ពី​នោះ ដើម្បីឱ្យ​សមត្ថភាព​ជំនាញ​អាច​កើតឡើង​បាន គឺ​ទាល់តែ​យើង​ប្រើប្រាស់​រាល់​ឧបករណ៍ ធាតុ​ផ្សំ​សំខាន់ៗ ក្នុងការ​រុញច្រាន​ឱ្យ​ជំនាញ​វិជ្ជាជីវៈ​កីឡានីមួយៗ កាន់​តែមាន​កម្រិត​ខ្ពស់​ផងដែរ ហើយ​អ្វី​ដែលជា​បញ្ហា​របស់​កីឡា គឺ​មន្ត្រី​កីឡា​ទាំងអស់ ត្រូវតែ​យល់ច្បាស់​ថា តើ​អ្នកណា​ជា​តួអង្គ​ឯក តួអង្គ​សំខាន់ៗ ដោយ​ក្នុង​កីឡា គឺ​តួអង្គ​ឯក គឺ​កីឡាករ កីឡា​កា​រិ នី ដែល​អ្នកគាំទ្រ​ទាំងអស់ ដូចជា​គ្រូបង្វឹក ថ្នាក់ ដឹកនាំ​កីឡា ជួយ​ជំរុញ​ឱ្យ​ការហ្វឹកហាត់​របស់​កីឡាករ កីឡាការិនី និង​រុញឱ្យ​សម្រេច​តាម​គោល ដៅ​របស់គាត់​។

បើតាម​លោក ឯម ហៀ​ង អគ្គលេខាធិការរង​និង​ជា​គណៈ​គ្រប់គ្រង​វគ្គ​នេះ បាន​ឲ្យ​ដឹងថា​ឆ្លង តាម​ការសិក្សា​រយៈពេល​៤​ថ្ងៃ ជា​លទ្ធផល​ទទួលបាន គឺមាន​សិក្ខាកាម​ទទួលបាន​និទ្ទេស​ល្អ​ណា ស់ ៧​នាក់ ស្មើនឹង​៣០% និទ្ទេស​ល្អ ១០​នាក់ ស្មើនឹង ៤៣% និង​និទ្ទេស​មធ្យម ៦​នាក់ ស្មើនឹង ២៧% ។​

សូមបញ្ជាក់ថា វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្តីពី រដ្ឋបាល​កីឡា ក្រោម​ការជួយឧបត្ថម្ភ​ផ្នែក​ហិរញ្ញ វត្ថុ ពី​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ បាន​ដំណើរការ​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​៩ ខែកញ្ញា បង្រៀន​ដោយ​គ្រូឧទ្ទេស​នាម​ចំនួន​៣​រូប តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Zoom ៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម