Connect with us

កីឡា

Capitan ប្រាប់​ថា​វ៉ៃ​មិនទាន់​ល្អ​ទេ​ទោះ​ការពារ​ខ្សែក្រវាត់​បានសម្រេច​ក្ដី

បានផុស

នៅ

«​ខ្ញុំ​អាច​ការពារ​ខ្សែក្រវាត់​បាន​… ខ្ញុំ​សប្បាយចិត្ត ប៉ុន្តែ ខ្ញុំ​ធ្វើ​មិនទាន់​ល្អ​ខ្លាំង​ទេ​។ ខ្ញុំ​សូម​អភ័យទោស​ចំពោះ​អ្នកគាំទ្រ​របស់ខ្ញុំ​។ ខ្ញុំ​សន្យាថា​នឹងធ្វើ​ឲ្យ​បានល្អ​ជាង​នៅ​ប្រកួត​បន្តបន្ទាប់​។ យ៉ាងណាក្ដី ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមការងារ​គ្រូបង្វឹក​, ក្រុមគ្រួសារ​របស់ខ្ញុំ​, និង​មិត្ត​រួម​ក្រុម​ដែល​បាន​ជួយ​ជ្រោមជ្រែង​រូបខ្ញុំ​»​។ ម្ចាស់​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Bantamweight កីឡាករ “One Punch Man” Capitan Petchyindee Academy បាន​ថ្លែង​បែបនេះ បន្ទាប់ពី​ចប់​ការប្រកួត​៥​ទឹក​ក្នុង​ជ័យជម្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​កាល​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Capitan បាន​បញ្ជាក់ថា ៖«Mehdi “Diamond Heart” Zatout គឺជា​កីឡាករ​ដែល​ពិបាក​បំផុត​មួយ​។ គេ​ជា​កីឡាករ​កំពូល​ម្នាក់​។ ដូច្នេះ​ការ​ផ្ដួល​ងាយៗ គឺ មានការ​លំបាក​»​។

​បុរស​ភ្នែក​លិ​ប​បាន​ប្រើពេល ៥ ទឹក​យ៉ាង​តានតឹង និង​សម​ដូច​បំណង​ដែល​ប៉ង​ចង់​ផ្ដួល Zatout ក្នុង​ទឹក​ណាមួយ​នោះឡើយ ជាពិសេស​ទឹក​ចុងក្រោយ គូប្រជែង​ខ្សែក្រវាត់​បាន​ម៉ាត់​ធ្វើ​ឲ្យ​រូបគេ​ផ្ងាក​ផងដែរ​។ Zatout មាន​បច្ចេកទេស​ដកថយ​វាយបក​បានល្អ ទាំង​ការ​ទាត់​ជើង និង ការ​ឆ្មក់​កណ្ដាប់ដៃ។

ជាមួយគ្នា​ពេល​គេ​ត្រូវបាន​ពិធីករ​សួរថា តើ​ថ្ងៃ​អនាគត​អាច​ត្រលប់មក​ប្រកួត​មួយ​ថៃ​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ ONE Bantamweight Muay Thai World Champion ពី Nong-O ឬទេ​?

Capitan បាន​ឆ្លើយ​យ៉ាងខ្លី​ថា «​បច្ចុប្បន្ននេះ​ខ្ញុំ​ផ្ដោត​តែ​លើ​ការត្រៀមខ្លួន​ឡើង​ការពារ​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង Bantamweight តែប៉ុណ្ណោះ​។ ខ្ញុំ​មិនទាន់មាន​ពេលវេលា​ក្នុងការ​ហ្វឹកហាត់​ត្រៀម​ទៅ​ដណ្ដើម​មួយ​ថៃ​ទេ​។ ខ្ញុំ​មិនទាន់​បានគិត​អំពី​រឿង​នេះឡើយ​»​។

​គួរ​ដឹងថា បន្ទាប់ពី​ទទួល​ជ័យជម្នះ​ក្នុងការ​ការពារ​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ONE Bantamweight កីឡាករ​ជំនាញ​កណ្ដាប់ដៃ Capitan បាន​កើន​កំណត់ត្រា​ទាំង​ឃី​ក​បុក​សី​ង​រហូតដល់​ឈ្នះ ១៤៥ លើក , ចាញ់ ៤០ លើក និង​ស្មើ ១​លើក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម