Connect with us

កីឡា

ស្ថាបនិក ONE អាយុ​៥០​ឆ្នាំ​ ប្រើ​ពេល​២៤០០​ម៉ោង​ ទើប​ទទួល​បាន​ខ្សែក្រវាត់​ជឺ​ជី​តស៊ូ​ខ្មៅ

បានផុស

នៅ

ស្ថាបនិក និង​អគ្គនាយក​ប្រតិបត្តិ​ស្ថាប័ន​ប្រដាល់​ពិភពលោក ONE Championship លោក Chatri Sityodtong បាន​ចំណាយ​រាប់ពាន់​ម៉ោង​ដើម្បី​ហ្វឹកហាត់​ជំនាញ​ជឺ​ជី​តស៊ូ​រហូត​ទទួលបាន​ខ្សែក្រវាត់​ខ្មៅ បើទោះជា​លោក​ឈានចូល​ដល់​៥០​ឆ្នាំ​ក្តី​។​

ថ្វីបើ​លោក​ជា​អ្នក​វិនិយោគិន​ឈានមុខ​ម្នាក់​នៅក្នុង​តំបន់​អាស៊ី​ក្នុង​ការបើក​ក្រុមហ៊ុន​ប្រដាល់​លំដាប់​ពិភពលោក ONE Championship ដែលមាន​ទឹកប្រាក់​វិនិយោគ​រាប់រយ​លាន​ដុល្លារ​អាមេរិក ក៏​លោក​មិន​ភ្លេច​ធ្វើជា​គំរូ​ដល់​អត្ត​ព​លិ​ក​ទូទាំង​ពិភពលោក និង​ដើម្បី​សុខភាព ក្នុងនាម​លោក​ជា​បុគ្គល​លើកកម្ពស់​វិស័យ​កីឡាប្រដាល់​នៅ​អាស៊ី​ឈានមុខ​គេ​ម្នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ លោក Chatri បាន​ឲ្យ​ដឹងថា «​ខ្ញុំ​ទទួលបាន​ខ្សែក្រវាត់​ជឺ​ជី​តស៊ូ​កម្រិត​ខ្មៅ​។ វា​មិនមែន​ជា​ការ​ងាយស្រួល​ទេ​។ ខ្ញុំ​បាន​ចំណាយពេល​២៤០០​ម៉ោង​នៅ​លើ​កម្រាល​ឥដ្ឋ​។ វា​ជា​ដំណើរ​ដ៏​វែងឆ្ងាយ​ដែល​ងើបៗ​ចុះ ហើយ​មាន​ទាំង​របួស តែ​ខ្ញុំ​មិនបាន​កែប្រែ​គោលដៅ​ទេ​»​។

«​ខ្ញុំ​បាន​ចំណាយ​ពេលវេលា​ច្រើនជាង​អ្វីដែល​ខ្ញុំ​អាច​ចងចាំ​។ ខ្ញុំ​បាន​ត្រឡប់ទៅផ្ទះ​ទាំងអស់​សង្ឃឹម​ច្រើនជាង​អ្វីដែល​ខ្ញុំ​ខ្វាយខ្វល់​។ ខ្ញុំ​ចង់​បោះបង់ចោល​ជាច្រើន​ដង​។ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ ខ្ញុំ​មិនមែនជា​សិស្ស​មាន​ទេពកោសល្យ​កីឡា​ជឺ​ជី​តស៊ូ​ខ្លាំង​ទេ ប៉ុន្តែ​សេចក្តីស្រឡាញ់​ផ្តល់​ឲ្យ​សម្រេច​លទ្ធផល​នេះ​»​។ លោក Chatri បានបញ្ជាក់​ពី​ដំណើរ​ហាត់​មុនពេល​ទទួលបាន​ខ្សែក្រវាត់​នេះ​។

​ពិត​ណាស់ បុរស​ជនជាតិ​ថៃ​រូបនេះ​បាន​ចាប់ផ្តើម​ហ្វឹកហាត់​កីឡា​ជឺ​ជី​តស៊ូ​តាំងពី​ខែមករា ឆ្នាំ​២០០៥​នៅ​ក្លឹប Renzo Gracie Academy នៅពេល​លោក​រស់នៅ​ទីក្រុង​ញូវយ៉ក​។ នៅ​ឆ្នាំ​២០០៧ លោក​ទទួលបាន​ខ្សែក្រវាត់​ខៀវ​មុនពេល​ផ្លាស់​មក​រស់នៅ​ប្រទេស​សិង្ហ​បុរី​។ ក្រោយពេល​ផ្អាក​ហ្វឹកហាត់​ជំនាញ​នេះ​ជិត​១០​ឆ្នាំ លោក​បានចាប់ផ្តើម​ហាត់​សាជាថ្មី​នៅ​ឆ្នាំ​២០១៨​រហូត​ទទួលបាន​នៅពេលនេះ។

តាំងពី​ក្មេង​មក ម្ចាស់​ស្ថាប័ន​ប្រដាល់ ONE Championship នេះ​បាន​ហ្វឹកហាត់​ប្រដាល់​មួយ​ថៃ និង​ស្រឡាញ់​ចូលចិត្ត​វិស័យ​កីឡា​វាយតប់​យ៉ាង​ខ្លាំង ដូច្នេះ​បានជា​លើក​ចាប់ផ្តើម​បើក​ក្រុមហ៊ុន​រៀបចំ​ការប្រកួត និង​ផ្សព្វផ្សាយ​កីឡាប្រដាល់​រហូត​ទទួលបាន​ជោគជ័យ​ដល់​សព្វថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម