Connect with us

កីឡា

ខេត្តកណ្តាល​ប្រកាស​បើក​ការប្រកួត “​កីឡា​ដើម្បី​ទាំងអស់គ្នា​” ប្រចាំឆ្នាំ​២០២០

បានផុស

នៅ

ការិយាល័យ​អប់រំ​កាយ និង​កីឡា​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល កាលពី​ម្សិលមិញ​បាន​​ប្រកាស​បើក​ការប្រកួត “​កីឡា​ដើម្បី​ទាំងអស់ គ្នា​”​ខេត្តកណ្តាល​ប្រចាំឆ្នាំ​២០២០ រយៈពេល​៧​ថ្ងៃ ដែល​ចាប់ពី​ថ្ងៃទី​២​ដល់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ ២០២០ នៅតាម​ទីលាន​របស់​ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពៅ វណ្ណា ប្រធាន​ការិយាល័យ​អប់រំ​កាយ និង​កីឡា បាន​ឲ្យ​ដឹង​ថា ការប្រកួត​កីឡា​“ កីឡា​ដើម្បី​ទាំងអស់គ្នា​”​ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២០​ហើយ គឺជា​ការប្រកួត​មួយ​ដើម្បី​ផ្សព្វ​ផ្សាយ​វិស័យ​កីឡា​ខេត្តកណ្តាល និង​បើកចំហ​ដល់​មហាជន កីឡាករ​-​កីឡាការិនី​គ្រប​វ័យ ។ ព្រឹត្តិការណ៍​នេះ រួម​៥​កីឡា​ប្រភេទ​កីឡា គឺ​បាល់ទាត់ បាល់ទះ បាល់បោះ កា​រ៉ា​តេ​-​ដូ និង​ប៉េតង់​។

ការប្រកួត​នេះ​បាល់ទាត់​មាន​២៨​ក្រុម​(​បាល់ទាត់​បុរស បាល់ទាត់​នារី បាល់ទាត់​វ័យចាស់ បាល់​កុមារា​-​កុមារី​) បាល់ទះ​បុរស មាន​១៦​ក្រុម បាល់ បោះ​មាន​១៨​ក្រុម កូ​រ៉ា​តេ​-​ដូ និង​ប៉េតង់​មាន​៩​ក្រុម ចំពោះ​ប្រភេទ​កីឡា​កា​រ៉ា​តេ​-​ដូ​នឹងធ្វើ​ការប្រកួត​នៅ​ស្រុក​ខ្សាច់កណ្តាល​៕
ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម