កីឡា
អត្តពលិក២៣៦នាក់ ចូលរួមប្រកួតកីឡាការ៉ាតេដូជើងឯកថ្នាក់ជាតិ២០២០
សហព័ន្ធកីឡាការ៉ាតេដូកម្ពុជា ទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដោយអនុញ្ញាតឲ្យដំណើរការ រៀបចំការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ កីឡាការ៉ាតេដូកម្ពុជា នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេដូ សាលាភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣តុលានេះ។
ពិធីបើកការប្រកួតនេះ បានប្រព្រឹត្តទៅ ក្រោមវត្តមាន លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា តំណាង ឯកឧត្ដម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា។
លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ កីឡាការ៉ាតេដូកម្ពុជាឆ្នាំនេះ មានការកើនឡើង១០ភាគរយ គឺមានកីឡាករ កីឡាការិនី ចូលរួមចំនួន២៣ សមាគមក្លិបទូទាំងប្រទេស សរុប ប្រតិភូ និង កីឡាករ -កីឡាការិនី ២៣៦នាក់។
បន្ថែមពីនោះ ការកើនឡើង កីឡាករ កីឡាការិនីចំនួន ១០% នេះ គឺជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សហព័ន្ធ បានធ្វើការសម្របសម្រួល ក្លិបកីឡាការ៉ាតេ និងការធ្វើសមាហរណកម្ម សមាគម-ក្លិប រួមបញ្ចូលគ្នាតែមួយ។
លោកអគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់បន្ថែមថា សហព័ន្ធកីឡាការ៉ាតេដូកម្ពុជា បាន ធ្វើកំណែទម្រង់ជាច្រើន ក្នុងនោះ សហព័ន្ធ ក៏ធ្វើកំណែទម្រង់ ដើម្បីឲ្យស្របតាមនិយាមរបស់គណៈកម្មការប្រកួតរបស់សហព័ន្ធកីឡាការ៉ាតេដូអន្តរជាតិ ដែលចាប់ផ្ដើមតាំងពីឆ្នាំ២០១៩ ម្ល៉េះ។
បើតាមគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ មានវិញ្ញាសាប្រកួតចំនួន៣៦ បែងចែកជា៣កម្រិត គឺ កុមារ យុវជន និង បុរសនារី៕អត្ថបទ ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល