Connect with us

កីឡា

Yosuke Saruta ដាក់ផែនការធ្វើឲ្យ Joshua Pacio ចុះចាញ់ដើម្បីដណ្ដើមខ្សែក្រវាត់ ក្នុងជំនួបលើកទី៣

បានផុស

នៅ

«ខ្ញុំមានផែនការសម្រាប់ Pacio នាពេលនេះ។ ខ្ញុំធ្វើឲ្យរូបគេឃើញរឿងដ៏អាក្រក់បំផុត។ ខ្ញុំនឹងធ្វើឲ្យរូបគេធ្លាក់ដល់កម្រិតសូន្យ។ ការប្រកួត​យើង គឺជា​ការប្រកួត​ចុងក្រោយ​ជា​លើក​ទី​៣​។ ការប្រកួត​លើក​ទី​៣ ពិតជា​អស្ចារ្យ​ខ្លាំងណាស់​»​។ នេះ​ជាការ​ថ្លែង​របស់ Yosuke “The Ninja” Saruta មុន​ឡើង​ដណ្ដើម​ខ្សែក្រវាត់ ONE Strawweight World Title ពី Joshua “The Passion” Pacio នៅ​កម្មវិធី ONE: REVOLUTION នៅ​ថ្ងៃទីសុក្រ​ ទី២៤ កញ្ញា ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​ទាំងពីរ​ធ្លាប់​ជួបគ្នា​ពីរដង​កន្លងទៅ និង​ឈ្នះ​ម្ដងម្នាក់ ហើយ Saruta មាន​ទំនុកចិត្ត​ថា គេ​អាចមាន​ប្រៀប​លើ​គូប្រជែង​យូរអង្វែង​រូបនេះ​។

​កីឡាករ​រហស្សនាម “The Ninja” បាន​គូសបញ្ជាក់ថា ៖«​ខ្ញុំ​បាន​ទស្សនាការ​ប្រកួត [​នាពេល​ថ្មីៗ​នេះ​] ជាមួយ Pacio ប្រហែល​ជាង ១០០ ដង​ហើយ ព្រោះ ខ្ញុំ​ចង់​ស្វែងរក​ចំណុច​ដែល ខ្ញុំ​ត្រូវ​ផ្លាស់ប្ដូរ និង កែប្រែ​ឲ្យ​ល្អ​ឡើង​។ ពេល​ខ្ញុំ​ទស្សនា​វា ខ្ញុំ​មិនមាន​អារម្មណ៍​អាក្រក់​ទេ​។ វា​គ្រាន់តែ​ជាការ​ចងចាំ​ដ៏​អាក្រក់ ដែល​ខ្ញុំ​មិន​ចង់​រំលឹក​ជាថ្មី​។ សម្រាប់​ខ្ញុំ គឺ​ចង់​ធ្វើ​ឲ្យ​ប្រសើរឡើង ហើយ​ខ្ញុំ​ត្រូវតែ​មើល​វីដេអូ​ឡើងវិញ​។ ខ្ញុំ​ព្យាយាម​ចងចាំ​អារម្មណ៍​នេះ​អំឡុងពេល​ហ្វឹកហាត់ និង ការប្រកួត​»​។

​បុរស​វ័យ ៣៤ ឆ្នាំ​សង្កត់ធ្ងន់ថា ៖«​គោលដៅ​របស់ខ្ញុំ គឺ ផ្ដួល Pacio ឲ្យ​បាន ប៉ុន្តែ រឿង​ល្អ​បំផុត​នោះ​គឺ ខ្ញុំ​ចង់បាន​ខ្សែក្រវាត់​ជាង​អ្វីៗ​ទាំងអស់ និង​ក្លាយជា​ជើងឯក​ពិភពលោក​។ វា​ជាការ​ប្រកួត​ដ៏​តានតឹង​មួយ​តែ ខ្ញុំ​គិតថា​មិនអាច​បញ្ចប់​គេ​ត្រឹម​ពាក់កណ្ដាល​ទឹក​បានទេ​។ ខ្ញុំ​ហ្វឹកហាត់​ខ្លាំងណាស់​សម្រាប់​ការប្រកួត​នេះ​។ ខ្ញុំ​គិតថា ខ្ញុំ​អាច​បញ្ចប់​រូបគេ​ត្រឹម​ទឹក​ទី ៤ ឬ ទី​៥​ដោយ​ក្បាច់​ឃ្លេ​»​។

​គួរ​ដឹងថា Yosuke មានកំណត់​ត្រា​ប្រកួត​ក្បាច់គុន​ចម្រុះ​បាន​ចំនួន ៣៣ ក្នុងនោះ​ឈ្នះ ២១ ដង ចាញ់ ៩ ដង និង​ស្មើ ៣​ដង​។ មុន​ឡើងមក​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ Yosuke បាន​យកឈ្នះ Yoshitaka Naito និង Daichi Kitakata ក្នុងការ​ប្រកួត ២​លើកចុងក្រោយ​។ ដោយឡែក​ម្ចាស់​ការពារ​ខ្សែក្រវាត់ Pacio មានកំណត់​ត្រា​ប្រកួត ២២ លើក​ក្នុងនោះ ឈ្នះ ១៩ ដង និង​ចាញ់ ៣​ដង​។ ក្រោយ​ដណ្ដើមបាន​ខ្សែក្រវាត់ Yosuke នៅ​ឆ្នាំ ២០១៩ សិស្ស​គុន​ពី​ក្លិប Team Lakay បាន​ឡើង​ការពារ​ខ្សែក្រវាត់​បាន​ជោគជ័យ​ពីរលើក ទល់នឹង Alex Silva និង Rene Catalan៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៥៨ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម