Connect with us

កីឡា

កីឡាករល្បីលំដាប់ប្រទេសថៃ ឡើងសង្វៀន ONE Championship លើកដំបូងនាថ្ងៃទី ១២ វិច្ឆិកា នេះ

បានផុស

នៅ

Rittewada Petchyindee Academy ដែលទើបចុះកុងត្រាប្រកួតនៅសង្វៀន ONE Champions នាដើមខែតុលា នឹងឡើងបង្ហាញខ្លួនលើកដំបូងនាថ្ងៃទី១២ វិច្ឆិកា ខាងមុខនេះ​ ក្នុង​កម្មវិធី ONE:NEXTGEN II​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កីឡាករ​ចំណូល​ថ្មី Rittewada នឹង​ជួប​ជើង​ខ្លាំង​មិត្ត​រួម​ជាតិ Saemapetch Fairtex ដែល​នឹង​ផ្ដល់​ភាពសប្បាយ​រីករាយ​ខ្លាំង​ដល់​អ្នកទស្សនា​ជាមិនខាន​។ ក្នុងការ​ប្រកួត​ទម្ងន់ Bantamweight សិស្ស​គុន​មកពី​ក្លិប Petchyindee Academy អាច​ប្រកួត​បាន​ទាំង​មួយ​ថៃ និង ឃី​ក​បុក​សី​ង​។ ប៉ុន្តែ ការជួប​មិត្ត​រួម​ជាតិ គឺជា​ការប្រកួត​មួយ​ថៃ​។

​កីឡាករ​វ័យ ២៥ ឆ្នាំ​ធ្លាប់​ឲ្យ​ដឹង​បែបនេះ ៖«​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​ចូលរួម​នៅ​សង្វៀន ONE Championship ដែលជា​ស្ថាប័ន​លំដាប់​កំពូល​មួយ​។ វា​ជា​ឱកាស​មួយ​ល្អ​សម្រាប់​ខ្ញុំ ដើម្បី​បង្ហាញ​ជំនាញ​នៅ​សង្វៀន​លំដាប់​ពិភពលោក និង​ជួប​កីឡាករ​ខ្លាំងៗ​ជុំវិញ​ពិភពលោក​។ គោលដៅ​របស់ខ្ញុំ គឺ​ប្រកួត​ទាំង​មួយ​ថៃ និងឃី​ក​បុក​សី​ង​»​។ កីឡាករ​មួយ​សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​ត្រូវ​សម្រប​ខ្លួន​តាម​ស្ទិល​វ៉ៃ​របស់ខ្ញុំ និង​ហ្វឹកហាត់​ដើម្បី​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កាន់តែ​ចាប់អារម្មណ៍​។ ខ្ញុំ​នឹងធ្វើ​ឲ្យ​ល្អ​បំផុត​ដើម្បី​ឈានដល់​គោលដៅ​ក្លាយជា​ជើងឯក​ពិភពលោក ONE World Champion»​។

Rittewada គឺជា​ជើងឯក​សង្វៀន​ល្បី Lumpinee Stadium ឆ្នាំ ២០១៧, ជើងឯក WMC World Champion ឆ្នាំ ២០១៦, ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ប៉ុស្ដិ៍​លេខ​៧​ថៃ ( Channel 7 Stadium Fighter of the Year) ឆ្នាំ ២០១៤ និង​២០១៥, និង ជើងឯក​សង្វៀន Channel 7 Stadium ឆ្នាំ ២០១៤​។

​គូប្រកួត​ក្នុង​សមរភូមិ ONE: NEXTGEN II

•​ ​ជើង​ខ្លាំង​ថៃ Saemapetch Fairtex ជួប​ថៃ​ដូចគ្នា Rittewada Petchyindee (​ប្រកួត​មួយ​ថៃ​)

•​ ​ជើង​ខ្លាំង​ចិន Tang Kai ជួប​កូរ៉េខាងត្បូង Yoon Chang Min (​ប្រកួត​គុន​ចម្រុះ​)

•​ ​ជើង​ខ្លាំង​ចិន Zhang Chunyu ជួប​ទី​លុយ​អា​នី Dovydas Rimkus (​ប្រកួត​បម្រុង​កម្មវិធី​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ទម្ងន់ Featherweight)

•​ ​ជើង​ខ្លាំង​ថៃ Jo Nattawut ជួប​ជើង​ខ្លាំង​អា​មេ​នី​-​រុស្ស៊ី Yurik Davtyan (​ប្រកួត​បម្រុង​កម្មវិធី​ខ្សែក្រវាត់​ឃី​កបុង​សី​ង​ទម្ងន់ Featherweight)

•​ ​ជើង​ខ្លាំង​ម៉ាឡេស៊ី Agilan Thani ជួប​ជើង​ខ្លាំង​ជប៉ុន Hiroyuki Tetsuka (​ប្រកួត​គុន​ចម្រុះ​ទម្ងន់​៨៦​គីឡូក្រាម​)

•​ ​ជើង​ខ្លាំង​ចិន Han Zi Hao ជួប​ជើង​ខ្លាំង​បារាំង Victor Pinto (​ប្រកួត​មួយ​ថៃ​)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម