ភ្លើង​គប់​អូឡាំពិក​ទៅ​ដល់​ចិនហើយ​មុន​កីឡា​អូឡាំពិករដូវ​រងា​២០២២​មក​ដល់​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ភ្លើង​គប់​អូឡាំពិក​ទៅ​ដល់​ចិនហើយ​មុន​កីឡា​អូឡាំពិករដូវ​រងា​២០២២​មក​ដល់​

បានផុស

នៅ

ភ្លើប​គប់​អូឡាំពិក​បាន​ទៅ​ដល់ប្រទេស​ចិន​​នៅ​​ព្រឹក​ថ្ងៃ​ពុធ​នេះ សម្រាប់​ត្រៀម​បើក​ព្រឹត្តិការណ៍​កីឡាអូឡាំពិក​ប៉េកាំង​រដូវ​រងា​ឆ្នាំ​២០២២។ នេះ​បើ​តាម​សារព័ត៌មាន​រដ្ឋ​បាន​ផ្សាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
តារា​សម្តែង​ក្រិក Xanthi Georgiou ដុត​ភ្លើង​គប់​អូឡាំពិក​នៅ​ក្រុង​អាតែន

ទី​ក្រុង​ប៉េកាំង​ដែល​នឹង​ក្លាយ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​រដូវ​រងា​លើក​ទី​១​​បាន​​​រៀប​ចំ​ពិធី​ទទួល​ភ្លើង​គប់​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​នៅអគារអូឡាំពិក (Olympic Tower) ​​ជា​កន្លែង​ត្រូវ​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ​មុន​ពេល​ចាប់​ផ្តើមដំណើរ​ទេសចរណ៍​ពិព័រណ៍មួយ។

ភ្លើង​គប់​អូឡាំពិក​ដល់​ទី​ក្រុង​ប៉េកាំង

តាម​ការ​គ្រោង​ទុក អត្តពលិក​ប្រមាណ​២៩០០​នាក់​របស់​​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ប្រមាណ​៨៥​ប្រទេស​ទូទាំង​ពិភព​លោក​​នឹងត្រូវ​ប្រកួត​ប្រជែង​ដណ្តើម​មេដាយ​ជយលាភី​នៅ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​រងា​នេះ​ដែល​គ្រោង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៤​ដល់​ទី​២០ ខែ​កុម្ភៈ​ ឆ្នាំ​២០២២។

ភ្លើង​គប់​នេះ​ត្រូវ​បាន​ដុតឲ្យ​ឆេះ​នៅ​ទី​ក្រុង​អាតែន ប្រទេសក្រិក​កាល​ពី​ថ្ងៃ​ចន្ទ និង​​បាន​បញ្ជូន​ទៅ​​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​នៅ​ទី​ក្រុង​ប៉េកាំង ប្រទេស​ចិន។

ភ្លើង​គប់​អូឡាំពិក​ដល់​ទី​ក្រុង​ប៉េកាំង

ប្រទេស​ចិន​ធ្លាប់​បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០០៨ ដែល​ពេល​នោះ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​បាន​ឈ្នះ​មេ​ដាយ​ច្រើន​ជាង​គេបំផុត​ពោល​គឺ​​ឈរចំណាត់​ថ្នាក់​លេខ​១​ក្នុង​ចំណោម​ប្រទេស​ទូទាំង​ពិភព​លោក​ដែល​បាន​ចូល​រួម​ប្រកួត។

សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​រងា​ឆ្នាំ​២០២២​ខាង​មុខ​នេះក៏​ជា​លើក​ទី​១​ដែរ​សម្រាប់​ប្រទេស​ចិន​ដែល​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ភ្លើង​គប់​អូឡាំពិក​ដល់​ទី​ក្រុង​ប៉េកាំង

អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​នេះ​បាន​បញ្ចេញ​សេចក្តី​លំអិត​ពី​​អ្វី​ដែល​ពួក​គេ​បាន​ត្រៀមសម្រាប់​ភ្លើង​គប់​ ប៉ុន្តែ​គណៈ​កម្មាធិការ​​អូឡាំពិក​អន្តរជាតិបាន​និយាយ​ថា ភ្លើង​គប់​នឹង​ត្រូវ​ដាក់​បង្ហាញ​ជា​សាធារណៈ​នៅ​អគារ​អូឡាំពិក​​នៅ​ជិត​ពហុកីឡដ្ឋាន Bird’s Nest Stadium ក្នុង​ទី​ក្រុង​ប៉េកាំង​ដែល​ពហុកីឡដ្ឋាន​នេះ​ហើយ​បាន​ប្រារព្ធ​ពិធីបើក​កីឡា​អូឡាំពិក​រដូវ​ក្តៅ​កាល​ពី​ឆ្នាំ​២០០៨៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services