ឯកឧត្តម ឌី វិជ្ជា អញ្ជើញចូលរួមកម្មវិធីប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ឯកឧត្តម ឌី វិជ្ជា អញ្ជើញចូលរួមកម្មវិធីប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានផុស

នៅ

​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម ឌី វិជ្ជា ប្រធានគណៈកម្មការនាយក នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានអញ្ជើញចូលរួម និងប្រគល់ពានឯកត្តជន ក្នុង​កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ ឆ្នាំ​២០២១ (​ថ្នាក់​ខេត្ត​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្រាប់​រដូវ​កាល​២០២១ នេះ ក្រុម​ដែល​ទទួលបាន​ជយលាភី​ជើងឯក ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ ឆ្នាំ​២០២១ (​ថ្នាក់​ខេត្ត​) គឺ ក្រុម កោះកុង​អេ​ហ្វ​ស៊ី ចំណែក​ក្រុម​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​ត្បូងឃ្មុំ ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ហើយ​ក្រុម​ខេត្តបន្ទាយមានជ័យ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ផងដែរ​។

​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ត្រូវបាន​រៀបចំឡើង​តាំងពី​ឆ្នាំ ២០០៧ ជា​រៀងរាល់ឆ្នាំ ហើយ​រដូវ​កាល ២០២១ នេះ ជា​រដូវ​កាល​ទី​១៥​។ ចាប់តាំងពី​ឆ្នាំ​២០១៨ រហូតដល់​បច្ចុប្បន្ន ការប្រកួត​បែងចែក​ជា​២ គឺ ពានរង្វាន់ ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ​។

​គួរ​រំឭក​ផងដែរ​ថា ការប្រកួត​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថ្នាក់​ខេត្ត ក្នុង​ឆ្នាំ​២០២១ នេះ ត្រូវបាន​ចាប់ផ្តើម​ប្រកួត​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ និង​មាន​ក្រុម​តំណាង​រាជធានី​ខេត្ត​ចំនួន​២១ បាន​ចូលរួម​នា​ដើមរដូវ​កាល តែ​ដោយ​បញ្ហា​កូ​វីដ​-១៩ ឆ្នាំ​២០២១ ការប្រកួត​ក៏បាន​ផ្អាក​មួយរយៈ​ពេល ដល់ពេល​វេលា​ដែល​កម្មវិធី​ប្រកួត​អាច​ចាប់ផ្តើម​ដំណើរការ​វិញ​នោះ គណៈកម្មការ​ក៏បាន​ប្រជុំ​ជាមួយ​ក្រុម​ទាំងអស់​ពិភាក្សា​រួមគ្នា ដើម្បី​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង​ក្នុង​មូលដ្ឋាន​របស់​ក្រុម​នី​មួយៗ ថា​អាច​បន្ត​ចូលរួម ឬ​យ៉ាងណា ហើយក៏​ទទួលបាន​ការបញ្ជាក់​ពី​ក្រុម​ចំនួន​៨ បន្ត​ការចូលរួម​ប្រកួត​។ ដូច្នេះ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) បាន​ដំណើរការ​ការប្រកួត​ឡើងវិញ​នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២១ រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នា​២០២១ ដែល​បានបញ្ចប់​ទៅដោយ​សុវត្ថិភាព និង​ជោគជ័យ​ក្នុង​បរិបទ​កូ​វីដ​-១៩ ជិត​ពីរ​ឆ្នាំ​មកនេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services