Connect with us

កីឡា

មកដឹងពី​តម្លៃខ្លួនការប្រកួតរបស់ជើងខ្លាំងអាមេរិកម្នាក់​នេះ​នៅ ONE

បានផុស

នៅ

មែន​ទែន​ទៅ ប្រាក់តម្លៃ​ខ្លួន​ឡើង​ប្រកួតប្រដាល់​នៅ​ទ្វីប​អាស៊ី​មិន​ត្រូវ​បាន​លាត​ត្រដាង​ជា​​សាធារណៈ​​​ដូចជា​សហរដ្ឋ​អាមេរិកឡើយ​​។ ទោះ​បី​ជា​ស្ថាប័ន​រៀប​ចំ​ការ​ប្រកួត​នីមួយ​ៗ​នៅ​អាស៊ី​មិន​បង្ហាញ​ពី​តម្លៃ​ខ្លួន​ឡើង​ប្រកួត ប៉ុន្តែ​ពេល​​ខ្លះ​សាមី​ខ្លួន​កីឡាករ​​ផ្ទាល់​ជា​អ្នក​ប្រាប់​អ្នក​សារព័ត៌មាន​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ខែ​មករា ឆ្នាំ​២០១៤​ ​ជា​ពេល​ចូល​មក​កាន់​ទឹក​ដី​អាស៊ី​លើក​ដំបូង បន្ទាប់​ពី​ប្រឡូក​នៅ​សង្វៀន UFC កីឡាករគុន​ចម្រុះ​​អាមេរិក Ben Askren បាន​ឲ្យ​ដឹង​ថា រូប​គេ​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​រាល់​ការ​ប្រកួត​ទាប​បំផុត​៥​ម៉ឺន​ដុល្លារ​អាមេរិក ព្រម​ជា​មួយ​គ្នា​នេះក៏​មាន​ឱកាស​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​​សម្រាប់​គូ​​ប្រកួត​ជក់​ចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ​ទៀត។

ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​នេះ​ត្រូវ​បាន​គេដឹង​ថា​ជា«​ប្រាក់​រង្វាន់ ONE Warrior»​ត្រូវ​បាន​ប្រកាសជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៤ និង​បាន​ផ្តល់​ជាលើក​ដំបូង​នៅ​ព្រឹត្តិការណ៍​ប្រកួត​ War of Dragons នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៤​ដែល​ផ្តល់​ឲ្យ​សម្រាប់​កីឡាករ​វ៉ៃ​បាន​ល្អ​មើល​បំផុត។

ចំពោះ​តម្លៃ​ខ្លួន​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ឬ​ការ​ប្រកួត​ការពារ​ខ្សែ​ក្រវាត់ពិភព​លោក​មិន​ត្រូវ​បាន​គេ​ដឹង​ឡើយ។

ជើង​ខ្លាំង​អាមេនី-អ៊ីតាលី​ជា​ Giorgio Petrosyan

ទោះ​ជា​យ៉ាង​ណា កាល​ពី​ឆ្នាំ​២០១៩ ONE បានរៀប​ចំ​កម្មវិធី​ប្រកួត​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ONE Kickboxing​ Featherweight​ Grand​ Prix ដែល​មាន​បេក្ខភាព​៨​រូបជា​ជម្រើស​ឈាន​មុខ​មក​ពី​ជុំ​វិញ​ពិភព​លោក​មាន​ប្រាក់​រង្វាន់​១​លាន​ដុល្លារ​អាមេរិក ហើយ​ជើង​ខ្លាំង​អាមេនី-អ៉ីតាលី​ជា​ Giorgio Petrosyan ជា​​អ្នក​ជើង​ឯក ហើយ​ទទួល​បាន​ប្រាក់​រង្វាន់​នេះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម