នារីជប៉ុន Itsuki គិតថា ខ្លាញីឥណ្ឌា Ritu ល្ងង់ដែលគិតថា «ផ្តួលខ្ញុំឲ្យសន្លប់»
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

នារីជប៉ុន Itsuki គិតថា ខ្លាញីឥណ្ឌា Ritu ល្ងង់ដែលគិតថា «ផ្តួលខ្ញុំឲ្យសន្លប់»

បានផុស

នៅ

កីឡាការិនីគុនចម្រុះជប៉ុន Itsuki Hirata ត្រូវប្រឈមនឹងកីឡាការិនីឥណ្ឌារហស្សនាម«ខ្លាញីឥណ្ឌា» Ritu Phogat ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី​ខ្សែក្រវាត់​ពិភពលោក ONE Women’s Atomweight World Grand Prix នៅ​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់ ONE: NEXT GEN នា​ថ្ងៃ​សុក្រ ទី​២៩ ខែតុលា​នេះ​នៅ​ប្រទេស​សិង្ហ​បុរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មុន​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ អ្នកលេង​គុន​ចម្រុះ​ជប៉ុន Itsuki Hirata អាយុ​២២​ឆ្នាំ​បាន​ប្រកួត​ឈ្នះ​កីឡាការិនី​អាមេរិក Alyse Anerson ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ហើយ​នៅ​រាត្រី​ជាមួយគ្នា​នោះ កីឡាការិនី​ឥណ្ឌា Ritu Phogat បាន​ប្រកួត​ឈ្នះ​កីឡាការិនី​ចិន Meng Bo ដោយ​ពិន្ទុ​ដែរ​។ សម្រាប់​ការត្រៀមខ្លួន​ប្រកួត​រក​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ Ritu យល់ឃើញ​ខ្លួនឯង​ថា ដៃគូ​សម្លឹង​មើលឃើញ​នាង​មាន​ចំណុចខ្លាំង​តែ​ម្យ៉ាង​គត់​គឺ​ចំបាប់ ហើយ​នាង​ខ្លួនឯង​ក៏បាន​បញ្ជាក់ថា ក្នុងចំណោម​កីឡាការិនី​ទម្ងន់ atomweight គ្មាន​នរណាម្នាក់​ដែលមាន​ជំនាញ​ចំបាប់​ល្អ​ជាង​នាង​ទេ​។

​កីឡាការិនី​ចំបាប់​ជម្រើសជាតិ​ឥណ្ឌា​បាន​បញ្ជាក់ថា នៅពេលនេះ នាង​មិន​ដូច Ritu ពីមុន​ទេ​។ នាង​នឹង​ផ្តួល​ដៃគូ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ជំនាញ​ផ្សេង ហើយ​ផ្តួល​ដៃគូ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​វិធី​ផ្សេងទៀត​។ ឆ្លើយតប​នឹង​សំដី​របស់ Ritu កីឡាការិនី​ជប៉ុន​ដែល​មិនទាន់​ស្គាល់​បរាជ័យ​ក្នុង​អាជីព​គុន​ចម្រុះ​បាន​និយាយថា ៖«​ប្រកួត​ជាមួយ​ដៃគូ​ដែលមាន​ជំនាញ​ក្រោម​ដូចគ្នា​ គឺ​ខ្ញុំ​មាន​ទំនុកចិត្ត​ណាស់ ដូច្នេះ​ខ្ញុំ​ចង់​ឈ្នះ​ដោយ​ប្រើ​ក្បាច់​ក្រោម​។ ខ្ញុំ​គិតថា Ritu ល្ងង់​ដែល​និយាយថា នាង​នឹង​ឈ្នះ​ខ្ញុំ​ដោយ​ផ្តួល​ឲ្យ​សន្លប់​»​។

​មែនហើយ កីឡាការិនី​ទាំងពីរ​នេះ​ពូកែ​ជំនាញ​ក្រោម​ដូចគ្នា​។ កីឡាការិនី​ជប៉ុន​មាន​ប្រភពដើម​ពី​កីឡា​យូ​ដូ ខណៈ​កីឡាការិនី​ឥណ្ឌា​មាន​ប្រភពដើម​ពី​កីឡា​ចំបាប់ ដូច្នេះ​ពួកគេ​ចាប់​អាជីព​គុន​ចម្រុះ​ដោយមាន​មូលដ្ឋានគ្រឹះ​ជំនាញ​ក្រោម​ដូចគ្នា​។ ទោះជា​យល់ឃើញ​សំដី​របស់​ខ្លា​ញី​ឥណ្ឌា​ល្ងង់ ប៉ុន្តែ Itsuki ទទួលស្គាល់​ភាពខ្លាំង​របស់​ដៃគូ​ម្នាក់នេះ​ដោយនិយាយ​ថា ៖«​ខ្ញុំ​កត់សំគាល់​ឃើញថា គាត់​ខ្លាំង​នៅ​ទឹក​ទី​៣​រាល់ពេល​ការប្រកួត​។ ចាប់ផ្តើម​ទឹក​ដំបូងៗ​ធម្មតា​ទេ តែ​កាន់តែ​វ៉ៃ​កាន់តែ​ល្អ​»​។

​នាង​និយាយថា ៖«​ខ្ញុំ​នឹង​បង្ក្រាប​ខ្លា​ញី​ឥណ្ឌា​។ ខ្ញុំ​គិតថា ខ្ញុំ​អាចធ្វើ​បាន​។ ខ្ញុំ​ហ្វឹកហាត់​ជំនាញ​ក្រោម​ច្រើនណាស់​ជាមួយ​កំពូល​កីឡាករ​គុន​ចម្រុះ Shinya Aoki និង​អ្នក​ពូកែ​ជាច្រើន​ទៀត​»​។​

«​ប្រកួត​ចុងក្រោយ​ខ្ញុំ​ឈ្នះ​ដោយ​ពិន្ទុ​ប៉ុណ្ណោះ គួរ​ឲ្យ​ធុញ​លទ្ធផល​បែបនេះ តែ​លើក​នេះ ខ្ញុំ​នឹង​ប្រើ​បច្ចេកទេស​បញ្ឈប់​ដៃគូ​ឲ្យ​បាន​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services