Connect with us

កីឡា

លោក​ស្រី​ ពុធ​ ធីតា​ ប្រាប់​​មូលហេតុ​មិន​រត់​ចោល​បាល់ទាត់​ ទោះ​លំបាក​យ៉ាងណា

បានផុស

នៅ

វិបត្តិ​​​កូវីដ-១៩​បាន​វាយ​ប្រហារសេដ្ឋកិច្ច សង្គម និង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ទូទាំង​ពិភព​លោក​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ​ ក្នុង​នោះ​លោកស្រី ពុធ ធីតា ប្រធាន​ក្លឹប​បាល់ទាត់​បឹង​កេត​ក៏​ទទួល​រង​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដែរ។

ទោះ​បី​ជា​ជួប​បញ្ហា​ប្រឈម​ធ្ងន់​ធ្ងរ​យ៉ាង​ណា​ក៏​ដោយ ក៏ស្ត្រី​​កម្រ​ក្នុង​វិស័យ​បាល់ទាត់​​មិន​បោះ​បង់​ចោល​បាល់ទាត់​ឡើយ។ លោក​ស្រី​បាន​តស៊ូ និង​ពុះ​ពារ​គ្រប់​បែប​យ៉ាង​​ដើម្បីឲ្យ​ជីវិត​បាល់ទាត់​របស់​លោក​ស្រី​បន្ត​រស់ និង​ដំណើរ​ការ​ទៅ​មុខ​ទៀត។

លោក​ស្រី ពុធ ធីតា ថត​កាល​ពីថ្ងៃពុធ​នៅ​ពេល​អ្នក​គាំទ្រ​អនុញ្ញាត​ឲ្យ​ចូល​មើល​លើក​ដំបូង ក្រោយ​កូវីដធូរស្រាល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី ពុធ ធីតា​ បាន​ឲ្យ​ដឹង​ថា ៖«ពី​ដំបូង​ឡើយ​គ្រាន់​តែ​ស្រឡាញ់ តែ​ដល់​ពេល​នៅ​យូរ​ៗ​​​ទៅ ក៏​​​ជាប់​សាច់ ជាប់​​ឈាម ឃើញ​អ្នក​គាំទ្រចូល​ចិត្ត​​ច្រើន ក៏​រឹត​តែ​ស្រឡាញ់​ខ្លាំង​ឡើង»។

លើស​ពី​នេះ​ទៀត​ដោយ​សារ​មិន​សូវ​មាន​មនុស្ស​ច្រើន​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​បាល់ទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​រឹត​តែ​ធ្វើ​ឲ្យ​​លោក​ស្រី​មិន​អាច​ដក​ខ្លួន​​ចេញ​ឆ្ងាយ​ពី​បាល់ទាត់​បាន។

«ដឹង​ស្រាប់​ហើយ ​បាល់ទាត់​​នៅ​ស្រុក​យើង​​មាន​មនុស្ស​តិច​ណាស់​ដែលចាប់​អារម្មណ៍​អភិវឌ្ឍ បើ​ខ្ញុំ​ដក​ខ្លួន​ទៀត​រឹត​តែ​ខ្វះ អីចឹង​មាន​តែ​ស៊ូៗ ស៊ូៗ ស៊ូ»។ លោក​ស្រី​ប្រធាន​ក្លឹប​បឹង​កេត​បាន​បន្ថែម។

ទោះ​ជា​យ៉ាង​ណា ​ពេល​នេះ​លោក​ស្រី​មាន​អារម្មណ៍​ប្រសើរ​ឡើង​វិញ​បណ្តើរ​ៗ​ហើយ បន្ទាប់​ពី​ស្ថានភាព​កូវីដ-១៩​ធូរ​ស្រាល​។ រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​​ក្រសួង​សុខាភិបាល​​​បាន​បន្ធូរ​បន្ថយ​បំរាមទប់​ស្កាត់ និង​អនុញ្ញាត​ឲ្យ​អ្នក​ទស្សនា​អាច​ចូល​មើល​ផ្ទាល់​បាន​ពាក់​កណ្តាល ប៉ុន្តែ​ត្រូវ​គោរព​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម