Connect with us

កីឡា

ពន្យារពេល​ប្រកួត​កីឡាហែលទឹក​ពានរង្វាន់​តេ​ជោ​សែន​លើក​ទី​៦ និង​ជើងឯក​យុវជន ព្រឹទ្ធាចារ្យ ហែម ថុ​ន លើក​ទី​៤

បានផុស

នៅ

ភ្នំពេញ ​៖ ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ប្រ កាស​ធ្វើការ​ពន្យារពេល​ប្រកួត​ដណ្តើម “​ពានរង្វាន់​កីឡាហែលទឹក​តេ​ជោ​សែន​” លើក​ទី​៦ និង “​ជើងឯក​យុវជន​ព្រឹទ្ធាចារ្យ ហែម ថុ​ន លើក​ទី​៤ ឆ្នាំ​២០២០ ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី ០៦ ខែធ្នូ នៅ​មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម គិរី អគ្គលេខាធិការ​សហ ព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានធ្វើ​សេចក្តី​ជូន ដំណឹង​ស្តីពី​ការ​ពន្យារពេល​ការប្រកួត​បណ្តោះ​អាសន្ន នូវ​ការប្រកួត​ដណ្តើម​”​ពាន រង្វាន់​កីឡាហែលទឹក​តេ​ជោ​សែន​” លើក​ទី​៦ និង “​ជើងឯក​យុវជន ព្រឹទ្ធាចារ្យ ហែម​ថុ​ន​” លើក​ទី​៤ ឆ្នាំ​២០២០ ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ ២០២០​នេះ នៅ​មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន ខេត្តកំពង់ចាម ដើម្បី​អនុវត្តន៍​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ក៏ ដូចជា​ក្រសួង​អប់រំ យុវជន​និង​កីឡា ក្នុងការ​បង្ការ ការពារ និង​ទប់ស្កាត់​នៃ​ការរីក​រាល ដាល​នៃ​ជំងឺ​កូ​វីដ Covid-19 ដែល​នៅតែ​បន្ត​រីក​រាលដាល​ពាសពេញ​ពិភពលោក និង​យោងតាម​ការ​ឃើញ​នូវ​ករណី​ជំងឺ​កូ​វីដ Co vid-19​ថ្មី នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក ហែម គិរី បញ្ជាក់ថា ចំពោះ​កាល បរិច្ឆេទ​នៃ​ការប្រកួត​ថ្មី សហព័ន្ធ​ខ្មែរ​កីឡា ហែល​ទឹក នឹង​ជម្រាប​ជូនដំណឹង​នាពេល ក្រោយ ៕
ដោយ ៖ វិ​សិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម