Connect with us

កីឡា

ពិតជា​ខ្លាំង​មែន​! Superbon ផ្ដួល Petrosyan យក​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ONE Featherweight ត្រឹម​ដើម​ទឹក​ទី​២

បានផុស

នៅ

​រឿង​ដែល​គេ​គ្រប់គ្នា​សឹងតែ​មិន​ជឿ​នឹង​ភ្នែក​បានកើត​ឡើង​ហើយ​។ អ្នកជំនាញ​ស្នៀត​ជើង​សញ្ជាតិ​ថៃ Superbon បាន​ផ្ដួល​ជើង​ជើងឯក 2019 ONE World Kickboxing Grand Prix កីឡាករ Giorgio “The Doctor” Petrosyan ឲ្យ​សន្លប់​ឈឹង​ដោយ​ក្បាច់​ទាត់​មួយ​ជើង​ស្ដាំ​ចំ​កញ្ចឹងក​នៅ​ទឹក​ទី​២​ដើម្បី​គ្រង​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Featherweight នា​យប់​ថ្ងៃទី ១៥ ខែតុលា​នេះ នៅ​ព្រឹត្តិការណ៍ ONE: FIRST STRIKE នេះ ឯ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​។

គ្រាន់តែ​ស្នូរ​ជួង​ចាប់ផ្ដើម​អ្នក​ទាំងពីរ​ចូល​ប្ដូរ​ក្បាច់​គ្នា​ទៅមក​បាត់ទៅហើយ​។ Petrosyan ព្យាយាម​ដើរចូល​គាបសង្កត់​ដើម្បី​ចេញ​កណ្ដាប់ដៃ ស្រប​ពេលដែល Superbon ព្យាយាម​អុក​ជង្គង់ និង​ទាត់​ជើង​ខ្ព​ស់រក​ចំណុចខ្សោយ​របស់​គូប្រជែង​។ Superbon ក៏បាន​ប្រើ​ក្បាច់​ពិសេស​របស់គេ​ធាក់​ទប់ ផងដែរ ប៉ុន្តែ ត្រូវ​បាន កីឡាករ​រហស្សនាម “The Doctor” ម៉ាត់​កណ្ដាប់ដៃ​កាត់​ចំ​មួយ​ដៃ​នៅក្នុង​ទឹក​ដំបូង​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​ចូល​ទឹក​ទី​២​មិនបាន​ប៉ុន្មាន​ផង ជើង​ខ្លាំង​ទាំងពីរ​ចូល​សម្រុក​គ្នា​មួយ​ប្រាវ​ដោយ​ប្រើ​កណ្ដាប់ដៃ​ទៅមក​ម្ដងទៀត ប៉ុន្តែ Petrosyan ដកថយ​ក្នុង​ការយក​ចន្លោះ​បន្តិច​ដើម្បី​ប្រើ​ស្នៀត ប៉ុន្តែ បែរជា​ត្រូវ​មួយ​ជើង​ស្ដាំ​ចំ​កញ្ចឹងក​របស់ Superbon ធ្វើ​ឲ្យ​ដួល​ទៅ​ក្តារ​រេញ​ងើប​មិន​រួច​។ កីឡាករ​ថៃ​រក​ហក់​ទៅ​ថែមទៀត ប៉ុន្តែ អាជ្ញាកណ្ដាល​លោក Olivier Coste បាន​រាដៃ​ថា​មិនអាច​បន្ត​ឲ្យ​ប្រកួត​ទេ ខណៈ សិស្ស​គុន​មកពី​ក្លិប Team Petrosyan ក៏​មិនទាន់​ដឹងខ្លួន​ដែរ​។ ទីបំផុត Superbon ផ្ដួល Petrosyan ឲ្យ​សន្លប់​ត្រឹម ២០ វិនាទី​នៅ​ទឹក​ទី​២​។

Superbon បាន​ថ្លែង​ក្រោយ​គ្រង​ខ្សែក្រវាត់​ថា​៖«​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​បាន​យកឈ្នះ​ការប្រកួត​នេះ​។ ខ្ញុំ​បានរៀបចំ​ដើម្បី​ផ្ដួល​គេ [Petrosyan] ឲ្យ​សន្លប់​។ ទីបំផុត ខ្ញុំ​ធ្វើបាន​មែន​។ នៅ​ថ្ងៃមុខ ខ្ញុំ​ចង់​ជួប​កីឡាករ​គ្រប់រូប​ឲ្យ​តែ​ចង់​ឡើងមក​ដណ្ដើម​ខ្សែក្រវាត់​ពី​ខ្ញុំ​។ ខ្ញុំ​សូម​ឲ្យ​ពួកគេ​រៀបចំខ្លួន​ឲ្យ​បានល្អ​មុនពេល​ជួប​ខ្ញុំ​។ ខ្ញុំ​រង់ចាំ​ស្វាគមន៍​ជានិច្ច​»​។

មុន​ការប្រកួត​ចាប់ផ្ដើម Superbon បាន​បញជាក់ថា​៖«​ខ្ញុំ​អត់​មាន​ចំណុចខ្សោយ​នោះទេ​។ ចំណុចខ្លាំង​របស់ខ្ញុំ គឺ ប្រកួត​បានល្អ​គ្រប់ទឹក​។ ដោយមាន​ប្រវត្តិ​ប្រកួត​មួយ​ថៃ ខ្ញុំ​អាច​សម្រប​ខ្លួន​ចំពោះ​ក្បាច់​ទាត់​យ៉ាង​ល្អ​។ ខ្ញុំ​មានបទពិសោធន៍​ច្រើនជាង​គាត់ [Petrosyan]​។ ខ្ញុំ​នឹង​ដាក់​ការគាបសង្កត់​ឲ្យ​ខ្លាំង និង រក្សា​យ​ការប្រកួត​ឲ្យ​ល្អ​កុំ​ឲ្យ​ភ្លាត់​។ យើង​សិន​មានឱកាស​បញ្ចប់​រូបគេ ខ្ញុំ​នឹងមិន​អល់ឯក​ទេ​។ ខ្ញុំ​នឹងធ្វើ​ភ្លាម​។ វា​ជាការ​តេស្ត​សមត្ថភាព​របស់​យើង​ទាំងពីរ​ផង​។ ហើយ​ចំណុចខ្សោយ​របស់គាត់ គឺ អត់​សូវ​ចេញ​ជង្គង់​»​។

គួរ​បញ្ជាក់ថា ក្រោយ​ទទួល​ជ័យជម្នះ​នេះ Superbon មានកំណត់​ត្រា​ឈ្នះ ១១២ ដង និង​ចាញ់ ៣៤ ដង​ប៉ុណ្ណោះ​។ លើសពីនេះ គេ​កំពុងកាន់​កំណត់ត្រា​ឈ្នះ ១១ លើក​ជាប់​គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម