Connect with us

កីឡា

បុរសភ្នែកតឹង Capitan ឡើងការពារខ្សែក្រវាត់ដំបូង មើលឃើញដៃគូគ្មានអាវុធគ្រោះថ្នាក់

បានផុស

នៅ

ជើងឯក​ឃី​ក​បុក​សី​ង​ពិភព ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​បុរស​ភ្នែក​តឹង Capitan មើលឃើញ​ដៃគូ​គ្មាន​អាវុធ​ណាមួយ​គ្រោះថ្នាក់​ដល់​រូបគេ​ដែល​ត្រូវ​ឡើង​ប្រកួត​ការពារ​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ONE Bantamweight របស់ខ្លួន​ទល់នឹង​កីឡាករ​បារាំង​-​អាល់​ហ្សេ​រី Mehdi Zatout នៅ​ព្រឹត្តិការណ៍ ONE: EVELUTION នា​ថ្ងៃ​សុក្រ ទី​២៤ ខែកញ្ញា​ខាងមុខនេះ​នៅ​ប្រទេស​សិង្ហ​បុរី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជើង​ខ្លាំង​កណ្តាប់ដៃ​ធ្ងន់​របស់​ថៃ Capitan ទទួលបាន​ខ្សែក្រវាត់​ខាងលើនេះ​មក​គ្រប់គ្រង បន្ទាប់ពី​ដណ្តើមបាន​ពី​កីឡាករ Alaverdi Ramazanov កាលពី​ខែមករា ដើមឆ្នាំ​នេះ​ដោយ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​។​
​នេះ​ជា​លើកដំបូង​ដែល​រូបគេ​ត្រូវ​ឡើង​ប្រកួត​ការពារ​ខ្សែក្រវាត់ បន្ទាប់ពី​បាន​គ្រប់គ្រង​អស់​រយៈពេល​ជិត​៩​ខែ​។ សម្រាប់​ជំនួប​នេះ Capitan អាយុ​២៨​ឆ្នាំ​មើលឃើញ​ដៃគូ Zatout គ្មានអ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​ទេ​។​
​ប៉ុន្តែ​បើ​ក្រឡេកមើល​ប្រវត្តិ​របស់ Zatout គឺជា​ជើង​ខ្លាំង​លំដាប់​ពិភពលោក​ម្នាក់​ដែល​ធ្លាប់​ឈ្នះ​ជើងឯក​មួយ​ថៃ​ពិភពលោក WBC និង​បើក​ក្លឹប​បង្ហាត់​ប្រដាល់​ផ្ទាល់ខ្លួន​នៅ Pattaya ប្រទេស​ថៃ​។ រូបគេ​ធ្លាប់​ប្រកួត​ឈ្នះ​៧៧​ដង និង​ឈ្នះ​២​ប្រកួត​ចុងក្រោយ​នៅលើ​ឆាក​ប្រដាល់​អន្តរជាតិ ONE ក្នុងនោះ​ការប្រកួត​ចុងក្រោយ​បំផុត​ឈ្នះ Leo Pinto ដែល​ត្រូវ​អ្នកគាំទ្រ​ស្គាល់​ថា​ជា​ចៅ​របស់លោក លន់ ណុន ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក លន់ នល់​។​

មុន​ជំនួប​ដ៏​សំខាន់​មកដល់ Capitan បាន​ឲ្យ​ដឹងថា ៖« Zatout ជា​កីឡាករ​ដ៏​ម្នាក់ និង​មាន​បទពិសោធ​ច្រើន ហើយ​គាត់​ក៏មាន​បច្ចេកទេស​ល្អ​ដែរ​។ ខ្ញុំ​គិតថា គាត់​មាន​បទពិសោធ និង​បច្ចេកទេស​ល្អ​ជាង​ដៃគូ​ដែល​ខ្ញុំ​ឈ្នះ​ខ្សែក្រវាត់​គឺ Alaverdi»​។​

ទោះបីជា​យ៉ាងណា រូបគេ​បាន​សិក្សា​យ៉ាង​លំអិត​ពី​ដៃគូ​និង​រៀបចំ​ផែនការ​ប្រកួត​ដើម្បី​ការពារ​ខ្សែក្រវាត់​ឲ្យ​បាន​ជោគជ័យ​។ កីឡាករ​លើកឡើងថា ៖«Mehdi ជា​កីឡាករ​ដែល​ល្អ​វ៉ៃ​បក​ដោយ​កណ្តាប់ដៃ​ល្អ​ដូច​ខ្ញុំ​ដែរ ប៉ុន្តែ​ខ្ញុំ​ឃើញថា ជំនាញ​វ៉ៃ​បក​របស់គាត់​មិនល្អ​ជាង​ខ្ញុំ​។ ខ្ញុំ​បានដឹង​ច្បាស់​ពី​ចំណុចខ្សោយ​របស់ខ្ញុំ​ពេល​ប្រកួត​ចុងក្រោយ ហើយ​ខ្ញុំ​បាន​កែលំអ​ហើយ ដូច្នេះ​គ្មាន​បញ្ហា​ទេ​សម្រាប់​ប្រកួត​ខាងមុខនេះ​»​។​
​និយាយ​ពី​ចំណុចខ្លាំង​របស់​ដៃគូ Capitan ប្រាប់ថា ដៃគូ​ម្នាក់នេះ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ល្អ​កណ្តាប់ដៃ​ដែល​ទាំង​លឿន និង​មាន​ទម្ងន់​។ ចំណុច​នេះ​ត្រូវ​ប្រុងប្រយ័ត្ន​មែនទែន​។ ទោះបីជា​យ៉ាងណា ដៃគូ​ម្នាក់នេះ​តែងតែ​ចុះខ្សោយ ឬ​មាន​បញ្ហា​នៅ​ចុង​ទឹក​។​

«​និយាយ​រួម ខ្ញុំ​មិន​គិតថា គាត់​គ្រោះថ្នាក់​ទេ តែ​ខ្ញុំ​មិន​ហ៊ាន​មើលស្រាល​គាត់​ទេ​។ វ៉ៃ​ជាមួយ​គាត់ ខ្ញុំ​សំខាន់បំផុត​គឺ​ប្រើ​ខួរក្បាល​ជាង​កម្លាំងបាយ​»​។ Capitan បានបញ្ជាក់ និង​បន្ថែមថា «​រឿង​សំខាន់ ខ្ញុំ​ត្រូវផ្តោត​លំអិត​លើ​ផែនការ​របស់ខ្ញុំ និង​វាយបក​ឲ្យ​ឆ្លាត​វៃ​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម