Connect with us

កីឡា

ចំណុចខ្លាំងរបស់ Petrosyan និង Superbon ដែលអាចឈ្នះ ក្នុងការដណ្ដើមខ្សែក្រវាត់ឃីកបុកសីង

បានផុស

នៅ

Giorgio “The Doctor” Petrosyan និង Superbon ដែលសុទ្ធតែជាអ្នកលេងក្បាច់គុនឃីកបុកសីងលំដាប់ពិភពលោកទម្ងន់ featherweight ត្រូវ​តតាំង​គ្នា​ក្នុង​ការដណ្ដើម​ខ្សែក្រវាត់​ពិភពលោក ONE Featherweight Kickboxing World Title នា​ថ្ងៃ​សុក្រ​ទី ១៥ ខែ តុលា​នេះ​នៅ​ព្រឹត្តិការណ៍ ONE: FIRST STRIKE​។

​សូម​តាមដាន​ចំណុច​ខ្លាំង​របស់​តារា​ជួរមុខ​ទាំងពីរ និង​ជា​ចំណុច​ដែលមាន​ប្រៀប​ឈ្នះ​គូប្រកួត​នៅ​ថ្ងៃ​សុក្រ​នេះ​ដូចខាងក្រោម​៖

ចំណុច​ដែល​អាច​ឈ្នះ​របស់ Petrosyan

Petrosyan មាន​ក្បាច់​ប្រដាល់​ល្អឥតខ្ចោះ​៖ Petrosyan ជឿជាក់ថា​គេ​មាន​ក្បាច់​ប្រដាល់​ល្អ​ជាង Superbon និង ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ក្បាច់​ប្រយុទ្ធ​។ កូនកាត់​អ៊ីតាលី​-​អា​មេ​នី រូបនេះ​ធ្វើ​បានល្អ​បំផុត​ពេល​ក្នុង​ការប្រើ​កណ្ដាប់ដៃ ជាទី​ដែល​គេ​អាច​បត់បែន​បានល្អ និង​គេចវេះ​ពី​គ្រោះថ្នាក់​បាន ហើយ​អាច​វាយបក​បានល្អ​ទៀតផង​។ “The Doctor” ចូលចិត្ត​ឈរ​ឲ្យ​ឆ្ងាយ​បន្តិច​ដោយ​ការ​ខាវ​កណ្ដាប់ដៃ និង ដកថយ​វិញ​។ កណ្ដាប់ដៃ​របស់ Petrosyan អាច​វ៉ៃ​ចេញ​បាន​លឿន​មុនពេល​តារា​ថៃ​ប៉ុនប៉ង​មកលើ​ខ្លួន​។ បែបណា​ក្ដី បើសិន Superbon យកដៃ​ឃុំ​ការពារ​ពី​ការ​វាយបក​បាន ក៏​អ្នកលេង​កណ្ដាប់ដៃ​មកពី​ក្រុង Milan អាច​ប្រើ​កណ្ដាប់​ដៃត្រង់​បានល្អ ដែល​ពិបាក​នឹង​គេច​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Petrosyan អុក​ជង្គង់​ឆ្វេង​៖ នៅពេល​ឈរ​មុខ Petrosyan គ្រប់គ្នា​តែ​ព្រួយបារម្ភ​អំពី​ជង្គង់​ដ៏​គ្រោះថ្នាក់​។ ពេល​ព្យាយាម​រង​រៀងៗ​ខ្លួន ពួកគេ​នឹង​ព្យាយាម​ចូល​អុក​ជង្គង់​ដូចគ្នា​។ “The Doctor” ជំនាញ​វ៉ៃ​កាត់​ដើរចូល ឬ កៀរ​គូប្រកួត​ឲ្យ​នៅ​កណ្ដាល​រេញ​។ ពេល​មានឱកាស​នៅ​ជិត គេ​មិន​ឲ្យ​ដៃគូ​បន្លាស់​ទី​បាន​ស្រួល​ទេ​។ បើសិន​តារា​ថៃ​ព្យាយាម​ចូល​កៀក កូនកាត់​អា​មេ​នី​-​អ៊ីតាលី​ច្បាស់​ជា​ព្យាយាម​ចូលចាប់ និង​ទាត់​ផងដែរ​។

​ចំណុចខ្លាំង​របស់ Superbon

Superbon ជំនាញ​ធាក់​ទប់ ៖ ពេល “The Doctor” មាន​ទំនុកចិត្ត​ក្នុង​ក្បាច់​ប្រដាល់ Superbon ក៏​ខ្លាំង​ក្បាច់​ធាក់​ទប់​មិន​ឲ្យ​គូប្រកួត​ចូល​កៀក​ដែរ​។ កីឡាករ​មកពី​បាងកក​ធាក់​ទប់​លឿន​ណាស់ និង​មាន​ប្រសិទ្ធភាព​ទៀតផង​។ បើសិន​គេ​ធាក់​ចូល​ដងខ្លួន Petrosyan ដែល​ព្យាយាម​ចូល​កៀក វា​នឹងធ្វើ​ឲ្យ​កូនកាត់​អ៊ីតាលី​អា​មេ​នី រក​វិធី​ប្រើ​កណ្ដាប់ដៃ​មិន​ខាន​។ ក្បាច់​ធាក់​ទប់​ជើង​ស្ដាំ​របស់ Superbon គឺ ខ្លាំងណាស់​។ គេ​តែងតែ​ធ្វើ​ឲ្យ​គូប្រកួត​យ៉ាប់យ៉ឺន​ដោយ​ក្បាច់​នេះ​។ ដោយ​ពូកែ​ទាត់​ទើប​ជើង​ទាំងពីរ “The Doctor” អាច​ចូលក្នុង​អន្ទាក់​របស់ Superbon​។ តារា​ថៃ​អាច​បញ្ឆោត​ធាក់​ទប់ ហើយ​ប្រើ​កណ្ដាប់ដៃ​ពេល​ដៃគូ​ចាប់​ជើងបាន​។ គេ​ក៏​ជំនាញ​ទាត់​កៀរ​គូប្រកួត​ឲ្យ​នៅ​កណ្ដាល​រេញ​ផងដែរ​។

Superbon មាន​ស្នៀត​ទាត់​យ៉ាងខ្លាំង​៖ នរណា​ក៏​ដឹង​ដែរ​ថា ពេល Superbon ប្រើ​ស្ទិល​ប្រយុទ្ធ​ពី​ចម្ងាយ គេ​មានឱកាស​ទាត់​ខ្លាំងណាស់​។ កីឡាករ​ថៃ​មាន​ថាមពល​ទាត់​ខ្លាំង​ដោយ​ប្រើ​ជើង​ទាំងពីរ ហើយ គេ​បង្ហាញថា​គេ​មាន​ប្រសិទ្ធភាព​ក្នុងការ​តតាំង​នឹង​អ្នកមាន​ជំហរ​ប្រយុទ្ធ​ឆ្វេង​។ នៅពេល គេ​យកឈ្នះ Sitthichai ដើម្បី​បាន​ឱកាស​មក​ប្រកួត​យក​ខ្សែក្រវាត់ World Title គេ​មិនអាច​ឲ្យ Sitthichai ទាត់​ដោយ​គ្មាន​ការ​ទាត់​សង​នោះឡើយ និង​ទាត់​វិញ​ដោយ​ប្រើ​ជើង​ស្ដាំ​ផងដែរ​។ Superbon មាន​ភាព​ឆ្លាត​វៃ (IQ) ដើម្បី​ការពារ​, ដើរចូល​, និង​ប្រើ​កណ្ដាប់ និង​ជង្គង់​គ្រប់ពេល​។ ជើងឆ្វេង​របស់​បុរស​វ័យ ៣១ ឆ្នាំ​នឹងធ្វើ​ឲ្យ “The Doctor” រក្សា​វិធី​ការពារ​ជាជាង​ការ​ផ្ដោតលើ​ប្រយុទ្ធ​។ គេ​នឹងធ្វើ​ឲ្យ​វីរបុរស​ឃី​ក​បុក​សី​ង​ពិបាក​ម៉ិ​ក​ទឹកចិត្ត​ដោយ​ក្បាច់​យ៉ាងខ្លាំង​របស់គេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម