ដល់​ថ្ងៃ​ហើយ​!​ U23​ កម្ពុជា​ប៉ះ​ហុងកុង​រក​ឱកាស​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ AFC​ U23 Asian Cup លើក​ដំបូង
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ដល់​ថ្ងៃ​ហើយ​!​ U23​ កម្ពុជា​ប៉ះ​ហុងកុង​រក​ឱកាស​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ AFC​ U23 Asian Cup លើក​ដំបូង

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ (U23) ​បើកឆាក​ពូល K ជា​មួយ​យុវជន U23 ហុងកុង វេលា​ម៉ោង​១​រសៀល​នៅ​ប្រទេស​ជប៉ុន​ (ត្រូវ​នឹង​ម៉ោង​​១១​ព្រឹក​នៅ​កម្ពុជា) ថ្ងៃ​សៅរ៍ ទី​២៣ ខែ​តុលា​នេះ​ ក្នុង​​យុទ្ធនាការណ៍​​ជម្រុះ​សន្សំ​ពិន្ទុក្នុង​ពូល​ជើង​ឯក​យុវជន​ទ្វីប​អាស៊ី​ AFC U23 Asian Cup ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិក​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី​ទាំង​អស់​ត្រូវ​ប្រជែង​គ្នា​​ក្នុង​ពូល​ដែល​ត្រូវ​បាន​បែង​ចែក​ចាប់​ពី​ពូល A  ដល់ K ហើយ​ពូល​នីមួយ​ៗ​ភាគ​ច្រើន​មាន​៤​ក្រុម ខណៈ​ពូល​ខ្លះ​មាន​៣​ក្រុម។

យុវជន​កម្ពុជា​ស្ថិត​នៅ​ពូលចុង​ក្រោយ​គេ​គឺ K ដែល​មាន​ក្រុម​ខ្លាំង​ U23 ជប៉ុនជា​ម្ចាស់​ផ្ទះ កូរ៉េ​ខាង​ជើង​ និង​ហុងកុង ប៉ុន្តែ​កូរ៉េ​ខាង​ជើង​បាន​ដក​ខ្លួន ដូច្នេះ​ពូល​នេះ​មាន​តែ​៣​ក្រុម​ប៉ុណ្ណោះ។

​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​នេះ ត្រូវ​ជ្រើស​រើស​យក​១៥​ក្រុម រួម​នឹង​​​អ៊ូសបេគីស្ថានដែល​​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះត្រូវ​ជា​​១៦​ក្រុម​​ឡើង​ទៅ​​ជុំ​​ផ្តាច់​ព្រ័ត្រ។ ចំពោះ​ក្រុម​១៥​ដែល​ត្រូវ​ជ្រើស​រើស​គឺក្រុម​​​លេខ​១តាម​ពូល​នីមួយ​ៗ និង​៤​ក្រុមទៀត​​ជា​ក្រុម​លេខ​២​​​ល្អ​បំផុត​ក្នុង​ពូល។

ទាំង​យុវជន​ជម្រើស​ជាតិ​កម្ពុជា និង​ហុងកុង​មិន​ធ្លាប់​មានប្រវត្តិ​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​​​ក្នុង​​ប្រវត្តិ​​ពាន​រង្វាន់​នេះ​​ដូចគ្នា ​ចាប់​តាំង​ពី​វា​ត្រូវ​បាន​ប្រកួត​ជា​ផ្លូវ​ការ​លើក​​ដំបូង​​ឆ្នាំ​២០១៣។ កម្ពុជា​​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ល្អ​​ជា​មួយ​ហុងកុង​ដើម្បី​​មាន​ឱកាស​​សង្ឃឹម​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ ពី​ព្រោះ​កម្រិត​សមត្ថភាព​របស់​ហុងកុង​មិន​លើស​ខ្វះ​គ្នា​ជា​មួយ​យុវជន​កម្ពុជា​ប៉ុន្មាន​ឡើយ។

ទាំង​កម្ពុជា និង​ហុងកុង​សុទ្ធ​តែ​សង្ឃឹម​តិច​ដូច​គ្នា​ក្នុង​ការ​យក​ឈ្នះ​ក្រុម​ខ្លាំង​ជប៉ុន​ដែល​ត្រូវ​បាន​គេ​សង្ឃឹម​ខ្ពស់​ជាង​គេ​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ។ ដូច្នេះ​ប្រសិន​បើ កម្ពុជាអាច​យក​ឈ្នះ​ហុងកុង​ច្រើន​គ្រាប់ ហើយ​ស្មើ ឬ​ចាញ់​ជប៉ុន​តិច​គ្រាប់ នោះ​កម្ពុជា​មាន​ឱកាស​អ៊ុត​​ក្រុម​ចំណាត់​ថ្នាក់​លេខ​២​ល្អ​ក្នុង​ពូល​ដើម្បី​បង្កើត​ប្រវត្តិ​សាស្ត្រ​លើកដំបូង​ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ។

ការ​ប្រកួត​បន្ទាប់​​របស់​កម្ពុជា​ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ​ជប៉ុន​នៅ​ថ្ងៃ​ទី​​២៦ ខែ​តុលា​នេះ ខណៈ​ដល់​ថ្ងៃ​ទី​២៨ទើប​ហុងកុង​ប៉ះ​ជប៉ុន ដូច្នេះ​មុន​ជួប​ជប៉ុន កម្ពុជា​សម្រាក​បាន​តិច​ថ្ងៃ​ជាង​ហុងកុង។ ការ​ប្រកួត​ទាំង​ពីរ​លើល​របស់​កម្ពុជា​​ផ្សាយ​ផ្ទាល់លើ​ផេក សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា៕

កម្មវិធី​ប្រកួតពូល K

  • កម្ពុជា vs ហុងកុង ថ្ងៃ​ទី​២៣ តុលា ២០២១
  • ជប៉ុន vs កម្ពុជា ថ្ងៃ​ទី​២៦ តុលា ២០២១
  • ហុងកុង vs ជប៉ុន ថ្ងៃ​ទី​២៨ តុលា ២០២១

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតា​០១ខ្នងជូនទុរគតជន ចាស់ជរាគ្មានទីពឹង

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ស្លាប់ ១៩ នាក់ និងរងរបួសជាច្រើន ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុង នៅ ម៉ិកស៊ិក

ព័ត៌មានជាតិ៤៤ នាទី មុន

ខេត្ត​សៀមរាប​គ្រោង​នឹង​រៀបចំព្រឹត្តិការណ៍ «រំលឹក​គុណអង្គរ» នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ​នេះ​

សន្តិសុខសង្គម៥០ នាទី មុន

សមត្ថកិច្ចឃាត់ខ្លួន សិស្សសាលាជម្ពូរវន្ត ២ ក្រុម មុខសញ្ញាដេីរកាប់យកស្លាកលេខម៉ូតូ

ព័ត៌មានជាតិ៥៧ នាទី មុន

បេក្ខជន​ប្រឡង​ណា​មិន​មាន​ប័ណ្ណ​ចាក់​វ៉ាក់​សាំង​ហាម​មិន​ឱ្យ​ចូល​ក្នុង​មណ្ឌល​ប្រឡង​ឡើយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services