អនុប្រធានា​ធិបតី​ស៊ូរីណាម​អាយុ​៦០​ឆ្នាំ​ទិញ​ក្លឹប​បាល់ទាត់មួយ​ លេង​ខ្លួន​ឯង​ តាំង​ខ្លួន​ឯងជា​ប្រធាន​ក្រុម
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

អនុប្រធានា​ធិបតី​ស៊ូរីណាម​អាយុ​៦០​ឆ្នាំ​ទិញ​ក្លឹប​បាល់ទាត់មួយ​ លេង​ខ្លួន​ឯង​ តាំង​ខ្លួន​ឯងជា​ប្រធាន​ក្រុម

បានផុស

នៅ

លោក Ronnie Brunswijk អនុប្រធានាធិបតី​ប្រទេស​ស៊ូរីណាម​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​មែន​ទែន បន្ទាប់​ពី​លោក​បាន​ទិញ​ក្លឹប​បាល់ទាត់​មួយ ហើយ​ចូល​លេង​​ដោយ​ខ្លួន​ឯង​ជា​តំណែង​ខ្សែ​ប្រយុទ្ធ​ និង​តែង​តាំង​ខ្លួន​ឯង​ជា​ប្រធាន​ក្រុម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ronnie Brunswijk អាយុ​៦០​ឆ្នាំ​បាន​ទិញ​ក្លឹប​បាល់ទាត់ Inter Moengotapoe ដែល​ក្លឹប​នៅ​ក្នុង​ក្រប​ខណ្ឌ​លីគ​កំពូល​របស់​ប្រទេសស៊ូរីណាម។ កូន​ប្រុស​របស់​លោក​ឈ្មោះ Damian Brunswijk លេង​ក្នុង​តំណែង​ខ្សែ​ប្រយុទ្ធ​ក្នុង​ក្លឹប​នេះ​ដែរ។

យោង​តាម​កាសែត New York Times បង្ហាញប្រវត្តិ​របស់​អនុប្រធានាធិបតី​រូប​នេះ​ថា ហោច​ណាស់លោក​មាន​កូន​៥០​នាក់។ នៅ​ក្នុង​ប្រវត្តិ​បាន​សរសរ​ថា លោក​ជា​អ្នក​លោត​ឆ័ត្រ​យោង កីឡាករ​បាល់បោះ ចោរ​ប្លន់​ធនាគារ មេ​ដឹក​នាំ​ទ័ព​ព្រៃ និង​ជា​ឪពុក​ដែល​មាន​កូន​យ៉ាង​ហោច​ណាស់​៥០​នាក់។

បន្ទាប់​ពី​បាន​ទិញ​ក្លឹប Inter Moengotapoe កាល​ពី​ថ្ងៃពុធ​កន្លង​ទៅ​​នេះ​ បុរស​អាយុ​៦០​ឆ្នាំ​បាន​ចូល​លេង​ខ្លួន​ឯង​តែ​ម្តង​ក្នុង​ការ​ប្រកួត​លីគ CONCACAF អាមេរិក​ខាង​ជើង​​ជា​មួយ​នឹង​ក្រុម​របស់​ប្រទេស​ហុងឌូរ៉ាស Olimpia។ សម្រាប់​ការ​ប្រកួត​​នេះ​លោក​បាន​តែង​តាំង​ខ្លួន​ឯង​ជា​ប្រធាន​ក្រុម និង​លេង​បាន​៥៤​នាទីក្នុង​តំណែង​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ។ ក្រោយ​ចប់​ការ​ប្រកួត​ត្រូវ​បាន​គេ​មើល​ឃើញ​លោក​បាន​ជូន​លុយ​១០០​ដុល្លារ​នៅ​ក្នុង​បន្ទប់​សផ្លាស់​សម្លៀក​បំពាក់​ក្រុម​ភ្ញៀវ។

ប្រការ​នេះ លោក Brunswijk បានក្លាយ​ជា​ប្រធាន​ក្រុម និង​ជា​បុរស​វ័យ​ចំណាស់​ជាង​គេ​បំផុត​ក្នុង​ការ​បង្ហាញ​ខ្លួន​​លើ​ទី​លាន​ជា​ប្រវត្តិ​សាស្ត្រ​ប្រកួតលក្ខណៈ​អាជីព​អន្តរជាតិ។

ជា​លទ្ធផល​ក្រុម​របស់​លោក​អនុប្រធានាធិបតី Brunswijk បាន​បរាជ័យ​ ៦-០។ កំឡុង​ពេល​នាទី​ដែល​លោក​លេង​នៅ​លើ​ទី​លាន ក្រុម​ភ្ញៀវ​បាន​នាំ​មុខ ៣-០ ហើយ​ក្រោយ​​​ពេល​លោក​ត្រូវ​បាន​ប្តូរ​ចេញនៅ​នាទី​៥៤​ ក្រុម​ភ្ញៀវ​បន្ថែម​៣​គ្រាប់​ទៀត។ បច្ចេកទេស​លេង​នៅ​លើ​ទី​លាន លោក​បញ្ជូន​បាល់​បាន​ល្អ​១៤​ដង​ក្នុង​ការ​ប៉ុន​ប៉ង​១៧​ដង​​ពោល​គឺ​បញ្ជូន​បាល់​ខូច​តែ​៣​ដង​ប៉ុណ្ណោះ។

កូន​ប្រុស​ពាក់​លេខ​១០

លើស​ពី​នេះ​ទៀត​នោះ លោក​ក៏​បាន​ដាក់​​​ឈ្មោះ​កីឡដ្ឋានរបស់​ក្លឹបជា​ឈ្មោះ​របស់​លោក​ថែម​ទៀតទៀត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ givemesport

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ការ​ធ្វើ​ចរាចរណ៍​ចំពោះ​ឡាន​ធំ ដឹកទំនិញ​ឆ្លងកាត់​ផ្លូវ​លេខ​២០​អា ខណៈ​មានទឹក​ហូរ​កាត់​នៅ​យប់​នេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ​តួនាទី​សំខាន់​៣​របស់​វិស័យ​ឯកជន​រួមចំណែក​សម្រេច​នូវ​ការងារ​អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២

ព័ត៌មានជាតិ៣ ម៉ោង មុន

ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេច​បាន ៨៣,៨៧% ក្នុង រយៈពេល​១១ ខែ (​គិត​ត្រឹម​ថ្ងៃ ១៥ តុលា ២០២១) គ្រោង​បញ្ចប់​ការស្ថាបនា ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២១

ព័ត៌មានជាតិ៣ ម៉ោង មុន

អាវុធហត្ថ​ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​រួចជាស្រេច​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services