ក្លិប​ក្រសួងមហាផ្ទៃ ​ដណ្តើម​បាន​មេដាយ​៦​គ្រឿង​ពី​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជើងឯក​ថ្នាក់​ជាតិ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ក្លិប​ក្រសួងមហាផ្ទៃ ​ដណ្តើម​បាន​មេដាយ​៦​គ្រឿង​ពី​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជើងឯក​ថ្នាក់​ជាតិ

Published

on

​ភ្នំពេញ​ ៖​ ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា វាយ​កូនឃ្លី​លើ​តុ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ និង​ពានរង្វាន់​សហព័ន្ធ​កីឡា​វាយ កូនឃ្លី​លើ​តុ​កម្ពុជា លើក​ទី​១ ប្រចាំឆ្នាំ ២០២០​នៅ​ទីលាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ ​គិត​ត្រឹម​ថ្ងៃទី​២២ ខែតុលា ឆ្នាំ ២០២០ នេះ ក្លិប​កីឡាវាយកូនឃ្លីលើតុ​ក្រសួងមហាផ្ទៃ​ដណ្តើមបាន​មេដាយ​ច្រើនជាងគេ​។

ក្លិប​កីឡាវាយកូនឃ្លីលើតុ​ក្រសួង​មហា ផ្ទៃ​ដណ្តើម​មេដាយ​សរុប​បាន​ចំនួន ៦​គ្រឿង​ក្នុង​នោះ​មេដាយមាស​ចំនួន​៤​គ្រឿង និង​មេដាយ​ប្រាក់​២​គ្រឿង ហើយ​ក្លិប​កីឡា​វាយ​កូនឃ្លី​លើ​តុ​សន្ធរម៉ុក​ថ្មី​ទទួលបាន​មេ ដាយ​៤​គ្រឿង ក្នុង​នោះ​មេដាយ​ប្រាក់​១ គ្រឿង និង​មេដាយសំរិទ្ធ​៣​គ្រឿង​ឈរ​លំដាប់​លេខ​២​បណ្តោះអាសន្ន។

​ក្លិប​កីឡាវាយកូនឃ្លីលើតុ​ឌីណាមិច​ទទួល​បាន​មេដាយ​២​គ្រឿងក្នុង​នោះ​មេ ដាយ​ប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​១ គ្រឿង​។ ចំណែក​ក្លិប​កីឡា​វាយ​កូនឃ្លី​លើ តុ​ALL Star អនុវិទ្យាល័យ​ពោធិចិនតុង ខេត្តកំពត និង​អគ្គនាយកដ្ឋាន​អត្ត​សញ្ញា​កម្ម​ទទួល​បាន​មេដាយសំរិទ្ធ​១​គ្រឿង​ដូច គ្នា​៕
ដោយ ៖ វិ​សិទ្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ17 mins ago

ខេត្តកណ្តាល ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ចំនួន​១៨​នាក់

ព័ត៌មានជាតិ57 mins ago

អភិបាល​រាជធានី សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម និង​មន្ទីរ​ពេទ្យរុស្ស៊ី​

ព័ត៌មានជាតិ1 hour ago

​ក្រសួង​អប់រំ ស្នើ​សុំ​ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លិប​ហាត់​ប្រាណ​ កីឡា​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ប្រមូលផ្តុំ

ព័ត៌មានជាតិ1 hour ago

នគរបាលខេត្តសៀមរាប ឃាត់ខ្លួននិពន្ធនាយក កាសែត Angkor Today ពាក់ព័ន្ធនឹងករណីផ្សព្វផ្សាយព័ត៌មានមិន​ពិត​

ព័ត៌មានជាតិ2 hours ago

ក្រសួងអប់រំ​សម្រេចបិទ​សាលា​រៀន​​នៅ ក្រុង​ព្រះសីហនុ និង​​ស្រុក​ស្ទឹង​ហាវ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services