ហេតុផលសំខាន់៣នេះ ដែលអ្នកមិនអាចរំលងព្រឹត្តិការណ៍ REVOLUTION ថ្ងៃសុក្រនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ហេតុផលសំខាន់៣នេះ ដែលអ្នកមិនអាចរំលងព្រឹត្តិការណ៍ REVOLUTION ថ្ងៃសុក្រនេះ

បានផុស

នៅ

ថ្ងៃសុក្រទី២៤ ខែកញ្ញា សប្តាហ៍នេះ ព្រឹត្តិការណ៍ប្រកួតដ៏កក្រើក ONE: Revolution នឹងក្លាយជាប្រវត្តិសាស្ត្រដ៏ធំមួយ នៅពេល​មានការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​រហូតដល់​ទៅ​៣​គូ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជឿជាក់ថា អ្នកគាំទ្រ​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ទូទាំង​ពិភពលោក​ពិតជា​ទន្ទឹង​រង់​ចាំមើល​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​។ រាប់​ចាប់ពី​គូ​ទី​១​រហូតដល់​គូ​ទី​១១ ដែលមាន​វត្តមាន​ជើង​ខ្លាំង​២២​រូប សុទ្ធតែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង ប៉ុន្តែ​យើងខ្ញុំ​សូម​លើកយក​ហេតុផល​សំខាន់​៣​យ៉ាង​ដែល​លោកអ្នក​មិនអាច​រំលង​បាន​។

​ទី​១៖ សមរភូមិ​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​៣​គូ​

​រាល់​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ សុទ្ធតែ​គូ​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត ប៉ុន្តែ​នា​រាត្រី​ថ្ងៃ​សុក្រ​នេះ​មិនមែន​មួយគូ​ទេ ​គឺ​ដល់​ទៅ​៣​គូ​ ក្នុង​ការប្រកួត​ខ្សែក្រវាត់​។ ជើង​ខ្លាំង​វ័យក្មេង Christian Lee ល្បី​ខាង​បញ្ឈប់​ដៃគូ​លឿន​បំផុត​ ត្រូវ​ឡើង​ការពារ​ខ្សែក្រវាត់ ONE Lightweight របស់ខ្លួន​ជា​លើក​ទី​៣​ទល់នឹង​ជើង​ខ្លាំង​កូរ៉េ OK Rae Yoon​។ ជើង​ខ្លាំង​កូរ៉េ​ជា​កីឡាករ​ ដែល​ដៃគូ​មិនអាច​មើលស្រាល​បាន បន្ទាប់ពី​ផ្តួល​អតីត​ខ្សែក្រវាត់​ពិភពលោក​២​នាក់​គឺ Marat Gafurov និង Eddie Alvarez រហូត​ទទួលបាន​រហស្សនាម​«​ឃាតក​វីរបុរស​»​។ រូបគេ​ច្បាស់​ណាស់​ថា នឹង​ជា​ផ្ទះថ្ម​ដ៏​ធំ​មហិមា​សម្រាប់ Lee​។

​ជាមួយគ្នានេះ បុរស​ភ្នែក​លឹម Capitan ត្រូវ​ឡើង​ការពារ​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Bantamweight របស់ខ្លួន​លើកដំបូង​ទល់នឹង​ខ្លា​ចាស់ Mehdi Zatout ដែល​ឡើងមក​ដណ្តើម និង​សងសឹក​ឲ្យ​កូនសិស្ស​របស់ខ្លួន​។ ម្ចាស់​ខ្សែក្រវាត់​ល្បី​ខាង​អាវុធ​ធ្ងន់​។ ប្រសិនបើ​ដៃគូ​ត្រូវ​តែមួយ​ដៃ​នឹង​ដេក​សន្លប់​ស្អាត ហើយ​ទាត់​ក៏​ធ្ងន់ ខណៈ​អ្នក​ដណ្តើម​ជា​គ្រូបង្វឹក និង​ជា​ខ្លា​ចាស់​មាន​បទពិសោធ​ច្រើន​ដែល​មកនេះ​ពោរពេញ​ដោយ​មហិច្ឆតា​។​

​ជាមួយ​គ្នា​នេះ ជំនួប​លើក​ទី​៣​ត្រូវ​កើតឡើង​ ដើម្បី​ជម្រះបញ្ជី​ឲ្យ​ដាច់​ស្រលះ​ថា​តើន​រណា​ជា​អធិរាជ​សង្វៀន​ពិតប្រាកដ​។ ជួបគ្នា​២​លើក​កន្លងមក Joshua Pacio និង Yosuke Saruta ឈ្នះ​ម្តងម្នាក់​ដូចគ្នា ហើយក៏​ធ្លាប់​គ្រប់គ្រង​ខ្សែក្រវាត់​ម្តងម្នាក់​ដូចគ្នា​។ សព្វថ្ងៃនេះ​ខ្សែក្រវាត់​នៅលើ​ដៃ​កីឡាករ​ហ្វីលីពីន ហើយ​កីឡាករ​ជប៉ុន​មក​ដណ្តើមយក​ទៅវិញ​។ ស្គាល់គ្នា​ច្បាស់​ណាស់ ដូច្នេះ​គូ​នេះ​ដឹងថា ញាក់សាច់​ហើយ​។

​ទី​២៖ កំពូល​អ្នកលេង​កណ្តាប់​ដៃ​ពិឃាដ​

​និយាយ​ដល់​អ្នកលេង​កណ្តាប់ដៃ​ពិឃាដ អ្នកគាំទ្រ​ប្រហែលជា​មិន​ភ្លេច​កីឡាករ​វៀតណាម​-​អូស្ត្រាលី Martin Nguyen ទេ​។ រូបគេ​មាន​កណ្តាប់ដៃ​ធ្ងន់​ណាស់ ហើយ​ជារឿយៗ​ផ្តួល​ដៃគូ​តាមរយៈ​កណ្តាប់​មហា​ទម្ងន់​របស់ខ្លួន​។

​យ៉ាងណា ការប្រកួត​ចុងក្រោយ Martin Nguyen ហាក់​គឃ្លើន​ក្នុងការ​សម្រុកចូល​វ៉ៃ ហើយ​ប្រហែស​ភ្លេច​ការពារ​ត្រូវបាន Thanh Le វាយ​ឲ្យ​សន្លប់ ហើយ​យក​ខ្សែក្រវាត់​ពិភពលោក ONE Featherweight ទៅ​បាត់​។ ពេលនេះ Martin វិល​មកកាន់​សង្វៀន​វិញ​ដោយ​ត្រូវ​ជួប Kim Jae Woong ជាមួយនឹង​បេសកកម្ម​មួយ​គឺថា បើ​ឈ្នះ​ការប្រកួត​លើក​នេះ រូបគេ​នឹង​វិល​ទៅ​ស្វែងរក​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ជាថ្មី​។ ចាំមើល Nguyen ធ្វើបាន​ល្អ​ដូច​បេសកកម្ម​របស់ខ្លួន​ទេ​ថ្ងៃ​សុក្រ​នេះ​។

​ទី​៣៖ យុវតី​ល្បីឈ្មោះ​ប៉ះ​អ្នកលេង​គុន​ចម្រុះ​មិនដែល​ចាញ់​

​យុវតី​វ័យ​១៧​ឆ្នាំ Victoria Lee បាន​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល នៅពេល​ឡើង​សង្វៀន​គុន​ចម្រុះ​អាជីព​ពីរលើក​កន្លងមក​បញ្ឈប់​ដៃគូ​បាន​ទាំងអស់​។ នាង​ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង​ដោយសារ​ជា​ប្អូនស្រី​បង្កើត​របស់​ជើងឯក​ពិភពលោក Christian Lee និង Angela Lee ហើយ​ឈ្នះ​សុទ្ធតែ​ដៃគូ​ដែលមាន​បទពិសោធ​ច្រើនជាង​ខ្លួន​។

​ការឡើង​សង្វៀន​អាជីព​លើក​ទី​៣​នេះ Victoria Lee ត្រូវ​ជួបនឹង​កីឡាការិនី​ប្រេ​ស៊ី​ល​ដែលមាន​បទពិសោធ​ច្រើន និង​មិនទាន់​ស្គាល់​ពាក្យ​ចាញ់​គឺ Victoria Souza​។ កីឡាការិនី​ប្រេ​ស៊ី​ល​ប្រកួត​៥​លើក ឈ្នះ​ទាំងអស់ មក​បះ​នឹង​កីឡាការិនី​សិង្ហ​បុរី​-​អាមេរិក​វ័យក្មេង​ដែល​ប្រកួត​ទើបបាន​២​ដង ហើយ​ឈ្នះ​ទាំងអស់​។ គូ​នេះ​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​សុភាពនារី​ទូទាំង​ពិភពលោក​។​ ក្រៅពី​គូ​ខ្សែក្រវាត់​៣ និង​គូ​មិត្តភាព​ពីរ​គូ​ដែល​រៀបរាប់​ខាងលើ នៅមាន​៦​គូ​ទៀត​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services