Connect with us

កីឡា

តេក្វាន់ដូ WT ប្រកាសរៀបចំប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នាពាក់កណ្តាលខែឆ្នូ

បានផុស

នៅ

ខេមរសហព័ន្ធតេក្វាន់ដូWT នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ WT ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ដែលប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ ហ៊ុន សែន​ ប្រកាស​អនុញ្ញាត​បើក​ឲ្យ​ដំណើរការ​ទូទាំងប្រទេស​ លើ​គ្រប់​វិស័យ​ឡើងវិញ​កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ជ្រិ​ន សុធា អគ្គលេខាធិការ​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WT តំណាង​ឲ្យ​លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជូន ណា​រ៉ុ​ន​រដ្ឋមន្ត្រី ក្រសួងអប់រំ​យុវជន​ និង​កីឡា​ ព្រម​ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​WT យើង​បានប្រកាស​ជូនដំណឹង​ដល់​ប្រធាន​ក្លិប​កីឡា​តេ​ក្វាន់​ដូ WT ពេញសិទ្ធិ​ទូទាំង​រាជធានី​-​ខេត្ត ឲ្យ​ត្រៀមខ្លួន​បញ្ជូន​កីឡាករ កីឡាការិនី​របស់ខ្លួន​មក​ចូលរួម​ការប្រកួត​នេះ។​

ការប្រកួត​ជ្រើសរើស​ជើង​ឯង​កីឡា​តេ​ក្វាន់​ដូ WT ឆ្នាំ​២០២១​នេះ សហព័ន្ធ​សម្រេច​ដាក់​វិ​ញ្ញាសា​ចំនួន​១៧ ក្នុងនោះ​វិញ្ញាសា​ប្រយុទ្ធ​១០​ប្រភេទ​ទម្ងន់ និង​វិញ្ញាសា​សម្តែង​មេគុន​ចំនួន​៧ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៦ ដល់ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០២១ នៅ​រាជធានី​ភ្នំពេញ។ លោក​បណ្ឌិត​បាន​បន្តថា វិញ្ញាសា​ប្រយុទ្ធ​១០ ប្រភេទ​ទម្ងន់​រួមមាន​បុរស​មាន​៥​ប្រភេទ​ទម្ងន់ គឺ​ទម្ងន់​ក្រោម ៥៤​គ​.​ក្រ អាយុ​១៧​ឆ្នាំ​ឡើង ទម្ងន់​ក្រោម ៥៨​គ​.​ក្រ អាយុ​១៧​ឆ្នាំ​ឡើង ទម្ងន់​ក្រោម ៦៣​គ​.​ក្រ អាយុ​១៧​ឆ្នាំ​ឡើង ទម្ងន់​ក្រោម ៦៨ គ​.​ក្រ អាយុ​១៧​ឆ្នាំ​ឡើង និង​ទម្ងន់ ៦៨​គ​.​ក្រ​ឡើង អាយុ​១៧​ឆ្នាំ​ឡើង​។​ចំណែក​នារី​មាន​៥ ប្រភេទ​ទម្ងន់​ដូចគ្នា គឺ​ទម្ងន់​ក្រោម ៤៦​គ​.​ក្រ អាយុ​១៧​ឆ្នាំ​ឡើង ទម្ងន់​ក្រោម ៤៩​គ​.​ក្រ អាយុ​១៧​ឆ្នាំ​ឡើង ទម្ងន់​ក្រោម ៥៣​គ​.​ក្រ អាយុ​១៧​ឆ្នាំ​ឡើង ទម្ងន់​ក្រោម ៥៧​គ​.​ក្រ អាយុ​១៧​ឆ្នាំ​ឡើង និង​ទម្ងន់ ៥៧​គ​.​ក្រ​ឡើង អាយុ​១៧​ឆ្នាំ​ឡើង​។

រីឯ​វិញ្ញាសា​សម្តែង​មេគុន​ចំនួន​៧​រួមមាន​ឯក​ត្ត ជន​បុរស​អាយុ​១២-១៤​ឆ្នាំ ឯកត្តជន​នារី​អាយុ​១២ -១៤​ឆ្នាំ ឯកត្តជន​បុរស​អាយុ​១៥-១៧​ឆ្នាំ ឯក​ត្ត ជន​នារី​អាយុ​១៥-១៧​ឆ្នាំ ឯកត្តជន​បុរស​អាយុ ១៨​ឆ្នាំ​ឡើង ឯកត្តជន​នារី​អាយុ​១៨​ឆ្នាំ​ឡើង និង​វិញ្ញាសា​ជា​គូ​(​បុរស​-​នារី​)​អាយុ​១៨​ឆ្នាំ​ឡើង​៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ២៨ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

សន្តិសុខសង្គម៣៨ នាទី មុន

អាជីវករផ្សារស្ទឹង សាទរចំពោះអាជ្ញាធរដែលបានរៀបចំសណ្តាប់ធ្នាប់បានល្អ

Sokha Hotels

ព័ត៌មានពេញនិយម