Connect with us

កីឡា

ម៉ាង ព្រហ្មម៉ាញ ជួប វីសុភ័ស និងសែត សារឹត រាងពិបាកស៊ីហើយ ដោយសារពួកគេទាំងពីរ សុទ្ធតែល្អៗ

បានផុស

នៅ

“ការជួបជាមួយ វី សុភ័ស និង សែត សារឹត ២ប្រកួតក្នុងជុំជម្រុះចុងក្រោយនេះ គឺថារាងពិបាកដែរ ដោយសារពួកគេទាំងពីរ សុទ្ធតែល្អៗ និងមានពិសោធន៍ក្នុងប្រដាល់ សកល​ហ្នឹង​ច្រើនជាង​រូបគេ​។ តែ​យ៉ាងណា គេ​នឹង​ខិតខំ​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ឈាន​ឆ្ពោះទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​”​។ នេះ​ជាការ​លើកឡើង​របស់​ម៉ាង ព្រហ្ម​ម៉ាញ អ្នក​ប្រដាល់​សកល​ជម្រើសជាតិ ។

អ្នក​ប្រដាល់​ម៉ាង ព្រហ្ម​ម៉ាញ នៅ​ថ្ងៃទី ១៤​វិច្ឆិកា​ចុង​សប្តាហ៍​នេះ គេ​នឹងត្រូវ​ប្រកួត​ចំនួន​២​ប្រកួត ក្នុង​កម្មវិធី​ULTIMATE BOXING CHAMPIONSHIP ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា។ ព្រហ្ម​ ម៉ាញ ​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​ដណ្ដើម​ប្រាក់​លាន​តែ​អ្នក​ប្រដាល់​រូបនេះ បាន​វត្តមានា​មួយ​ប្រកួត​ដោយសារ​ហេតុផល​សុខភាព ហេតុនេះ​គេ​ត្រូវ​ប្រកួត​សង​វិញ​ដើម្បី​រក​ពិន្ទុ​សម្រាប់​ប្រៀបធៀប​ជាមួយ​អ្នក​ប្រដាល​ដទៃទៀត។ ប្រសិនបើ​ការប្រកួត​នេះ ព្រហ្ម​ម៉ាញ​ឈ្នះ​សុ​ភ័ស​នោះ ឱកាស​ប្រជែង​កៅអី​សម្រាប់​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ទំនងជា​នៅមាន ។

វី សុ​ភ័ស គឺជា​ខ្លា​ដែល​មិន​ស្រួល​នឹង​បង្ក្រាប​នោះទេ។​ សុ​ភ័ស​១​ប្រកួត​របស់គេ​ទទួលបាន​ជ័យជម្នះ ក្នុងខណៈដែល​ព្រហ្ម​ម៉ាញ​មួយ​ប្រកួត​របស់គេ​ជួប​បរាជ័យ គឺ​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ទូច ដេវីដ ដែល​ហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​ដែរ។ សុ​ភ័ស បាន​អះអាងថា “ សម្រាប់​ការ​ប្រ កួត​ពីរ​ប្រកួត​ចុងក្រោយ​នេះ គឺ​មិន​ជាមាន​បញ្ហា​តានតឹង​ទេ​សម្រាប់​ខ្លួនគេ​…​អ្វីដែល​បារម្ភ​របស់គេ​នោះ​គឺ​បញ្ហា​កម្លាំង​ស៊ុ​ហ្វ ​ព្រោះថា​គេ​មាន​ទម្ងន់​ធំ ហើយ​ត្រូវ​សម្រក​មក​វ៉ៃ​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០០​គីឡូ ក្រាម​នេះ អាច​ថា​ការប្រកួត​មួយ​ប្រកួត​ដំបូង​គឺ ​ពុំមាន​ជា​បញ្ហា​ទេ តែ​ការប្រកួត​លើក​ទី​២ អាច​នឹងមាន​បញ្ហា​ដោយសារ​កម្លាំង​ចុះខ្សោយ​ តែ​ទោះជា​យ៉ាងណា​សុ​ភ័ស​បញ្ជាក់ថា សម្រាប់​ការប្រកួត​ជម្រុះ​ជុំ​ចុងក្រោយ​នេះ​ គឺ​ពុំមាន​បញ្ហា​ទាំង​នោះទេ ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​ប្រកួត​នៅ​គូ​ទី​១​នេះហើយ​ទោះបី​ចាញ់ ឬ ឈ្នះ​ព្រហ្ម​ម៉ាញ​ត្រូវ​បន្ដ​ប្រកួត​ជា មួយ​សែត សា​រឹត ដែលជា​អ្នក​ប្រដាល់​មកពី​សមាគម​ប្រដាល់​ក្រសួង​សេដ្ឋកិច្ច​និង​ហិ​រញ្ញ​វត្ថុ។ ​សូមបញ្ជាក់ថា សា​រឹត​ទើបតែនឹង​ចាញ់​ពិន្ទុ​សុ​ភ័ស​ថ្មីៗ​នេះ​ទេ ហេតុនេះ​គេ​និង​ព្រហ្ម​ម៉ាញ អាច​នឹង​លេង​គ្នា​បានល្អ មើល។​ ម៉ាង ព្រហ្ម​ម៉ាញ និង សែត សា​រឹត ទំនងជា​មិនមាន​ឱកាស​សម្រាប់​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឡើយ ។

ទូច ដេវីត បាន​និយាយ​ប្រាប់ថា “ ក្នុងការ​ប្រកួត​ជាមួយ វី សុ​ភ័ស គឺជា​ការប្រកួត​ដ៏​តានតឹង​បំផុត​ព្រោះថា សុ​ភ័ស​គេ​មាន​ពិសោធន៍​ក្នុង​ប្រដាល់សកល​ច្រើនជាង​រូបគេ តែ​សម្រាប់​ការប្រកួត​ជាមួយនឹង​ម៉ាង ព្រហ្ម​ម៉ាញ គឺ​ពុំមាន​បញ្ហា​អ្វី​លំបាក​នោះទេ ”​។​យ៉ាងណា អ្នក​ដែល​គេ​ជឿថា នឹង​ឡើង​ប្រកួត​ផ្ដាច់ព្រ័ត្រ គឺ​ទូច ដេវីដ និង វី សុ​ភ័ស ។

ចំពោះ​គូប្រកួត​ក្នុង​តំណែង​គូ​ពិសេស​វិញ​នោះ អ្នក​ប្រដាល់​ស៊ឹម វិសិដ្ឋ ក្លិប​តា​ឡី​ដំរី​មាន រិ​ទ្ធ ជួប​ជាមួយ​អ្នក​ប្រដាល់ អ៊ូច ធា​រិ​ទ្ធ ដែលជា​អ្នក​ប្រដាល់​ហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​។ ​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ វិសិដ្ឋ​មិនសូវមាន​អ្នក​ស្គាល់​ច្រើន​ទេ ​តែ​សម្រាប់​ធា​រិ​ទ្ធ​វិញ​គេ​មានឈ្មោះ​បោះ​សំឡេងគួរសម​ដែរ។​ នរណា​នឹង​ឈ្នះ​ក្នុងការ​ប្រកួត​នៃ​តំណែង​គូ​ពិសេស​នេះ ?​។

ចំពោះ​ការប្រកួត​សម្រាប់​គូ​ធម្មតា​វិញ​នោះ​នៅ សុខ​ទី​ដែលជា​អ្នក​ប្រដាល់​ជម្រើសជាតិ ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អេ​លី​ត ផានិត​ក្លិប​នាយកដ្ឋានអង្គរក្ស​ ដែល​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤ គីឡូក្រាម។​ អ្នក​ប្រដាល់​បាង ណុន​ក្លិប​គុជ​សា ស ប្រកួត​ជាមួយ​អ្នក​ប្រដាល់​លាភ រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ ក្រាម ៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម