Connect with us

កីឡា

សង្វៀន​«គុន​ខ្មែរ​អល​ស្តារ»​ត្រួសត្រាយ​ផ្លូវ​ទៅ​កាន់​ឆាក​អន្តរជាតិ

បានផុស

នៅ

កម្មវិធី​ប្រដាល់​ថ្មី«គុន​ខ្មែរអលស្តារ»​អាច​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​អ្នក​លេង​គុន​ខ្មែរ​ចេញ​ទៅ​ប្រកួត​នៅ​លើឆាក​អន្តរជាតិ​ទាំង​​កម្មវិធី​​ថ្នាក់​តំបន់ និង​កម្មវិធី​ឯកជន។

ថ្វី​បើ​ប្រដាល់​គុន​ខ្មែរ​មិន​មាន​ឈ្មោះ​ប្រកួត​ផ្លូវ​ការ​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ថ្នាក់តំបន់​ ឬ​កម្មវិធី​ប្រដាល់​អន្តរជាតិ​ធំៗ ប៉ុន្តែ​នៅ​ស៊ីហ្គេម​មាន​​មួយ​ថៃ និង​ឃីក​បុក​សីង ហើយ​នៅ​សង្វៀន​អន្តរជាតិ​ដូច​ជា ONE Championship មាន​ប្រដាល់​មួយ​ថៃ និង​ឃីក​បុក​សីង​ដែរ ដូច្នេះ​​ជំនាញ​ទាំង​នេះ​ដូច​គុន​ខ្មែរ​ដែរ។

ឯកឧត្តម ខៀវ កាញារិទ្ធ បំពាក់​កម្រ​ផ្កា​ដល់​កីឡាករ​ក្នុង​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​អល​ស្តារ (រូបថត៖ យឹម វឌ្ឍនា)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​គឺ​គោលការណ៍​​ប្រកួត និង​ទម្លាប់​នៃ​ការ​ប្រកួត​របស់​កីឡាទាំង​នោះ​មាន​លក្ខណៈ​ខុស​គ្នា​ខ្លះៗ​ពី​គុន​ខ្មែរ ដូច្នេះ​ហើយជា​ជើង​ខ្លាំង​គុន​ខ្មែរ​ចេញ​ទៅ​វ៉ៃ​នៅ​ក្រៅ​ប្រទេស​កម្រ​ទទួល​បាន​ជោគជ័យ​។ សម្រាប់​គុន​ខ្មែរ​ដើម្បី​ឲ្យ​ទទួល​បាន​ជោគជ័យ​ និង​ល្បី​ល្បាញ​លើ​ឆាក​អន្តរជាតិ​ត្រូវ​កែ​ប្រែ​ទម្លាប់ និង​របៀប​នៃ​ការ​ប្រកួត។

ឡៅ ចិត្រា និង ផល សោភ័ណ្ឌ ប្រកួត​ដោយ​រុំអំបោះ​ឆៅ​ដៃ

ចំណុច​ទី​១៖ ទម្លាប់ និង​របៀប​នៃ​ការ​ប្រកួត​គឺ​​គុន​ខ្មែរ​ត្រូវ​រៀន​​វ៉ៃ​​៣​ទឹក​សម្រាប់​មិត្តភាព និង​៥​ទឹក​សម្រាប់​ខ្សែ​ក្រវាត់។ ហេតុ​អ្វី​វ៉ៃ​៣​ទឹក? ចម្លើយ​គឺ​​ថា បើ​ប្រកួត​៣​ទឹក​គឺ​​វ៉ៃ​លឿន រហ័ស មិន​ស្ទាបស្ទង់​និង​មិន​សម្តែង​រេរាំ។ ការ​ប្រកួត​គុន​ខ្មែរ​រយៈ​ពេល​៥​​ទឹក​គឺ​កីឡាករ​ភាគ​ច្រើន​វ៉ៃ​មួយ​ៗ​ហើយ​ចេញ​របៀប​រាំ​​​តាម​ចង្វាក់​ភ្លើង ដូច្នេះ​ពេល​ចេញ​វ៉ៃ​នៅ​ក្រៅ​ប្រទេស​​ទម្លាប់​បែប​នេះ​គឺ​យឹត។ ​

គូ​ប្រកួត​ប្រដាល់​សកល (រូបថត៖ Khemrith Reach)

ចំណុច​ទី​២៖ ផ្លាស់​ប្តូរ​ហ្គង់​ដៃ សង្វៀន​នៅ​ខ្មែរ​មិន​ទាន់​មាន​ប្រើអំបោះ​ឆៅ​រុំ​ដៃ​ឡើយ។ ដូច្នេះ​អ្នក​លេង​គុន​ខ្មែរ​ត្រូវ​​រៀន​រុំ រៀន​វ៉ៃ និង​រៀន​ប្រើ​អំបោះ​ឆៅ​លើ​ដៃ​​ដើម្បី​សាំ​នឹង​ទម្លាប់​បែប​នេះ​ពេល​ចេញ​ទៅ​ក្រៅ​ប្រទេស។ ជាក់​ស្តែង​ឃើញ​កីឡាករ​គុន​ខ្មែរខ្លះ​បាន​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​គឺវ៉ៃ​ប្រើ​អំបោះ​ឆៅ ដូច្នេះ​អត់​ធ្លាប់​សោះ។

ចំណុច​ទី​៣៖ ប្រដាល់​ឃីក​បុក​សីង​​មិន​ធ្លាប់​មាន​ប្រកួត​នៅ​ក្នុង​ស្រុក​ទេ ប៉ុន្តែ​កម្ពុជា​បាន​បញ្ជូន​កីឡាករ​​គុន​ខ្មែរ​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម​ ហើយ​ពួក​គាត់​មួយ​ចំនួន​ច្រឡំ​ប្រើ​កែង និង​ជង្គង់​ជា​ដើម ពី​ព្រោះ​ពួក​គាត់​មិន​ធ្លាប់​ប្រកួត​ឃីក​បុក​សីង​ ដូច្នេះ​ចាំ​បាច់​ត្រូវ​មាន​ការ​ប្រកួត​ឲ្យ​បាន​ច្រើន និង​ញឹក​ញាប់​ទើប​ចេញ​ទៅ​ប្រកួត​យល់​ពី​បច្ចេកទេស និង​ច្បាប់​កីឡា​នេះ។

នារី​លើក​ស្លាក​ទឹក

ចំណុច​ទី​៤៖ ការ​ប្រកួត​ប្រដាល់​សកល​ស្ទើរ​គ្រប់​សង្វៀន​​នៅ​ភ្នំពេញ​បាន​ឈប់​ដាក់​កីឡាករ​ឡើង​ប្រកួត​អស់​ហើយ។ ប្រដាល់​សកល​​មានក្នុង​ការ​ប្រកួត​ផ្លូវ​ការ​ដូច​ជា​ស៊ីហ្គេម​ជា​ដើម ហើយ​កម្ពុជា​ក៏​បញ្ជូន​ទៅ​ប្រកួត​រាល់​លើក​ដែរ ប៉ុន្តែ​មិន​សូវ​បាន​លទ្ធផល​ល្អ​ឡើយ។ ​បើ​ក្នុង​ស្រុក​មិន​មាន​កម្មវិធី​ប្រកួត​ប្រដាល់​សកលច្រើន តែ​បែរ​ជា​​បញ្ជូន​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម តើ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ដូច​ម្តេច​ទៅ។

និយាយ​ចំ​គឺ ហាត់​ច្រើន អនុវត្ត​ច្រើន ទើប​មាន​លទ្ធផល។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ទៀត​នោះ ពេល​នេះ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​បាន​រៀប​ចំ​ការ​ប្រកួត​សកល​ប្រចាំ​សប្តាហ៍​ហើយ​ដើម្បី​ត្រៀម​ស៊ីហ្គេម​នៅ​វៀតណាម​ឆ្នាំ​២០២២ និង​កម្ពុជា​ឆ្នាំ​២០២៣។

កម្មវិធី​ប្រកួត​មាន​បង្ហាញ​របាំប្រពៃណី​ខ្មែរ

សរុប​សេចក្តី​មក​​ កម្មវិធី​ប្រដាល់​«គុន​ខ្មែរ​អល​ស្តារ ឬ Kun Khmer All Star»​បាន​បង្ហាញ​នូវ​ចំណុច​ទាំង​៤​ខាង​លើ​​ដែល​ជា​ផ្នែក​ជួយ​អភិវឌ្ឍ​សមត្ថភាព ជំរុញ​ការ​អនុវត្ត និងបង្កើន​បទ​ពិសោធ​ដល់​អ្នក​លេង​គុន​ខ្មែរ​អាច​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​បាន​ដូច​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម និង ONE Championship ជា​ដើម៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម