Connect with us

កីឡា

សាលី អូមើត កំពុងហ្វឹកហាត់ជាមួយ និងម៉ូតូទឹកថ្មីរបស់ខ្លួន នៅអូទ្រីស

បានផុស

នៅ

ម្ចាស់មេដាយមាសកីឡាអាស៊ី លើប្រភេទកីឡាម៉ូតូទឹកកម្ពុជា សាលី អូមើត ពេលនេះកំពុងថិតនៅប្រទេសអូទ្រីស ដើម្បី​ហ្វឹកហាត់​នៅ​ទីនោះ​ជាមួយនិង​ម៉ូតូ​ទឹក​ថ្មី​របស់ខ្លួន ដែល​ក្លឹប​ទើប​ទិញ​ឲ្យ​ហើយ ពិសេស​បាន​ហ្វឹកហាត់​ជាមួយ​កីឡាករ​ម្ចាស់​មេដាយមាស​ពិភពលោក​របស់​ប្រទេស​អូទ្រីស​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សាលី អូ​មើ​ត បាន​ប្រាប់​ឲ្យ​ដឹងថា ក្លឹប​បាន​បញ្ជូន​ខ្លួន​មក​ហ្វឹកហាត់​នៅ​ប្រទេស​អូទ្រីស​ជិត​មួយខែ​ហើយ ដោយ​កំពុង​ហ្វឹកហាត់​ជាមួយនិង​ម៉ូតូ​ទឹក​ថ្មី ដែល​ក្លឹប​ទើប​ទិញ​ឲ្យ ពិសេស​បាន​ហ្វឹកហាត់​ជាមួយ​កីឡា​ម្ចាស់​មេដាយមាស​ពិភពលោក​របស់​ប្រទេស​អូទ្រីស​ទៀតផង​។​

យ៉ាងណា​កីឡាករ​រូបនេះ បាន​ត្អូញត្អែរថា ការហ្វឹកហាត់​ក្នុងប្រទេស​នៃ​តំបន់​អឺរ៉ុប​មួយ​នេះ គឺ​ជួប​ការលំបាក​ខ្លះ គឺ​បញ្ហា​អាកាសធាតុ​ត្រជាក់​ខ្លាំង ទាំង​នៅ​កន្លែង​ស្នាក់នៅ និង កន្លែង​ហ្វឹកហាត់ ។​តែ​ទោះជា​យ៉ាងណាក៏ដោយ ដើម្បី​ទទួលបាន​បទពិសោធន៍​និង​ចំណេះ​ជំនាញ​ថ្មីៗ​យកមក​អភិវឌ្ឍន៍​និង​ចែករំលែក​ដល់​កីឡាករ​ម៉ូតូ​ទឹក​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​នោះគេ​បាន​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​មិន​បោះបង់​ដោយសារតែ​បញ្ហា​ប្រឈម​បន្តិចបន្តួច​បែបនេះ​ឡើយ​។​

​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​លើ​ប្រភេទ​កីឡា​ម៉ូតូ​ទឹក​សាលី​អូ​មើ​ត កំពុង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ជាមួយនិង​ម៉ូតូ​ទឹក​ថ្មី​នៅ​ប្រទេស​អូទ្រីស រយៈពេល​ជិត​មួយខែ​ហើយ ដើម្បី​ត្រៀមខ្លួន​ចូល​ប្រជែង​ដណ្តើម​មេដាយ​ជូន​កម្ពុជា ពី​ការប្រកួត​កម្រិត​អន្តរជាតិ​នានា​និង​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​សាលី អូ​មើ​ត ជា​កីឡាករ​ម៉ូតូ​ទឹក ដែល​ឈ្នះ​មេដាយមាស​កីឡា​អាស៊ី​ជូន​កម្ពុជា ហើយ​កីឡាករ​រូបនេះ ក៏​ជា​ជើង​ខ្លាំង​មួយរូប​ធ្លាប់​ប្រជែង​ដណ្តើម​មេដាយ​បាន​ជូន​ក្លឹប​ពី​ការប្រកួត​កម្រិត​ពិភពលោក​ជាច្រើន​គ្រឿង​ផងដែរ។ សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ សាលី អូ​មើ​ត ជា​ក្តី​សង្ឃឹម​របស់​កម្ពុជា ក្នុងការ​ប្រជែង​ដណ្តើម​មេដាយមាស​ជូន​កម្ពុជា​លើ​ប្រភេទ​កីឡា​ម៉ូតូ​ទឹក​៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម