Connect with us

កីឡា

សហព័ន្ធកីឡារាំកម្ពុជា បន្តគាំទ្រលោកស្រី ញ៉ែម មរកត បន្តតំណែងជាប្រធានអាណត្តិថ្មីទៀត​

បានផុស

នៅ

សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បានធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៣​ឆ្នាំ​២០១៧-​ឆ្នាំ​២០២១ និង​បោះឆ្នោត​ជ្រើសរើស​សមាជិក​ប្រតិបត្តិ​អាណ​ត្ត​ថ្មី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៥ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ តុលា ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជាអាណត្តិចាស់ បានទទួលការគាំទ្រជាប្រធានសហព័ន្ធអាណត្តិថ្មីបន្តទៀត ដោយមាន​អនុប្រធាន​ចំនួន​៣​រូប គឺ​លោក វ៉ា​ត់ ចំរើន លោក ស្រី ម៉ក់ វណ្ណ​ស៊ីថា និង​លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន។ ចំពោះ​លោកស្រី ហង់ ស៊ី​មន ជា​អគ្គលេខា​ធិការ លោកស្រី ស្រី ស៊ីវ​ឡេង អគ្គលេខាធិការ​ង និង​លោកស្រី សោ ម៉ា​ល័យ ជា​អគ្គ​ហេ​រញ្ញឹក និង​សមាជិក​ប្រតិបត្តិ ៦​រូប​ទៀត​។​

ជាមួយនឹង​ការបានទទួល​ការគាំទ្រ​ជា​ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​អាណត្តិ​ថ្មី លោកស្រី​ ញ៉ែម មរកត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹង ប្រែង​អភិវឌ្ឍ​ធនធាន​កីឡាករ កីឡាការិនី​រហូត ដល់​ចូលរួម​ប្រកួតប្រជែង​មេដាយ​បានជា​បន្ត បន្ទាប់​លើ​ឆាក​អន្តរជាតិ​។​លោកស្រី​មាន​ប្រសាសន៍​ថា «​ខ្ញុំ​ពិតជា​មាន​មោ​ទន​ភាព​ណាស់ ដែល​យើងទាំងអស់គ្នា​បាន​ប្រឹង ប្រែង​អភិវឌ្ឍ​វិស័យ​កីឡា​រាំ ឲ្យ​ទទួលបាន​ការគាំទ្រ នាពេលនេះ​។ យើង​មិនមាន​ធនធាន​ច្រើន​ទេ ហើយក៏​មិនមាន​ប្រាក់ខែ​ដែរ ប៉ុន្តែ​យើង​ទាំងអស់​ស្ម័គ្រចិត្ត​ធ្វើការ​ដោយ​ឆន្ទៈ​ខ្ពស់ និង​អស់ពី​បេះដូង ហើយ​ព្រមទាំង​ចំណាយធនធាន​ផ្ទាល់ខ្លួន ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរការ​អភិវឌ្ឍ​បន្ថែមទៀត​»​។

ជាមួយគ្នា​នោះ លោកស្រី​ក៏​សម្តែង​នូវ​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក​បណ្ឌិត ថោង ខុន ប្រធាន NOCC ក៏ដូចជា​ថ្នាក់ដឹកនាំ CAMSOC ដែល​ផ្តល់​ការគាំទ្រ​ជានិច្ច​ចំពោះ​សហព័ន្ធ​រាំ​កម្ពុជា បន្តដំណើរការ​ឆ្ពោះទៅ​ចូលរួម​ប្រកួតប្រជែង​លើ​ឆាក អន្តរជាតិ ជាពិសេស​គឺ​គោលដៅ​ដ៏​ធំ​នៃ​ការរៀបចំ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ ២០២៣ នៅ​កម្ពុជា​ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​ផងដែរ។

លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ បាន​គូសបញ្ជាក់ថា ក្រោម​ការគាំទ្រ​ពី​ក្រសួង​អប់រំយុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ឆ្នាំ ២០២៣(CAMSOC)​សហព័ន្ធ​កំពុង​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​យ៉ាងសកម្ម ដើម្បី​គោលដៅ​ពង្រឹង ពង្រីក និង​អភិវឌ្ឍ​វិស័យ​កីឡា​រាំ​កម្ពុជា​ឲ្យ​កាន់តែ​ផុសផុល និង​រឹងមាំ ក្នុង​គុណ ភាព​បច្ចេកទេស ឈាន​ឆ្ពោះទៅរក​មេដាយមាស​ជូន​ជាតិ ក្នុងឱកាស​ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ និង​ស៊ី​ហ្គេម នាពេលខាងមុខ​ជា​បន្ត​បន្ទាប់​ទៀត​។​

ចាប់តាំងពី​ការបង្កើត​សហព័ន្ធ​កីឡា​រាំ​កម្ពុជា កាលពី​ឆ្នាំ២០០៩ ក្រៅពី​ទទួលបាន​ការគាំទ្រ​នៅ ក្នុងស្រុក សហព័ន្ធ​ក៏ត្រូវ​បានទទួល​ស្គាល់​ជា​អន្តរ ជាតិ​ពី​សហព័ន្ធ​កីឡា​រាំ​ពិភពលោក​(WDSF) និង​សហព័ន្ធ​រាំ​អាស៊ី​ផងដែរ​។ សូមបញ្ជាក់ថា មកទល់ពេលនេះ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ​បាន​ជំរុញ​ឲ្យ​មានការ​បង្កើត​ក្លឹប​បាន​ចំនួន​៥ ដោយមាន​កីឡាករ កីឡាការិនី​ប្រមាណ៥០​នាក់ ខណៈ​សហព័ន្ធ​មាន​ចៅក្រម​ថ្នាក់ជាតិ​៤ នាក់ និង​អន្តរជាតិ​ម្នាក់៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

ស្ថានភាពកាន់តែវឹកវរ លេចមុខក្រុមទ័ពព្រៃមួយទៀតចេញធ្វើសង្គ្រាមបះ បោរជាមួយរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា

ព័ត៌មានជាតិ១៣ នាទី មុន

បញ្ជូន​ជនល្មើស ០៥ នាក់ ពាក់ព័ន្ធបទល្មើសនេសាទទៅតុលាការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ពូទីន សួរ អ៊ុយក្រែន ថា បាញ់ទម្លាក់យន្តហោះឈ្លើយសឹកថ្ងៃមុនជា​ចេតនា ឬច្រឡំដៃ

សន្តិសុខសង្គម១ ម៉ោង មុន

បន្តរកឃើញយានយន្ត១៦៨គ្រឿង និងអ្នកល្មើសជាតិស្រវឹង៦៤នាក់ ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍នៅយប់ថ្ងៃទី២៦

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ្នកជំនាញ៖ កូវីដគង់មានថ្ងៃអស់សមត្ថភាពរាតត្បាត តែគ្រប់គ្នាក៏មិនគួរ​ប្រហែសភ្លេចការពារខ្លួន

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

Sokha Hotels

ព័ត៌មានពេញនិយម