បើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាអត្តពលកម្មកម្រិតមូលដ្ឋាន ឆ្នាំ២០២១
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

បើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាអត្តពលកម្មកម្រិតមូលដ្ឋាន ឆ្នាំ២០២១

បានផុស

នៅ

សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកម្រិតមូលដ្ឋានឆ្នាំ២០២១ ដល់សិក្ខាកាមចំនួន៣៧នាក់ ចាប់ពីថ្ងៃទី២៦ ដល់​២៨ ខែតុលា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ ZOOM​ដោយមាន​ការអញ្ជើញ​ចូលរួម​របស់ លោក សំហេង បុរស រដ្ឋ លេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត និង​លោក ធម្ម អង្គា​រ៉ា ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​គណៈ​កម្ម ការ​បច្ចេកទេស និង​បណ្តុះបណ្តាល​នៃ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា កែវ មនោ​រម្យ អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត បាន​ប្រាប់​ឲ្យ​ដឹងថា វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល និង​ចៅក្រម​កីឡាអត្តពលកម្ម​កម្រិត​មូលដ្ឋាន ឆ្នាំ​២០២១​នេះ មាន​សិក្ខាកាម​ចំនួន​៣៧​នាក់ ក្នុងនោះ​ស្រី​ចំនួន​៧​នាក់​រួមមាន​វិទ្យាស្ថាន​ជាតិ​អប់រំកាយ និង​កីឡា ចំនួន០៣នាក់ ស្រី០១​នាក់ មន្ត្រី​ចូលរួម​ពី​រាជធានី​/​ខេត្ត​ទាំង២៥ ចំនួន២៥នាក់ ស្រី០៤​នាក់ វិទ្យា ស្ថាន​គរុកោសល្យ​បាត់ដំបង​ចំនួន០២នាក់ និង​គរុ​សិស្ស​អប់រំ​កាយ និង​កីឡា ចំនួន០៧នាក់ ស្រី​ចំនួន០២​នាក់។

កញ្ញា​បាន​បន្តថា ការបើក​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល និង​ចៅក្រម​អត្តពលកម្ម​នេះ ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​ស្របតាម​តម្រូវការ​ដើម្បី​ត្រៀម លក្ខណៈ​រៀបចំ​ការប្រកួត​កីឡា​SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​ជ្រើស រើស​អាជ្ញាកណ្តាល និង​ចៅក្រម​មាន​សមត្ថ ភាព​ភាសាបរទេស ដើម្បី​បន្ត​ចូលរៀន​វគ្គ​អាជ្ញាកណ្តាល និង​ចៅក្រម​អន្តរជាតិ​កម្រិត១ ដែល​នឹងត្រូវ​រៀបចំ​នៅពេល​ខាងមុខ​។ ចំពោះ​គ្រូឧទ្ទេស​ស​ម្រា​ប់​វគ្គ​សិក្សា​នេះ មាន​លោក បូរ ពុធ​រាត្រី លោក​ដៀ​ន វិបុល និង​លោក​ឡាក់ ឡុ​ច ដោយ​ការបង្រៀន​ចែក​តាម​កម្មវិធី​វគ្គ​សិក្សា​ពីថ្ងៃ​ទី​២៦-២៨ ខែតុលា ឆ្នាំ​២០២១៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services