Connect with us

កីឡា

លោក​ Honda​ ត្រូវ​ការ​ឲ្យ​ U23 កម្ពុជា​ប៉ះ​ក្រុម​ខ្លាំង​ៗ​ដូច​ជប៉ុនដើម្បី​ស៊ីហ្គេម​២០២៣

បានផុស

នៅ

អ្នក​ចាត់​ការ​ទូទៅ​​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ លោក Keisuki Honda ចង់​ឲ្យ​ក្រុម​បាល់ទាត់​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ​លេង​ឲ្យ​បាន​ច្រើន​ជា​មួយ​ក្រុម​ខ្លាំង​ៗ​ដែល​មាន​កម្រិត​សមត្ថភាព​ដូច​ជប៉ុន។

ការ​លើក​​ឡើង​នេះ​​ធ្វើ​ឡើង​ បន្ទាប់​ពី​ក្រុម​ U23 កម្ពុជាបាន​បញ្ចប់​ភារកិច្ច​វគ្គ​ជម្រុះ​ក្នុង​ពូល​ពាន​រង្វាន់យុវជន​ទ្វីប​អាស៊ី AFC U23 Asian Cup 2022 ​​ដែល​កម្ពុជា​បាន​ប្រកួត​ឈ្នះ​ហុងកុងក្នុង​លទ្ធផល ៤-២ និង​ចុង​ក្រោយ​ចាញ់​ម្ចាស់​ផ្ទះ​ជប៉ុន ៤-០។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Keisuke Honda បាន​មាន​ប្រសាសន៍​ថា ៖«ពួក​យើង​ទាំង​អស់​គ្នា វា​មិន​មែន​ជា​ការ​ប្រកួត​ដ៏​អាក្រក់​នោះ​ទេ។ ពួក​យើង​បាន​បង្ហាញ​ទៅ​ពួក​គេ​ពី​ការ​លេង​ល្អ​ខ្លះ។ ប៉ុន្តែ​ពួក​យើង​ត្រូវ​តែ​កែ​តម្រូវ​ការ​លេង​របស់​យើង​ជា​ច្រើនទៀត។ យើង​ត្រូវ​លេង​ជា​មួយ​ក្រុម​ដែល​មាន​កម្រិត​ស្មើ​​ជប៉ុន​នៅ​ឆ្នាំ​២០២៣។ យើង​មាន​ពេល​តែ​មួយ​ឆ្នាំ​ជាង​ទៀត​ទេ។ ដូច្នេះ យើង​មិន​មាន​ពេល​ច្រើន​ឡើយ»។

«ទាំង​ផ្នែក​កល់​ល្បិច ផ្នែក​បច្ចេកទេស និង​ផ្នែក​កាយសម្បទា អ្នក​ទាំង​អស់​គ្នា​ត្រូវ​មាន​ភាព​ស្រេក​ឃ្លាន​ចង់​រីក​ចម្រើននូវ​សមត្ថភាពនៃ​ផ្នែក​ទាំង​នេះជា​រៀង​រាល់​ថ្ងៃ។ តោះ​!!! ធ្វើ​វា​ទាំង​អស់​គ្នា​ពួក​យើង»។

លោក Keisuke Honda

សារ​​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​ជប៉ុន​រូបនេះ​​​មាន​គោល​ដៅ​អភិវឌ្ឍ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ឲ្យ​កើន​ឡើង និង​ល្អ​ប្រសើរ​ដែល​អាច​ប្រកួត​ប្រជែង​នឹង​ជម្រើស​ជាតិ​ក្នុង​តំបន់។ ជា​ពិសេស​លោក​ចង់​ឲ្យ​ក្រុម​កម្ពុជា​ទទួល​បាន​លទ្ធផល​ជា​ទី​ពេញ​ចិត្ត​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​២០២៣​​​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

សូម​បញ្ជាក់​ថា ក្រុម​យុវជន​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ​ដែល​ប្រកួតវគ្គ​ជម្រុះ​ជើង​ឯក​យុវជន​អាស៊ី AFC U23 Asian Cup 2022 នេះ​គឺ​ភាគ​ច្រើន​អាយុ​មិន​លើស​២៣​ឆ្នាំ​ទេ​ ដូច្នេះ​​ពួក​គេ​នឹង​តំណាង​កម្ពុជា​សម្រាប់​កម្ពុជា​នា​ស៊ីហ្គេម​ឆ្នាំ​២០២៣៕

អត្ថបទ៖ វីរបុត្រ
ប្រភព៖ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤២ នាទី មុន

យុវជន​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ឃាតក​សម្លាប់ យក​ទៅ​ដុត​នៅ​ក្នុង​រណ្ដៅ​ចាក់សំរាម​១​កន្លែង

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៥ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

Sokha Hotels

ព័ត៌មានពេញនិយម