កីឡា
អង់គ្លេសអនុញ្ញាតឲ្យកីឡាករចាក់វ៉ាក់សាំងរួចធ្វើដំណើរទៅប្រទេសក្រហមបានហើយ
កីឡាករបាល់ទាត់នៅលីគកំពូលប្រទេសអង់គ្លេសដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ពេញដូសត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់បណ្តាប្រទេសដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់ចក្រភពអង់គ្លេសបាន។
ការអនុញ្ញាតនេះគឺសម្រាប់ពេលវេលានៃថ្ងៃឈប់សម្រាកអន្តរជាតិ ដែលកីឡាករត្រូវមានភារកិច្ចទៅជួយក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួនក្នុងការប្រកួតអន្តរជាតិ។ ជាមួយគ្នានេះក៏មានការអនុញ្ញាតឲ្យហ្វឹកហាត់ ឬលេងលើទីលាននៅលីគអង់គ្លេសវិញបានពេលពួកគេត្រឡប់ទៅវិញហើយនៅដាច់ដោយឡែក។
ក្លឹបជាច្រើនរបស់ប្រទេសអង់គ្លេសបានបដិសេធឲ្យកីឡាករបស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសក្រហមដូចជា ប្រេស៊ីល និងអាហ្សង់ទីនជាដើមកាលពីខែមុន ហើយលីគអង់គ្លេសកំពុងស្វែងរកជៀសពីស្ថានភាពដូចគ្នានេះដែលធ្វើឲ្យមានការខឹងសម្បារពីសហព័ន្ធបាល់ទាត់ជាតិទាំងនោះដែលត្រូវការកីឡាករទៅលេងក្នុងការប្រកួតអន្តរជាតិ។
ច្បាប់ធ្វើចត្តាឡីស័កកូវីដ-១៩តឹងរឹងទាមទារឲ្យអ្នកដែលត្រឡប់ទៅប្រទេសអង់គ្លេសពីប្រទេសបញ្ជីក្រុមត្រូវធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃនៅសណ្ឋាគារ ប៉ុន្តែឥឡូវនេះ កីឡាករនឹងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅកន្លែងរៀបចំ ហើយអាចចូលហ្វឹកហាត់ ឬលេងលើទីលានបាន។
អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបាននិយាយថា ៖«យើងបានធ្វើការជិតស្និទ្ធជាមួយអាជ្ញាធរកីឡាបាល់ទាត់ដើម្បីឲ្យទទួលបានលទ្ធផលតុល្យភាពទាំងសម្រាប់ក្លឹប និងប្រទេសរបស់កីឡាករ ខណៈពេលកំពុងរក្សាកម្រិតខ្ពស់បំផុតនៃសុខភាព និងសុវត្ថិភាពសាធារណៈ»។
«ការការពារល្អបំផុតរបស់យើងប្រឆាំងនឹងវីរុសគឺការចាក់វ៉ាក់សាំង ហើយវិធានការថ្មីទាំងនោះនឹងត្រូវបានអនុញ្ញាតឲ្យកីឡាករដែលបានចាក់វ៉ាក់សាំងពេញដូសទៅបំពេញភារកិច្ចនៅជម្រើសជាតិរបស់ពួកគេជាមួយនឹងសុវត្ថិភាពបំផុត វិធីសាស្ត្រអនុវត្តជាក់ស្តែងបំផុត ខណៈអនុញ្ញាតឲ្យពួកគេហាត់ និងលេងជាមួយក្លឹបតាមដែលអាចទៅបាន»។
សូមបញ្ជាក់ថា ពេលវេលាឈប់សម្រាកអន្តរជាតិនឹងចាប់ពីថ្ងៃទី៤ដល់ទី១៥ ខែតុលា ហើយក្របខណ្ឌលីគកំពូលអង់គ្លេសនឹងដំណើរការប្រកួតវិញនៅថ្ងៃទី១៦ ខែតុលា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង