Connect with us

កីឡា

កីឡាករបារាំងឈាមជ័រខ្មែរ Victor Pinto ប៉ះជើងខ្លាំងចិននៅ ONE ថ្ងៃសុក្រនេះ

បានផុស

នៅ

អ្នកប្រដាល់ទម្ងន់ស្រាលជនជាតិបារាំង Victor “Leo” Pinto នឹងឡើងសង្វៀន ONE Super Series នាថ្ងៃសុក្រទី១២ ខែវិច្ឆិកា នេះនៅព្រឹត្តិការណ៍ NEXTGEN II ដែល​រូបគេ​ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​ចិន Han Zi Hao ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កីឡាករ​បារាំង​ម្នាក់នេះ​ មាន​ឈាមជ័រ​ជា​ខ្មែរ ប៉ុន្តែ​កំពុង​រស់នៅ​ប្រទេស​ថៃ​ក្នុងការ​ប្រកប​អាជីព​ប្រដាល់​មួយ​ថៃ និង​បើក​ក្លឹប​ប្រដាល់​នៅ​ទីនោះ ព្រម​ជា​កីឡាករ​កីឡា​អេឡិចត្រូនិក​អាជីព​ម្នាក់​ដែរ​។ រូបគេ​ជា​ប្អូនប្រុស​បង្កើត​របស់​កីឡាករ Antoine Pinto ដែល​អ្នក​ទាំងពីរ​ចៅប្រុស​របស់លោក លន់ ណុន ជា​អតីតមន្ត្រី​យោធា​ជាន់ខ្ពស់​ខ្មែរ​មួយរូប និង​ត្រូវជា​ប្អូនប្រុស​របស់លោក​សេនាប្រមុខ លន់ នល់ អតីត​ប្រធានាធិបតី​របប​សាធារណៈ​ខ្មែរ​។

​សម្រាប់​ការប្រកួត​ថ្ងៃ​សុក្រ​នេះ កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​ឲ្យ​ដឹងថា តាមពិតទៅ​រូបគេ​ចូលចិត្ត​លេង​កីឡា​អេឡិចត្រូនិក​វិញ្ញាសា PUBG ប៉ុន្តែ​ដោយសារ​ត្រូវ​ឡើង​ប្រកួត​ប្រដាល់ ដូច្នេះ​រូបគេ​បាន​សម្រាក​មួយរយៈ​ពេល​ដើម្បី​ផ្តើម​លើ​ការប្រកួត​ទាំងស្រុង​។ កីឡាករ​បាន​និយាយថា ៖«​ដោយសារ​ខ្ញុំ​ត្រូវ​ឡើង​វ៉ៃ ខ្ញុំ​បាន​ផ្អាក​លេង​ហ្គេម​មួយរយៈ​ពេល​សិន ដើម្បី​យក​ពេល​ហ្វឹកហាត់​ឲ្យ​បាន​ដិតដល់​។ ខ្ញុំ​បាន​ផ្តោតលើ​ការប្រកួត​១០០%​ហើយ ពីព្រោះ​ខ្ញុំ​ចង់​ចាប់យក​ឱកាស​នេះ​ ដើម្បី​ឱកាស​បាន​ឡើង​ប្រកួត​លើក​ក្រោយ​ទៀត​»​។

​តាមពិត​ទៅនេះ​ជា​លើក​ទី​២​ហើយ​សម្រាប់ Leo Pinto ឡើង​ប្រកួត​នៅ​សង្វៀន ONE បន្ទាប់ពី​លើក​ទី​១​បាន​ចាញ់​ពិន្ទុ​កីឡាករ​អា​ហ្សេ​រី​-​បារាំង Adam Noi ហើយ​កីឡាករ​ម្នាក់​ធ្លាប់​ចាញ់​កីឡាករ​ចិន Han Zi Hao ដែលជា​ដៃគូ​របស់ Pinto ថ្ងៃ​សុក្រ​នេះ​។ ដូច្នេះ​ជំនួប​នេះ​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​។ រហូតដល់​ពេលនេះ Leo Pinto ហាក់​មើលមិនឃើញ​ពី​អាជីព​ប្រដាល់​របស់ខ្លួន​វែងឆ្ងាយ​នោះទេ បើទោះជា​អាយុ​ទើប​២៨​ឆ្នាំ​ក៏ដោយ​។ ប្រការនេះ​បានធ្វើ​ឲ្យ​កីឡាករ​ដែលមាន​ឈាមជ័រ​ជា​ខ្មែរ​សម្លឹង​រក​ឱកាស​ការងារ​ផ្សេងៗ​។

​កីឡាករ​និយាយថា ៖«​ការប្រកួត​ប្រដាល់​នឹង​មិនអាច​ស្ថិតស្ថេរ​យូរអង្វែង​ទេ ដូច្នេះ​ខ្ញុំ​បាន​ព្យាយាម​សាក​ធ្វើ​ការងារ​ផ្សេងៗ​ដើម្បី​បាន​បទពិសោធន៍​នាពេល​អនាគត​នៅពេល​ខ្ញុំ​មិនអាច​ប្រកួត​បាន​។ ប៉ុន្តែ​នៅពេលនេះ បេះដូង​ខ្ញុំ​នៅតែ​ជាប់​ចិត្តនឹង​ប្រដាល់​នៅឡើយ​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ២៥ នាទី មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

សន្តិសុខសង្គម៣០ នាទី មុន

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនសិស្សសាលាជាង១០០នាក់

សេចក្ដីជូនដំណឹង៣៣ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល សម្រាប់ឆ្នាំ ២០២៤ ជូនមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រះសីហនុ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម