កុំភ្លេច​ណា​ កម្ពុជា​នឹង​បង្កើតប្រវត្តិ​ជា​ថ្មី​ បើ​បន្ត​ឈ្នះកោះ​ហ្គាំ​យប់​នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

កុំភ្លេច​ណា​ កម្ពុជា​នឹង​បង្កើតប្រវត្តិ​ជា​ថ្មី​ បើ​បន្ត​ឈ្នះកោះ​ហ្គាំ​យប់​នេះ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ប្រកួត​ជា​មួយ​​ក្រុម​ជម្រើសជាតិ​​កោះហ្គាំ​ក្នុង​​​ជើង​ទី​២​​ក្នុង​យុទ្ធនាការណ៍​វគ្គ​ជម្រុះ​ពាន​រង្វាន់​ទ្វីប​អាស៊ី AFC Asian Cup Qualification Play-off Round វេលា​ម៉ោង​១១​យប់​នេះ​នៅ​ប្រទេស​បារ៉ែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ កម្ពុជា បាន​យក​ឈ្នះ​កោះ​ហ្គាំ​ ១-០ សម្រាប់​ជើង​ទី​១។ គ្រាប់​បាល់​ជ័យជម្នះ​របស់​កម្ពុជា​រក​បាន​ដោយ ចាន់ វឌ្ឍនាកា នៅ​នាទី​ទី​២៦ បន្ទាប់​ពី​មាន​ការ​បញ្ជូន​បាល់​ពី​កីឡាករ​វ័យក្មេង លឹម ពិសុទ្ធ។ ទោះ​យ៉ាង​ណា ទម្រង់​លេង​របស់​កម្ពុជា​មិន​សូវ​ល្អ​ទាល់​តែ​សោះ។

ក្រុម​កម្ពុជា

សំដី​របស់​អ្នក​ចាត់​ការ៖ លោក Keisuke Honda អ្នក​ចាត់​ការ​ជម្រើស​ជាតិ​កម្ពុជាបាន​និយាយ​ថា លោក​មិន​សប្បាយ​ចិត្ត​ទេ​សម្រាប់​ការ​ប្រកួត​​ជើង​ទី​១ ថ្វី​បើ​ទទួល​បាន​ជ័យជម្នះ​ក៏​ដោយ ពី​ព្រោះ​ទម្រង​លេង​មិន​ល្អ​ដូច​ពេល​ដែល​កម្ពុជា​ប្រកួត​ជា​មួយ​ក្រុម​ខ្លាំង​ឡើយ។ លោកសប្បាយ​ចិត្ត​​នៅ​ពេល​ក្រុម​លេង​បាន​ល្អ បើ​ទោះ​ជា​ចាញ់​ក៏​ដោយ ហើយ​លោក​ចង់​ឃើញ​កម្ពុជា​អាច​ប្រកួត​ប្រជែង និង​យក​ឈ្នះ​ក្រុម​ខ្លាំង​ៗ​អាស៊ាន​បាន​ដូច​ជា​វៀតណាម និង​ថៃ​ជា​ដើម។

លោក Keisuke Honda

បញ្ហា​លេង​មិន​សូវ​ល្អ៖ គេ​មិន​ដឹង​ច្បាស់​ទេ​ថា​តើ​ហេតុ​អ្វី​បាន​ជា​ទម្រង់​លេង​របស់​កម្ពុជា​ក្នុង​ជើង​ទី​១​មិន​សូវ​ល្អ។ យ៉ាង​ណា ប្រការ​ពេល​វេលា​ខុស​ពី​ទម្លាប់​ធម្មតា​​ដែល​លេង​នៅ​​ពាក់​កណ្តាល​យប់ ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ទៅ​កាន់​ប្រទេស​បារ៉ែន ការ​សម្រាក​មិន​បាន​យូរ កត្តា​ទី​លាន​ បញ្ហា​អាកាស​ធាតុ ឬ​បញ្ហា​អាហារ​ជា​ដើម​អាច​ធ្វើ​ឲ្យ​កីឡាករ​ម្នាក់​ៗ​លេង​មិន​សូវ​បាន​ល្អ។

កម្ពុជា​នឹង​បង្កើត​ប្រវត្តិ​សា​ជា​ថ្មី? ក្រុម​បាល់ទាត់កម្ពុជា​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ម្តង​កាល​ពី​ឆ្នាំ​១៩៧២​នៃ​ពាន Afc Asian Cup នេះ។ ដូច្នេះ​រយៈ​ពេល​៤៩​ឆ្នាំ​ហើយ​ដែល​កម្ពុជា​មិន​បាន​ឡើង​ទៅកាន់​ជុំ​ទី​៣ ឬ​​ជុំ​ផ្តាច់​ព្រ័ត្រ​។ កម្ពុជា​នឹង​បង្កើត​ប្រវត្តិ​ថ្មី បើ​​ជោគជ័យយប់​​នេះ​ និង​​បន្ត​​ឡើង​ទៅ​​ជុំ​ទី​៣​ដ៏​លំបាក​ទៀត​ទើប​កម្ពុជា​មាន​កៅអី​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​ចិន។

ក្រុម​កោះហ្គាំ

កម្ពុជា​នឹង​​ឡើង​បន្ត​ទៅ​វគ្គ​ណា? ការ​ប្រកួត​យប់​នេះ​គឺ​ស្ថិត​ក្នុង​វគ្គ Playoff នៃវគ្គ​ជម្រុះ​ AFC Asian Cup។ ប្រសិនបើ​​​ឈ្នះ កម្ពុជា​នឹង​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ​ (Third Round) ដែល​​មាន​២៤​ក្រុម ត្រូវ​ប្រជែង​គ្នា​យក​១១​កៅអី។ ក្នុង​ចំណោម​២៤​ក្រុម​នេះ​នឹង​ត្រូវ​ចាប់​ឆ្នោត​ចែក​ជា​​​៦​ពូល​ដែល​ក្នុង​ពូល​នីមួយ​ៗ​មាន​៤​ក្រុម​ធ្វើ​ការ​ប្រកួត​ប្រជែង។

ក្រុមមាន​ពិន្ទុ​ខ្ពស់​ឈរ​លេខ​១ និង​ក្រុម​លេខ​​២​ល្អជាង​គេ​ ត្រូវ​ជ្រើស​រើស​យក​១១​ក្រុម​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ ឬចុង​ក្រោយ​បំផុត​​នៅ​​​​ឆ្នាំ​២០២៣​នៅ​ប្រទេស​ចិន។ សម្រាប់​ចិន​មាន​ឈ្មោះ​ជុំ​ផ្តាច់​ព្រ័ត្រ​ជា​ស្រេច​ហើយ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ។

ចាន់ វឌ្ឍនាកា ពេល​ស៊ុត​ចូល​ហ្គាំកាល​ពី​ជើង​ទី​១

រហូត​ដល់​ពេល​នេះ មាន​​ក្រុម​កំពូល​ទាំង​​១១​ប្រទេស​មក​ពី​ជុំ​ទី​៣ (គិត​លើ​​លទ្ធផល​ជម្រុះ FIFA World Cup) មាន​កៅអី​ជុំ​ផ្តាច់​ព្រ័ត្រ​រួច​ហើយ​ដូច​ជា​ ប្រទេសចិន (ម្ចាស់ផ្ទះ) ស៊ីរី អ៉ីរ៉ង់ កាតារ ជប៉ុន អូម៉ង់ អារ៉ាប់រួម កូរ៉េខាងត្បូង អ៉ីរ៉ាក់ វៀតណាម លីបង់ អូស្ត្រាលី និងអារ៉ាប៊ីសាអូឌីត៕

អត្ថបទ៖ វីរបុត្រ
ប្រភពរូបថត៖ សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services