U23 កម្ពុជា ចាញ់​ U23 ជប៉ុន ០-៤ AFC U23 Asian Cup
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

U23 កម្ពុជា ចាញ់​ U23 ជប៉ុន ០-៤ AFC U23 Asian Cup

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ បាន​ចាញ់​ម្ចាស់​ផ្ទះ​​យុវជន​ជប៉ុន​ ដោយ​លទ្ធផល 0-៤ មុន​នេះ​ក្នុង​ប្រកួត​បញ្ចប់​ក្នុង​ពូល K របស់​ខ្លួន​នៃ​​​យុទ្ធនាការណ៍​​ជម្រុះ​​ក្នុង​ពូល​ជើង​ឯក​យុវជន​ទ្វីប​អាស៊ី​ AFC U23 Asian Cup ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គ​ទី​១ ម្ចាស់​ផ្ទះ​ជប៉ុន​បាន​ដាក់​សម្ពាធ​ខ្លាំង​លើ​កម្ពុជា ប៉ុន្តែ​អាច​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ​តាម​រយៈ​បាល់​លើក​ចេញ​ពី​ជ្រុង​នៅ​​ដើម​វគ្គ ហើយ​ក៏​បាន​ស៊ុត​ជា​ច្រើន​ជើង ប៉ុន្តែ​ត្រូវ​បាន​អ្នក​ចាំ​ទីកម្ពុជា​ជួយ​សង្គ្រោះ​បាល់​បាន​ជា​បន្ត​បន្ទាប់។ ចម្រាប់​កម្ពុជា​ព្យាបាល​លេង​ការពារ និង​វាយ​បក ហើយ​ក៏​មាន​ឱកាស​ទៅ​មុខ​ទី​របស់​ជប៉ុន​ពីរ​បី​លើក​ដែរ ប៉ុន្តែ​ពិបាក​ស៊ុតណាស់​ពី​ព្រោះ​ម្ចាស់​ផ្ទះ​ការពារ​បាន​ល្អ។ យ៉ាងណា​នៅ​ចុង​ម៉ោង​វគ្គ​ទី​១​នេះ កម្ពុជា​ស៊ុត​ចំ​គោល​ដៅ​បាន​ម្តង មុន​ពេល​ជប៉ុន​រក​​បាន​១​គ្រាប់​ទៀត​ដើម្បី​នាំ​មុខ ២-០។

នៅ​វគ្គ​ទី​២ ក្រុម​យុវជន​ជប៉ុន​មិន​បន្ធូរ​ដៃ​ទេ​​គឺ​សម្រុក​កាន់​ខ្លាំង ខណៈ​​កម្ពុជា​បាន​ព្យាយាម​វាយ​បក ប៉ុន្តែ​ជប៉ុន​ដាក់​គំនាប​​ដោយ​មិន​ឲ្យ​កម្ពុជា​នាំ​បាល់ទៅ​កាន់​តំបន់​គ្រោះ​ថ្នាក់​បាន​ស្រួល​ឡើយ។ វគ្គ​នេះ​ជប៉ុន​រក​បាន​២​គ្រាប់​ទៀត​ដើម្បី​ទទួល​បាន​ជ័យជម្នះ​​ដែល​កម្ពុជា​មិន​អាច​តដៃ​បាន​គឺ​ ៤-០។

លទ្ធផល​នេះ​អាក្រក់​ជាង​កាល​ពី​ឆ្នាំ​២០១៧​ក្នុង​ពាន​រង្វាន់​ និង​វគ្គ​ជម្រុះ​តាម​ពូល​ដូច​គ្នា​នេះគឺ​កម្ពុជា​ចាញ់​ជប៉ុន​ ២-០ នៅ​ពហុកីឡដ្ឋាន​ជាតិ រាជ​ធានី​ភ្នំពេញ។

តារាង​ពិន្ទុ​បណ្តោះ​អាសន្ន​ពូល K

ដូច្នេះ កម្ពុជា​បាន​ចប់​ភារកិច្ច​ក្នុង​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល K នេះហើយ ​ខណៈ​ជប៉ុន​ត្រូវ​ប្រកួត​ជា​មួយ​ហុងកុង​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា​ខាង​មុខ​នេះ។ ដូច្នេះ​កម្ពុជា​មាន​ភាគ​រយ​តិច​ណាស់​ក្នុង​ឱកាស​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ ដោយ​សារ​​នៅ​តាម​ពូល​ផ្សេង​ៗ​​ជា​ច្រើន​​​ប្រជែង​ក្រុម​ចំណាត់​ថ្នាក់​លេខ​២​ល្អ​បំផុត​ដែល​ត្រូវ​ជ្រើស​រើស​យក​៤​ក្រុម​។ សូម​បញ្ជាក់​ថា ពូលនេះ​មាន​តែ​៣​ក្រុម​ប៉ុណ្ណោះ បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​ដក​ខ្លួន​ចេញ៕

អត្ថបទ ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៤ នាទី មុន

រថយន្ត​ដឹក​កៅស៊ូ​ធ្វើ​ផ្លូវ កិន​ស្លាប់​កម្មករ​ដូចគ្នា​ជិត​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​សៀមរាប

ព័ត៌មានជាតិ២៩ នាទី មុន

ប្រឡងបាក់ឌុបឆ្នាំនេះ អប្បមាទ​១​ នាក់ ត្រូវ​ត្រួតពិនិត្យមើលបន្ទប់​ប្រឡង ៣ បន្ទប់

ព័ត៌មានជាតិ៣៥ នាទី មុន

លោក ចម ប្រសិទ្ធ៖ UNIDO ត្រូវបានកំណត់គំនិតច្នៃប្រឌិត ការគិតគូជាយុទ្ធសាស្ត្រលើសៃវៀនតំបន់ និងអន្តរជាតិ

ព័ត៌មានជាតិ៤០ នាទី មុន

មេបញ្ជាការអាវុធហត្ថរាជធានី សម្ដែងនូវការអរគុណចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលផ្តល់អាហារសម្រន់ដល់កម្លាំងអាវុធហត្ថ

ព័ត៌មានជាតិ៤៤ នាទី មុន

បើកវគ្គបណ្តុះបណ្តាលប្រើប្រាស់អែប ដល់មន្ត្រី៤ខេត្ត ដើម្បីតាមដានការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services