នរណាឈ្នះរវាងជើងខ្លាំងប្រដាល់សាកលជួបគ្នា ដណ្តើមប្រាក់លានUltimate Boxing Champion ship ចុងសប្តាហ៍នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

នរណាឈ្នះរវាងជើងខ្លាំងប្រដាល់សាកលជួបគ្នា ដណ្តើមប្រាក់លានUltimate Boxing Champion ship ចុងសប្តាហ៍នេះ

បានផុស

នៅ

អ្នកប្រដាល់សាកលជម្រើសជាតិ ទូច ដេវីដ នឹងត្រូវជួបជាមួយអ្នកប្រដាល់ ម៉ាង ព្រហ្មម៉ាញ អតីតជើងខ្លាំងគុនខ្មែរ តែ​ឥឡូវ​គេ​ហាត់​ប្រដាល់​សាកល​នៅក្នុង​ក្រុម​ជម្រើសជាតិ​ទម្ងន់​៦៣,៥០០​គ​.​ក្រ ដូច​ទូច ដេវីដ ដែរ សម្រាប់ការប្រជែងគ្នាដណ្ដើមប្រាក់លាន ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​សាកល ”Ultimate Boxing Championship“​ទម្ងន់​៦៣,៥០​គីឡូក្រាម ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា នា​យប់​ថ្ងៃទី​៣១​តុលា​នេះ នៅលើ​សង្វៀន​នាយកដ្ឋានអង្គរក្ស ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួប​រវាង​អ្នកលេង​កណ្ដាប់ដៃ​ទាំង​២​រូបនេះ ពិតជា​ធ្វើ​ឲ្យ​រញ្ជួយ​សង្វៀន​ហើយ​ព្រោះ​ព្រហ្ម​ម៉ាញ​គេ​ជា​អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ដែលមាន​ឈ្មោះ​បោះ​សំឡេង​មួយរូប រីឯ ទូច ដេវីដ​វិញ គេ​ជា​អ្នក​ប្រដាល់​ដែល​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​សាកល​តាំងពី​ដំបូង​មកម្ល៉េះ។​

​ម៉ាង ព្រហ្ម​ម៉ាញ ដែលមាន​កម្ពស់​១,៧២​ម៉ែត្រ​នោះគេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១១​ដង ឈ្នះ​១០​ដង និង​ចាញ់​តែម្ដង​ប៉ុណ្ណោះ ។​ចំណែក ទូច​ដេវីដ​វិញ គេ​មាន​កម្ពស់​១,៧០​ម៉ែត្រ និង មាន​ប្រវត្តិ​ប្រកួត​ចំនួន​៣២​ដង​ឈ្នះ​២៧​ដង​និង​ចាញ់​៥​ដង។​ ចាំមើល​តើន​រណា​ជា​អ្នកឈ្នះ ? ។ ព្រហ្ម​ម៉ាញ គេ​បាន​និយាយថា ” ទូច ដេវីដ ល្អ តែ​ខ្ញុំ​ក៏​តាំងចិត្ត​ថា​នឹង​វ៉ៃ​យកឈ្នះ​ដែរ​” ។ គេ បញ្ជាក់ថា​” ការប្រកួត​គ្រាន់តែ​ជា​តួលេខ​ទេ តែ​សម្រាប់​បច្ចេកទេស​ខ្ញុំ​និង​ដេវីដ​នោះ គឺ​មិន​ជាជាង​គ្នា​ប៉ុន្មាន​ទេ គ្រាន់តែ​គេ​មាន​ពិសោធន៍​នៅលើ​ផ្នែក​សកល​ច្រើនជាង​ប៉ុណ្ណោះ “​។ រីឯ​ទូច ដេវីដ​វិញ គេ​និយាយថា “​លើក​នេះ គេ​ជួប​អតីត​អ្នកខ្លាំង​គុន​ខ្មែរ​ហើយ ដូចនេះ​ខ្ញុំ​រាង​ពិបាក​ជាមួយ​គេ​ដែរ ហើយ​មួយទៀត​ដោយសារ​ខ្ញុំ​ដំឡើង​ទម្ងន់ ហេតុនេះ​វា​រាង​ពិបាក​ជាមួយ​គេ​ធំៗ “​។​ដេវីដ ថា “​បើសិនជា​យើង​វ៉ៃ​គីឡូ ៦០ គីឡូ​ហ្សី​ន​របស់ខ្ញុំ គឺ​ខ្ញុំ​សង្ឃឹម​ជាង “​។​

​សម្រាប់​មួយគូ​ទៀត ប្រកួត​ក្នុង​តំណែង​ដណ្ដើម​ប្រាក់​លាន​នេះដែរ គឺ វី សុ​ភ័ស ក្លិប​ប្រដាល់​ជម្រើសជាតិ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សែត សា​រឹត មកពី​សមាគម​ប្រដាល់​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម​ដូចគ្នា​ដែរ ។​

វី សុ​ភ័ស គេ​ទើបតែ​យកឈ្នះ​សិស្ស​ច្បង​របស់គេ​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​កាលពី​២​សប្ដាហ៍​មុន​ដោយ​ពិន្ទុ ហើយ​ពេលនេះ​គេ​មាន​គូប្រកួត​ថ្មី​មួយរូប​ទៀត ដែល​ពុំ​ធ្លាប់បាន​ជួបគ្នា​ពីមុនមក​ឡើយ។​ សុ​ភ័ស​គេ​មាន​កម្ពស់​១,៧៣​ម៉ែត្រ​ និង​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៣៧​ដង​ឈ្នះ​៣៤​ដង​ចាញ់​៣​ដង និង​ស្មើ​១​ដង​។ ចំណែកឯ សែត សារិទ្ធ វិញ គេ​មាន​កម្ពស់​១,៧០​ម៉ែត្រ​នោះគេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​២៥​ដង​ឈ្នះ​១៧​ដង​ចាញ់​៥​ដង​និង​ស្មើ​ពិន្ទុ​៣​ដង​។ សុទ្ធតែជា​អ្នក​ប្រដាល់​ដែលមាន​ប្រវត្តិ​ប្រកួត​ដ៏​អស្ចារ្យ​ដូចគ្នា​បែបនេះ ទំនងជា​លំបាក​ក្នុងការ​ទស្សន៍ទាយ​ថា​នរណា​ឈ្នះ នរណា​ចាញ់ហើយ ?​សម្រាប់​ចៅក្រម​ក៏​ពិបាក​កាត់ក្ដី​ដែរ​ហើយ ព្រោះ​សម្រាប់​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ទំនងជា​គ្មាន​អ្នកសន្លប់​នោះទេ ។ ​ចាំមើល​ពីរ​នាក់​នេះ តើន​រណា​ឈ្នះ​?​។​

​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា បាន​ផ្គូផ្គង​អ្នកលេង​កណ្ដាប់ដៃ​ទម្ងន់​៦៣,៥០០​គីឡូក្រាម​ចំនួន​៤​រូប មាន វី​សុ​ភ័ស , ម៉ាង ព្រហ្ម​ម៉ាញ , ទូច ដេវីដ និង សែត សារិទ្ធ ឲ្យ​ប្រកួតប្រជែង​ដណ្តើម​ប្រាក់​លាន​ក្នុង​កម្មវិធី​ប្រដាល់​សាកល​ជើងឯក​”Ultimate Boxing Champion ship“​។​

​ចំពោះ​ការប្រកួត​ក្នុង​តំណែង​គូ​ពិសេស​វិញ​នោះ អំ ខេ​ម ដែលជា​អ្នក​ប្រដាល់​ជម្រើសជាតិ​នោះ​ប្រកួត​ជាមួយ​ថា រ៉ាវី​មកពី​សមាគម​ប្រដាល់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៤៩​គីឡូក្រាម​។​រីឯ​ការប្រកួត​ក្នុង​តំណែង​ជា​គូ​ធម្មតា​នោះ​ឌុន សំណាង​មកពី​ក្លិប​អប់រំ​កាយ​ខេត្តកំពត ប្រកួត​ជាមួយ អ្នក​ប្រដាល់​ញឹក ឈៀង​មកពី​សមាគម​ប្រដាល់​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុង​ប្រភេទ​ទម្ងន់​ធំ​គឺ​ទម្ងន់​៦៤​គីឡូក្រាម ។​លី វិបុល​ចំរើន ក្លិប មី​ស្ទ័​រលី​ខេត្តសៀមរាប ប្រកួត​ជាមួយ អ្នក​ប្រដាល់​ឆន ឈៀង​រ៉ា ក្លិប​កងកេង​មាន​រិ​ទ្ធ ខេត្តបាត់ដំបង ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services