Connect with us

កីឡា

ស្រីពៅ ទទួលស្គាល់ថា វី ស្រីស្រស់ ស៊ុហ្វខ្លាំងជាងមុន ខណៈស្រីស្រស់ថា ខ្លួនឯងគ្រាន់បើជាងមុន

បានផុស

នៅ

កីឡាការិនី នៅ ស្រីពៅ អ្នកប្រដាល់ស្រីដ៏ចាស់វស្សា បានសម្តែងក្តីរីករាយ ចំពោះលទ្ធផលក្នុងការប្រកួតប្រដាល់សកលអាជីពUltimatr Boxing Championship កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ២០២១ ជាមួយនឹងកីឡាការិនី វី ស្រីស្រស់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ ស្រី​ពៅ បាន​និយាយថា ទោះបីជា​ធ្លាប់​ឈ្នះ​វី ស្រី​ស្រស់ ៣ លើក​នៅក្នុង​ការប្រកួត​ថ្នាក់ជាតិ​កន្លងមក​ក្តី តែ​ការប្រកួត​លើក​នេះ នាង​បាន​ទទួលស្គាល់ថា “​វី​ស្រី​ស្រស់​មាន​ភាពជឿនលឿន​ជាង​មុន ” ដូច្នេះ​លទ្ធផល​ស្មើគ្នា​នេះ ក៏​នាង​សប្បាយចិត្ត​ដែរ​។ ស្រី​ពៅ បន្តថា “​ស្រី​ស្រស់​ខ្ពស់​ហើយ​ដៃ​វែង ស៊ុ​ហ្វ​ក៏​ខ្លាំង​ជាង​មុន ម្ល៉ោះហើយ​នាង​ពិបាក​ចូល​វ៉ៃ នៅពេល​ចូលទៅ ត្រូវ​ស្រី​ស្រស់​ចាំ​ត្រង ដែល​ធ្វើ​ឲ្យ​នាងរង​នូវ​កណ្តាប់ដៃ​របស់​ស្រី​ស្រស់ ”​។ ចំណែក​កីឡាការិនី វី ស្រី​ស្រស់ វិញ ក៏បាន​ទទួលស្គាល់ថា “ កីឡាការិនី នៅ ស្រី​ពៅ​ដែលជា​ជើងចាស់​នោះ គឺ​នៅតែមាន​ភាព​លឿន​រហ័ស​ជាង​នាង​ដដែល ហើយ​នាង​ដែល​បាន​ស្មើ​ពិន្ទុ​នេះ ក៏​បញ្ជាក់​ថា​ខ្លួនឯង​គ្រាន់បើ​ជាង​មុន​ដែរ​” ។​

​នៅក្នុង​ការប្រកួត​បី​ទឹក​ពេញ នៃ​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់សកល Ultimatr Boxing Championship នា​ថ្ងៃអាទិត្យ​យប់មិញ​នេះ ក្នុងជំនួប​តំណែង​គូ​ឯក​រង រវាង​កីឡាការិនី​នូវ ស្រី​ពៅ​មកពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ជាមួយ​កីឡាការិនី វី ស្រី​ស្រស់ ក្លិប​កីឡា​ជម្រើសជាតិ លទ្ធផល​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា ។​កីឡាការិនី​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​

​ចំពោះ​ការប្រកួត​ក្នុង​តំណែង​គូ​ឯក​វិញ​នោះ អ្នក​ប្រដាល់​ល្បីឈ្មោះ​ទូច ដេវីដ ក្លិប​កីឡា​ជម្រើសជាតិ​បាន​យកឈ្នះ​កីឡាករ​ខុន ឌី​ណា​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ដែលជា​អ្នក​ប្រដាល់​មិនសូវ​មានឈ្មោះ​បោះ​សំឡេង​នោះ​ដោយ​ពិន្ទុ។​ អ្នក​ប្រដាល់​ទាំង​២​រូបនេះ ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

រីឯ​ការប្រកួត​ក្នុង​តំណែង​គូ​ពិសេស​វិញ​នោះ អ្នក​ប្រដាល់ អំ ខេ​ម ក្លិប​កីឡា​ជម្រើស​ជាតិ​ប្រកួត​ឈ្នះ​អ្ន​កប្រដាល់​ឈុន ប្រាក់​កាក់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ។​ អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៤៩​គីឡូក្រាម។​

ការប្រកួត​សម្រាប់​គូ​ធម្មតា​វិញ​នោះ សម្រាប់​ប្រភេទ​ទម្ងន់​៥២​គីឡូក្រាម អ្នក​ប្រដាល់ ឈិន សីហា ក្លិប​សាល​វ័​ន្ដ​កីឡា​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ផល ស៊ី​ឡុង ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ។ វុទ្ធី ពិសី​ក្លិប​នាគ​មានជ័យ ចាញ់ រុំ ធារ៉ា​ក្លិប​អា​រុណ​រះ​កីឡា​ដោយ​ពិន្ទុ អ្នក​ប្រដាល់​ទាំង​២​រូបនេះ ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម។ អ្នក​ប្រដាល់​លីន គឹម​ង៉ែត ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ប្រកួត​ឈ្នះ អ្នក​ប្រដាល់​ធន ឈៀង​រ៉ា​ន់​ក្លិប​កងកេង​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ។ ​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។​

លោក ​ប៊ុ​យ សោ​ភ័​ណ្ឌ ដែល​ជា​អគ្គលេខាធិការ​សហព័ន្ធ​បាន​អះអាងថា ការប្រកួត​ពីមួយ​សប្ដាហ៍​ទៅមួយ​សប្ដាហ៍ នឹង​កាន់តែ​ប្រសើរ​ថែមទៀត ដោយសារតែ​ការផ្គូផ្គង​សហព័ន្ធ​ធ្វើឡើង​ដោយ​ប្រុងប្រយ័ត្ន​ពិសេស​ទាំង​កីឡាករ កីឡាការិនី ត្រូវតែមាន​សមត្ថភាព​ប្រហាក់​ប្រហែលគ្នា៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម