Stamp Fairtex ចង់​ប្រកួត​មួយ​ថៃ​ព្រោះ​ចង់​ឈ្នះ​ខ្សែក្រវាត់​ក្រៅពី​ឃី​ក​បុក​សី​ង និង​មួយ​ថៃ​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

Stamp Fairtex ចង់​ប្រកួត​មួយ​ថៃ​ព្រោះ​ចង់​ឈ្នះ​ខ្សែក្រវាត់​ក្រៅពី​ឃី​ក​បុក​សី​ង និង​មួយ​ថៃ​

បានផុស

នៅ

​កីឡាការិនី​ថៃ Stamp Fairtex ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង និង មួយ​ថៃ​ទម្ងន់ Atomweight រួចទៅហើយ​ក្នុង​អាជីព​របស់ខ្លួន​។ ប៉ុន្តែ រូបគេ​នៅតែ​អន្ទះសា​ក្នុងការ​គ្រង​ខ្សែក្រវាត់​គុន​ចម្រុះ​មួយទៀត និង ចង់​ក្លាយជា​កីឡាការិនី​ដំបូង​ប្រចាំ​សង្វៀន ONE Championship ដែល​គ្រង​ខ្សែក្រវាត់​លើ ៣​ប្រភេទ​កីឡា​។ ហេតុផល​នេះ ទើប​រូបគេ​ចាប់ផ្ដើម​ប្រឡូក​ក្នុង​អាជីព​គុន​ចម្រុះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាប់ផ្ដើម​គុន​ចម្រុះ​ដំបូង​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​Stamp បង្ហាញខ្លួន​លើកដំបូង​ក្នុង​គុន​ចម្រុះ​នៅ​សង្វៀន “Rich Franklin’s ONE Warrior Series” (OWS) បន្ទាប់ពី​ប្រកួត​លើ​ក្បាច់​ប្រយុទ្ធ​មួយ​ថៃ និង​ឃី​ក​បុក​សី​ង​ច្រើនដង​។ Stamp បាន​ប្រើ​ភាព​ឆ្លាត​វៃ​ដើម្បី​បញ្ឈប់​កីឡាការិនី​ឥណ្ឌា Rashi Shinde នៅ​សង្វៀន OWS 2 កាល​ខែកក្កដា ឆ្នាំ ២០១៨​។ កូនសិស្ស​ក្លិប Fairtex បាន​ប្រើ​ជើង​ទាត់​ចំ​គំ​ថ្គាម​របស់ Shinde ធ្វើ​ឲ្យ​សន្លប់​ត្រឹម​ថិរវេលា ១៩ វិនាទី​ប៉ុណ្ណោះ​នា​ទឹក​ដំបូង​។ នេះ​ជា​ហើយ​ការនាំ​ផ្លូវ Stamp ឲ្យ​ចុះ​កុងត្រា​ប្រកួត​នៅ​សង្វៀន ONE Championship លើ​ក្បាច់គុន​ចម្រុះ​រហូតដល់​បច្ចុប្បន្ន​។ លទ្ធផល​ប្រកួត​ដំបូង​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ការ​ផ្ដួល​គូប្រកួត​ល្អ​បំផុត​របស់ Stamp​។

​ចំណែក​ជ័យជម្នះ​ល្អ​បំផុត​ពីរ​ផ្សេងទៀត​មាន គឺ Stamp ឃ្លេ​ក Asha “Knockout Queen” Roka ឲ្យ​សន្លប់​នៅ​ទឹក​ទី នៅ​កម្មវិធី ONE: DREAMS OF GOLD នា​ខែ សីហា ឆ្នាំ ២០១៩​។ រីឯ​ការ​ឈ្នះ​ល្អ​បំផុត​ចុងក្រោយ គឺ កីឡាការិនី​ថៃ​សងសឹក​បានសម្រេច​លើ​កីឡាការិនី​អ៊ុយ​ក្រែ​ន Alyona Rassohyna នៅ​កម្មវិធី ONE Women’s Atomweight World Grand Prix វគ្គ ៨​នាក់​ចុងក្រោយ ព្រឹត្តិការណ៍ ONE: EMPOWER នាពេល​ថ្មីៗ​នេះ​។

Fairtex ធ្លាប់បាន​ពន្យល់ថា ៖«​ខ្ញុំ​ចង់​ប្រកួត​ក្នុង​គុន​ចម្រុះ ព្រោះ​ចង់​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក World Title​។ ខ្ញុំ​ចង់​ឈ្នះ​ខ្សែក្រវាត់​ទី​៣​ដែលជា​កីឡា​គុន​ចម្រុះ​។ ខ្ញុំ​ខំប្រឹង និង​ធ្វើ​វា​ឲ្យ​ល្អប្រសើរ​ឡើង​»​។

គួរ​ដឹងថា Fairtex ប្រឡូក​សង្វៀន​គុន​ចម្រុះ​បាន ៧ លើក​ក្នុងនោះ​ឈ្នះ ៦ ដង និង​ចាញ់​ម្ដងគត់​។ អតីត​ម្ចាស់​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង និង​មួយថ្ងៃ​ទម្ងន់ Atomweight នឹង​ឡើង​ជួប​កីឡាការិនី ប្រេ​ស៊ី​ល Julie Mezabarba គឺជា​រឿង​សំខាន់បំផុត​មួយ​ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កម្មវិធី ONE Women’s Atomweight World Grand Prix នៅ​ព្រឹត្តិការណ៍ ONE: NEXTGEN នា​ថ្ងៃ​សុក្រ​ទី ២៩ ខែតុលា​ខាងមុខ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២ នាទី មុន

រថយន្ត​ដឹក​កៅស៊ូ​ធ្វើ​ផ្លូវ កិន​ស្លាប់​កម្មករ​ដូចគ្នា​ជិត​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​សៀមរាប

ព័ត៌មានជាតិ១៨ នាទី មុន

ប្រឡងបាក់ឌុបឆ្នាំនេះ អប្បមាទ​១​ នាក់ ត្រូវ​ត្រួតពិនិត្យមើលបន្ទប់​ប្រឡង ៣ បន្ទប់

ព័ត៌មានជាតិ២៣ នាទី មុន

លោក ចម ប្រសិទ្ធ៖ UNIDO ត្រូវបានកំណត់គំនិតច្នៃប្រឌិត ការគិតគូជាយុទ្ធសាស្ត្រលើសៃវៀនតំបន់ និងអន្តរជាតិ

ព័ត៌មានជាតិ២៨ នាទី មុន

មេបញ្ជាការអាវុធហត្ថរាជធានី សម្ដែងនូវការអរគុណចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលផ្តល់អាហារសម្រន់ដល់កម្លាំងអាវុធហត្ថ

ព័ត៌មានជាតិ៣៣ នាទី មុន

បើកវគ្គបណ្តុះបណ្តាលប្រើប្រាស់អែប ដល់មន្ត្រី៤ខេត្ត ដើម្បីតាមដានការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services